Enjoy reading!
Don't forget to vote!
_______________________
@Night🌌"ហ្វូ...ឆ្អែត" ជីស៊ុង និយាយឡើងទាំងដៃអង្អែលពោះ បើក្រឡែកមកមើលនៅលើតុវិញសុទ្ធសឹងតែជាចានសាច់ដែលជីស៊ុងបានកម្មង់ គលើគ្នាយ៉ាងច្រើន
"បើឆ្អែតហើយ បងហៅគេគិតលុយ" លីណូ ដែរជូននាយតូចមកនោះ បានត្រឹមតែមើលជីស៊ុងញុំា មិនមែនថានាយមិនញុំានោះទេតែនាយញុំាតិចព្រោះមិនចូលចិត្តសាច់
"ឈប់!!!" ជីស៊ុង
"កើតអីមែនទេ" លីណូ
"ចុះការ៉េមខ្ញុំ" ជីស៊ុង
"ហាន់-អា ប៉ុណ្ណឹងបានហើយ អត់មានការ៉េមទៀតទេ" លីណូ និយាយឡើងព្រោះឃើញអ្នកជាសង្សាញុំាច្រើនឡើងមើលទៅចង់ក្លាយជាជ្រូកទៅហើយ ទើបដាច់ចិត្តឃាត់
"ប៉ុន្តែខ្ញុំចង់ញ៉ាំការ៉េម" ជីស៊ុង គ្រាន់តែលឺអ្នកខាងនោះប្រកែកមិនព្រមទិញការ៉េមឲ្យខ្លួននាយតូចក៏មិនឲ្យចាញ់ក៏ប្រកែកទៅវិញថាខ្លួនចង់បានការ៉េម
"អត់ទេ" លីណូ ប្រកែកដាច់មាត់ចោល
"..." ជីស៊ុង គេលែងតបរួចបានត្រឹមតែសម្លក់នាយក្រាស់ដែរកំពុងតែសម្លឹងមើលមុខខ្លួនដូចគ្នា។ គ្រាន់តែការ៉េមមួយចានវាខ្លាំងដល់ថ្នាក់ណាទៅបានជាមិនទិញឲ្យគេ។ បន្ទាប់ពីគិតលុយរួចពួកគេក៏បានចេញពីហាងសាច់អាំងនោះរួចតម្រង់ទៅឡានដែរចតនៅមុខហាង។ លីណូនាយបានដើរទៅបើកទ្វារឲ្យជីស៊ុងដើម្បីបានអង្គុយនៅបាំងមុខជាមួយខ្លួន តែជីស៊ុងមិនខ្ចីចូលបែរជាដើរទៅម្ខាងទៀតរួចបើកទ្វារឡានទៅអង្គុយបាំងខាងក្រោយ ឯលីណូវិញនាយបានត្រឹមតែគ្រវីក្បាលសើចហួសចិត្ត
"នេះកុំប្រាប់បងណាថាខឹងបង មិនមកអង្គុយខាងមុខជាមួយបងដោយសារតែការ៉េមមួយចាននិង?" លីណូ
"..." ជីស៊ុង គេមិនព្រមឆ្លើយ រួចធ្វើជាអោបដៃមិនខ្ចីមើលមុខរបស់លីណូ
"ញុំាការ៉េមពេលយប់មិនល្អទេ បានជាបងមិនឲ្យញុំា ហើយនៅមកខឹងបងទៀត" លីណូ
"ខ្ញុំមិនមែនញុំារាល់ថ្ងៃណា មនុស្សកំណាញ់" ជីស៊ុង ទីបំផុតគេក៏ដាច់ចិត្តឆ្លើយតបនិងលីណូ
![](https://img.wattpad.com/cover/335154904-288-k921849.jpg)
YOU ARE READING
Part Of My Life
Fanfiction"បងស្រឡាញ់អូនថេយ៏ ស្រឡាញ់អូនខ្លាំងណាស់គ្មានអ្វីមកប្រៀបបានទេ ស្រឡាញ់អូនស្មើជីវិតរបស់បង" ជុងហ្គុក "ទោះប្រើពេលញ៉ែឯងយូរតែក៏យើងចាំ ព្រោះបេះដូងយើងមានតែឯងម្នាក់គត់ ជីស៊ុង" លីណូ ចន ជុងហ្គុក × គីម ថេយ៉ុង លី មីនហូ×ហានជីស៊ុង