@Night🌃"ថេយ៏ នៅអង្គុយធ្វើអីនឹងឆាប់មកគេងមក បងចង់គេងអោបអូន" ជុងហ្គុក
"ចាំបន្តិចទៅមើល រកឯងលាបឡេឲ្យស្អាតមិនបាន" ថេយ៉ុង ក្រោកពីកៅអីដើរត្រុកៗទៅកាន់គ្រែគេងរួចសម្រូតខ្លួនគេងជិតប្តី
"លាបធ្វើអី ស្អាតហើយ" ជុងហ្គុក
"ចង់ស្អាតជាងនិង" ថេយ៉ុង
"ហូយ៎ ស្អាតហើយបងថាស្អាតគឺស្អាត" ជុងហ្គុក
"ពិតមែនហេស៎?" ថេយ៉ុង យាយពីថាបានប្តីសរសើរអរចង់ហោះ តែបើបង្អាប់ខឹងហាស៎
"មែនហើយ ប្រពន្ធបងស្អាតជាងគេលើលោកនេះ" ជុងហ្គុក ទាញថេយ៉ុងឲ្យមកគេងកើយដៃនាយអង្អែលសក់រលោងរបស់ប្រពន្ធ រួចនិយាយពាក្យផ្អែមល្ហែមធ្វើឲ្យថេយ៉ុងឆ្ងល់ខ្លាំងណាស់ ថ្ងៃនិងកើតអីបានទ្រង់រលួយម៉េស
"បានហើយ មិនបាច់មកបញ្ចូលទេគេងទៅ ស្អែកព្រឹកទៅធ្វើការផង" ថេយ៉ុង ដកដៃជុងហ្គុកចេញពីខ្លួនរួចបែរមុខចេញពីរាងក្រាស់អោបដៃសង្ងំគេង
"ថេយ៏ គេងពិតមែនហេស៎?" ជុងហ្គុក មិនអស់ចិត្តទៅអង្រួនស្មាថេយ៉ុងដើម្បីចង់ដឹងថាគេងពិតមែនទេ
"មិនឃើញខ្ញុំបិទភ្នែកគេងទេរឺ មកសួរនិងចង់ឲ្យខ្ញុំវៃបងមែនទេ" ថេយ៉ុង ងាកមកស្តីឲ្យជុងហ្គុកដែរមករំខានខ្លួន យប់ព្រលប់ហើយមិនគិតដេកពួនអីទេមកកេះស្អី
"គ្មានទេ គ្រាន់តែចង់បានបែបនេះ" ជុងហ្គុក នាយសម្លឹងមើលមុខថេយ៉ុងដែលនៅជិតមុខរបស់គេ ឯថេយ៉ុងក៏ដូចគ្នា ក្រសែភ្នែកពួកគេប៉ះគ្នាបង្កើតបានជាអារម្មណ៍ដែរកំពុងបង្ហាញឲ្យគ្នាទៅវិញទៅមក។ ទីបំផុតជុងហ្គុកក៏យកដៃចាប់ទាញកញ្ចឹងក-ថេយ៉ុងមកថើបបបូរមាត់សុីជម្ពូរដែរជុងហ្គុកគុំចង់នែបនិត្យនោះ ពួកគេរៀបការជាប្តីប្រពន្ធគ្នាមែនប៉ុន្តែមិនសូវបានថើបគ្នាអីប៉ុន្មានទេ ទាល់តែមានការអនុញ្ញាតពីខាងប្រពន្ធទើបគេអាចថើបបាន។ នាយក្រាស់ថើបជញ្ជក់បបូរមាត់ថេយ៉ុងដោយការថ្នាក់ថ្នម ហាក់ចង់ឲ្យថេយ៉ុងស្លុងអារម្មណ៍នៃការថើបមួយនេះ រាងតូចក៏ដូចគ្នាគេហាក់ស្លុងអារម្មណ៍និងការថើបមួយនេះរហូតបើកដៃឲ្យជុងហ្គុកធ្វើអ្វីតាមចិត្តរបស់គេ។ ជុងហ្គុកលូកដៃចូលក្នុងអាវរបស់ថេយ៉ុងស្ទាបអង្អែលគ្រប់សព្វប្រាណរបស់ថេយ៉ុង។ ដោយសារតែឃើញថេយ៉ុងជិតអស់ខ្យល់គេព្រមដកមាត់ចេញមុនរួចមកថើបថ្ពាល់ក្រអូបទាំងសងខាងនោះម្តង។
![](https://img.wattpad.com/cover/335154904-288-k921849.jpg)
YOU ARE READING
Part Of My Life
Fanfiction"បងស្រឡាញ់អូនថេយ៏ ស្រឡាញ់អូនខ្លាំងណាស់គ្មានអ្វីមកប្រៀបបានទេ ស្រឡាញ់អូនស្មើជីវិតរបស់បង" ជុងហ្គុក "ទោះប្រើពេលញ៉ែឯងយូរតែក៏យើងចាំ ព្រោះបេះដូងយើងមានតែឯងម្នាក់គត់ ជីស៊ុង" លីណូ ចន ជុងហ្គុក × គីម ថេយ៉ុង លី មីនហូ×ហានជីស៊ុង