ភាគទី៦

112 3 0
                                    

រឿង​ មន្តស្នេហ៍បុរសបេះដូងថ្ម

ឡានសេរីទំនេីបដែលកំពុងតែបត់ចូលទៅក្នុងផ្លូវមួយដែលវាគឺជាកន្លែងតម្កល់វិញ្ញាខ័ន្តអ្នកស្លាប់...ពេលនោះឡានក៏បានឈប់ចត...រាងកាយតូចច្រឡឹងក៏បានចុះមកបង្ហាញ់អោយឃេីញ...នៅក្នុងដៃតូចមានកាន់បាច់ផ្កាពណ៍សមួយបាច់...ដំណេីរឈានខ្លីៗដែលកំពុងតែដេីរតម្រង់ទៅកាន់ទីកន្លែងសពរបស់ប៉ាម៉ាក់នាង...រូបរាងកាយតូចស្រឡូនក៏បានមកឈរពីមុខពីឈ្មោះប៉ាម៉ាក់ដែលស្ថិតនៅវាលកប់សពនេះ....ដៃតូចដាក់ផ្កាសដែលខ្លួនកំពុងតែកាន់ទៅលេីផ្ទាំងឈ្មោះរបស់ប៉ាម៉ាក់ខ្លួន...ក្រពេញទឹកភ្នែកដែលខំប្រឹងទប់ក៏ត្រូវបានបញ្ចេញមកយ៉ាងសន្ធឹកសន្ធាប់...ជេីងស្រឡូនក៏ចាប់ផ្ដេីមបន្ទន់ចុះបន្តិចម្ដងៗ...ភ្នែកក៏ពោរពេញទៅដោយទឹកភ្នែកដែលកំពុងតែហូរស្រក់ចុះមក

Taenei:អោយកូនសុំទោស....ហឹក..ហឹក..កូនសុំទោស...ហឹក..សុំទោសដែលកូនមិនអាចការពារប៉ានិងម៉ាក់បាន....ហឹក...ហឹក...កូនសុំទោស...ហឹក...ហឹក...

នាងតូចដែលកំពុងតែអង្គុយយំផ្ទាល់និងដីរួមជាមួយនិងជាមួយពាក្យសម្ដីស្ដីបន្ទោសខ្លួនឯង....ព្រោះតែនាងគិតថានេះគឺជាកំហុសរបស់នាងទេីបធ្វេីអោយប៉ាម៉ាក់របស់នាងត្រូវស្លាប់...ព្រោះតែនាងមិនអាចការពារពួកគាត់បាន....ទេីបបណ្ដាលអោយមានរឿងបែបនេះកេីតឡេីង...ថ្ពាល់ដែលដាបទៅដោយទឹកជាតំណក់ដែលកំពុងតែហូរស្រក់ចុះមកដូចជាទឹកបាក់ទំនប់....ភ្លាមនោះក៏មានហេតុការណ៍មួយបានកេីតឡេីង...

ផាំង...ផាំង..

Taenei:អាយ៎.....

Yoongi:Taenei.....

សម្លេងគ្រាប់កាំភ្លេីងពីរគ្រាប់ដែលបានតម្រងបាញ់មកកាន់នាងតូចដែលកំពុងតែអង្គុយយំនៅពីកន្លែងកប់សពរបស់ប៉ាម៉ាក់ខ្លួន...រួមជាមួយនិងការស្រែកឡេីងរបស់នាងតូចព្រោះតែការបាញ់គ្រាប់កាំភ្លេីងតម្រង់មកខ្លួន...រូបរាងកាយបុរសមាឌមាំទាំដែលកំពុងតែរត់សម្ដៅមករកនាងតូច...ជាមួយនិងទឹកមុខនៃការព្រួយបារម្ភ..

ផាំង...ផាំង...

Taenei:អាយ៎.....Yoongi....

Yoongi:ឆាប់មកតាមខ្ញុំ....

មន្តស្នេហ៍បុរសបេះដូងថ្មWhere stories live. Discover now