ភាគទី១៨

96 6 0
                                    

បន្ទាប់ពីTaehyungបានចាកចេញទៅបាត់ហេីយនោះនាងតូចTaenieក៏បានទម្លាក់ខ្លួនប្រាណយ៉ាងស្រាលទៅលេីពូកទន់មុននិងបញ្ចេញស្នាមញញឹមរបស់នាងចេញមកប្រៀបបីដូចជាពេលនេះនាងកំពុងតែតានតឹងនិងរឿងអ្វីម្យ៉ាងយ៉ាងចឹងតែនាងក៏មិនអាចនិយាយប្រាប់គេបាននោះឡេីយព្រោះតែពេលនេះគេក៏បានជួបជាមួយនិងមនុស្សស្រីដែលគេតែងតែរងចាំមកជាយូរនោះមកហេីយនាងក៏បានត្រឡប់មកកាន់កន្លែងដែលជារបស់នាងកន្លែងដែលត្រូវតែយកមកវិញព្រោះតែវាគឺជារបស់នាងតែម្នាក់គត់មិនមែនជារបស់នាងតូចTaenieនោះឡេីយដោយសារតែTaenieមានអារម្មណ៍ថាហត់ខ្លាំងពេកទេីបធ្វេីអោយគេងលក់ដោយមិនដឹងខ្លួននោះឡេីយ។

#ថ្ងៃថ្មី

ព្រឹកព្រលឹមដែលពោរពេញទៅដោយពន្លឺព្រះអាទិត្យដែលកំពុងតែបង្ហាញខ្លួនឡេីងយ៉ាងស្រស់ស្អាតបំផុតដែលវាគឺជាពន្លឺថ្មីនៃជីវិតមនុស្សនៅក្នុងពិភពលោកទាំងអស់ដែលគ្រប់គ្នាតែងតែរងចាំពន្លឺមួយនេះបញ្ចេញរូបរាងឡេីងមកដែលវាប្រៀបបីដូចជាពន្លឺនៃជីវិតគ្រប់គ្នាមនុស្សសត្វនិងរុក្ខជាតិផងដែល។ មនុស្សម្នាជាច្រេីនដែលកំពុងតែមមាញឹកនិងការចាកចេញពីលំនៅដ្ឋានរបស់ខ្លួនទៅកាន់តែធ្វេីការបស់ពួកគេនិងមានអ្នកឯទៀតក៏ប្រកបមុខរបបររកស៊ីព្រមជាមួយក្មេងសិស្សសាលាដែលកំពុងតែធ្វេីដំណេីរថ្មេីរជេីងនៅដងវិថីដែលមានផ្កាដ៏ស្រស់ស្អាតដែលកំពុងតែរីកស្គុះស្គាយ។ រូបរាងកាយស្រីស្រស់តូចច្រឡឹងដែលកំពុងតែគេងលង់លក់ក៏ត្រូវបានភ្ញាក់ក្រោកឡេីងពន់ពែនខ្លួនប្រាណរបស់នាងទៅតាមទម្លាប់ជារៀងរាល់ពេលព្រឹកទឹកមុខក៏ចាប់ផ្ដេីមមានស្នាមញញឹមបៀបបីហាក់ខុសប្លែកពីយប់ម្សិលមិញខ្លាំងណាស់ព្រោះតែថ្ងៃនេះគឺនាងក្រោកមកជាមួយស្នាមញញឹមគឺជានាងដូចកាលពីមុនយ៉ាងចឹងមានតែភាពសប្បាយរឹងមាំប៉ុណ្ណោះ។ ជេីងតូចស្រឡូនចុះទម្លាក់ចុះមកក្រោមប៉ះជាមួយនិងឥដ្ឋការ៉ូរួមជាមួយនិងរាងកាយតូចកំពុងតែដេីរចូលទៅក្នុងបន្ទប់ទឹកដេីម្បីរៀបចំខ្លួនចាកចេញទៅកាន់ក្រុមហ៊ុនព្រោះតែថ្ងៃគឺមានការប្រជុំដូចនេះនាងក៏ត្រូវចូលរួមដែល។

មន្តស្នេហ៍បុរសបេះដូងថ្មWhere stories live. Discover now