ភាគទី:25

161 8 3
                                    


A/N: Don't forget to vote!!!
Enjoy reading!

___________________

@New Day🌄

"ថេយ៏ បញ្ចុកបង" ជុងហ្គុក

"អូខេ ចាំបន្តិច" ថេយ៉ុង ដើរចេញពីផ្ទះបាយមកដោយក្នុងដៃកាន់ចានម្ហូបមកជាមួយ

"អូនធ្វើម្ហូបច្រើនឲ្យអ្នកណាញ៉ាំ" ជុងហ្គុក សួរព្រោះឃើញនៅលើតុសុទ្ធតែអាហារ ក្រែងលថេយ៉ុងបបួលអ្នកផ្សេងមកចូលរួមអាហារពេលថ្ងៃអីបែបនេះ

"ក៏ឲ្យបងញ៉ាំនិងហើយ" ថេយ៉ុង ដាក់ម្ហូបនៅលើតុរួចទាញកៅអីមកអង្គុយហើយក៏មិនភ្លេចយកចានបាយរបស់ជុងហ្គុកមកដាក់នៅនិងមុខខ្លួនផងដែរព្រោះគេគឺជាអ្នកបញ្ចុក

"នេះអូនចង់ឲ្យបងញ៉ាំម្ហូបនៅលើតុនេះទាំងអស់មែនទេ?" ជុងហ្គុក

"ចុះរាល់ដងខ្ញុំធ្វើច្រើន បងញ៉ាំសឹងតែទាំងអស់ ចេះមករអ៊ូទៅកើត" ថេយ៉ុង គេសម្លឹងសម្លក់ជុងហ្គុកពីលើចុះក្រោម រីឯដៃជ្រុំបាយដូចបាយជ្រូក

"មែនរឺ" ជុងហ្គុក នាយលើកចិញ្ចើមសួរ

"ខ្ញុំចាប់ផ្តើមសង្ស័យហើយណា" ថេយ៉ុង គេក៏លើកចិញ្ចើមឡើងសម្លឹងទៅកាន់រាងក្រាស់វិញព្រោះនាយធ្វើខ្លួនប្លែកៗ

"អា៎..បងឃ្លានហើយ បញ្ចុកបងមក" ជុងហ្គុក នាយក៏បង្វែរដាន

"ក៏បាន" ថេយ៉ុង គេក៏បញ្ឈប់ការសង្ស័យ រួចដួសម្ហូបដាក់ក្នុងចាននិងលើកបញ្ចុកជុងហ្គុករហូតសឹងតែអស់បាយពីឆ្នាំង មាត់ស្រែកថាអាហារនៅលើតុច្រើនប៉ុន្តែអាហារនៅលើតុនាយញ៉ាំស្ទើរតែទាំងអស់ទៅហើយ បើថេយ៉ុងវិញគឺមិនទាន់បានបាយមួយគ្រាប់ចូលពោះនោះទេដោយសារតែរវល់បញ្ចុករាងក្រាស់។
________________

"ជុង បងសម្រាកទៅដៃកំពុងតែឈឺផង" ថេយ៉ុង ចេញពីក្នុងផ្ទះក៏ក្រឡេកឃើញជុងហ្គុកកំពុងស្រោចទឹកឲ្យផ្កា

"នេះថេយ៏ចង់ឲ្យបងសម្រាកដល់ណាទៀត មើលចុះបងឡើងគីឡូហើយក៏មិនដឹង" ជុងហ្គុក និយាយឡើងព្រោះតាំងតែពីនាយមានរបួសនៅដៃនេះមកគឺវាមានរយះពេល3ថ្ងៃហើយថេយ៉ុងគិតតែពីឲ្យនាយញ៉ាំ គេង ទម្រើសនាយគ្រប់សព្វសូម្បីតែការងារដែរSamយកមកឲ្យមើលនៅផ្ទះក៏ថេយ៉ុងមិនឲ្យមើលផង ថែមទាំងប្រាប់Samឲ្យយកសន្លឹកកិច្ចការឲ្យទៅជុងហានមើលជំនួសវិញ

Part Of My Life Where stories live. Discover now