គិតៗទៅគូរថេហ្គុករៀបការជាមួយគ្នាបាន5ខែហើយពីមួយថ្ងៃទៅមួយថ្ងៃពួកគេរិទ្ធតែស្រឡាញ់គ្នា ជុងហ្គុកមិនដែលបែកឆ្វេងថេយ៉ុងនៅតែបានសម្តីឌឺដងដាក់ប្តីប៉ុន្តែគេស្រឡាញ់ជុងហ្គុកណាស់ឯគូរមីនស៊ុងវិញពួកគេអាចថាមិនឈ្លោះគ្នាដូចមុនទេ លីណូចេះតែបង្ហាញកាយវិការជិតស្និទ្ធទៅកាន់ជីស៊ុងអាចថាគេស្រឡាញ់ជីស៊ុងតាំងពីថ្ងៃនៅហាងកាហ្វេរមកម្ល៉េះ ជីស៊ុងវិញគេដឹងក្នុងខ្លួនថាគេក៏មានចិត្តទៅអោយលីណូដូចគ្នាគេក៏មិនដឹងតាំងពីថ្ងៃណាមានអារម្មណ៍ថានៅជិតលីណូគេមានអារម្មណ៍ប្លែកៗបេះដូងលោតញាប់ឲ្យតែគេបញ្ចេញកាយវិការស្និទ្ធស្នាលមកកាន់ខ្លួនគឺអៀនខ្លាំងណាស់ ចង់គេចមុខពីគេតែមិនបានសម្រេចដូចថ្ងៃនេះចឹង។
"លោកអត់មានអីធ្វើទេមែនបានជាមករញ៉េរញ៉ៃកន្លែងខ្ញុំធ្វើការចឹងនៀគ" ជីស៊ុង
"មកលេងក៏មិនបាន" លីណូ និយាយទៅតាំងពីនាយស្និទ្ធស្នាលជាមួយជីស៊ុង នាយមករញ៉េរញ៉ៃជីស៊ុងរហូតដោយសារតែក្រុមហ៊ុនរបស់គេគឺនៅជិតក្រុមហ៊ុនគីម ដែលកាលពីមុននៅក្នុងក្រុមហ៊ុនគីមគេដើរបុកជីស៊ុងនោះព្រោះលោកគីមហៅគេមកមានការចង់សួរពីសុខទុក្ខរបស់ប៉ាគេហើយគេក៏ចេញចូលក្រុមហ៊ុននេះញឹកដូចគ្នា
"លោកអត់មានអីធ្វើទេហេស៎មករញ៉េរញ៉ៃខ្ញុំរាល់ថ្ងៃបែបនេះលោកហត់ដែរទេខ្ញុំសួរមែនណា" ជីស៊ុង ដោយទ្រាំមិនបាននាយក៏ចោទសំណួរសួរទៅកាន់បុរសដ៏សង្ហាដែលតែងតែមកតាមរំខានគេគ្រប់ម៉ោងមិនលោះថ្ងៃនោះ
"ក៏កំពុងតែតាមដានមនុស្សម្នាក់" លីណូ ដែលអង្គុយស្តាប់ជីស៊ុងគេរៀបរាប់មួយថ្ងៃហើយនោះក៏បង្វែកៅអីឲ្យមកជិតជីស៊ុងដើម្បីបាននិយាយគ្នាខ្សិបៗ
"ហើយលោកមិនប្រញាប់ទៅ មករោមខ្ញុំរាល់ថ្ងៃមិនឲ្យខ្ញុំដកដង្ហើមឲ្យបានស្រួលទេហៃ" ជីស៊ុង
"ឯងចង់ដឹងទេថាជាអ្នកណាទេ" លីណូ
"អ្នកណាគេ" ជីស៊ុង
"គឺឯងនិងហើយ" លីណូ
"ខ្ញុំទៅធ្វើស្អីហេតុអីបានជាមកតាមដានខ្ញុំ" ជីស៊ុង
"ចោរលួចបេះដូង" លីណូ នាយអោនមុខទៅជិតជីស៊ុងដែលកំពុងតែឆេះដុំឥឡូវបែរជាអៀនមុខក្រហមនៅពេលដែរលឺគេថាជាចោរលួចបេះដូងឯណោះទៅវិញ
YOU ARE READING
Part Of My Life
Fanfiction"បងស្រឡាញ់អូនថេយ៏ ស្រឡាញ់អូនខ្លាំងណាស់គ្មានអ្វីមកប្រៀបបានទេ ស្រឡាញ់អូនស្មើជីវិតរបស់បង" ជុងហ្គុក "ទោះប្រើពេលញ៉ែឯងយូរតែក៏យើងចាំ ព្រោះបេះដូងយើងមានតែឯងម្នាក់គត់ ជីស៊ុង" លីណូ ចន ជុងហ្គុក × គីម ថេយ៉ុង លី មីនហូ×ហានជីស៊ុង