រឿង មន្តស្នេហ៍បុរសបេះដូងថ្ម
ពន្លឺពណ៌មាសដែលកំពុងតែបញ្ចេញរស្មីឡេីងយ៉ាងត្រចះត្រចង់ធ្វេីអោយមនុស្សនៅក្នុងពិភពលោកទាំងមូលត្រូវប្រញាប់ចាកចេញទៅប្រកបការងាររបស់ពួកគេរៀងៗខ្លួន រាងកាយស្រីតូចច្រឡឹងម្នាក់ដែលកំពុងតែដេកលង់លក់នៅលេីគ្រែទន់របស់ខ្លួនក៏ត្រូវក្រោកឡេីងភ្ញាក់មុននិងនាងពន់ពែនដងខ្លួនរបស់នាងរួចបន្ទាប់មកទៀតក៏ដេីរទៅបន្ទប់ទឹកបាត់ទៅ។
#១៥នាងទីក្រោយមក
បន្ទាប់ពីបានសម្អាតខ្លួនរួចរាល់ហេីយនោះស្រីតូចច្រឡឹងTaenieក៏បានរបៀចំខ្លួនដេីម្បីចាកចេញទៅក្រុមហ៊ុនរបស់ខ្លួនផងដែល។ ដោយព្រឹកនេះនាងស្លៀកពាក់អាវពណ៌សដៃវែងដែលមានឡេវកិបដៃរួមជាមួយនិងសំពត់ពណ៌ផ្កាឈូកស្រាលនិងមានការលេីកសក់បួងឡេីងលេីនិងមានទំនាក់សក់បន្តិចៗនៅចំហៀងមុខរបស់នាងទាំងសងខាងទៀតផងដែលវាធ្វេីអោយនាងកាន់តែស្រស់ស្អាតមួយកម្រិតថែមទៀត។ ដំណេីរដេីរចាកចេញពីបន្ទប់របស់ខ្លួនតែបែរជាមកជួបជាមួយនិងអ្នកដែលនាងមិនចង់ឃេីញមុខទៅវិញ
Sunmi:អរុណសួស្ដីអ្នកនាងTaenie
ស្រីស្រស់ដែលបានព្យាយាមធ្វេីបាបTaenieកាលពីយប់មិញក៏បានមកនិយាយពាក្យអនុសួស្ដីដាក់នាងតូចTaenieតែបេីមេីលទៅទឹកមុខរបស់នាងវិញគឺវាបញ្ចេញអោយឃេីញពីទឹកមុខដ៏អាក្រក់បំផុត
Taenie:ចាស៎អរុណសួស្ដីនាងស្រីល្បិចច្រេីន
Sunmi:នេះនាង
Taenie:យ៉ាងម៉េចខឹងហេីយមែនទេ
Sunmi:នេះនាងចង់ត្រូវមែនទេ
ស្រីស្រស់Sunmiក៏បានលេីកដៃបបម្រុងនិងទះTaenieតែនាងតូចរបស់យេីងក៏មិនមែនឈរអោយគេមកទះស្រួលៗនោះដែរ
Taenie:យ៉ាងម៉េចចង់ទះយេីងមែនទេសាកទះទៅនាងនិងបានស្គាល់វាត្រឡប់ទៅវិញព្រោះយេីងនេះណា៎មិនមែនជាមនុស្សស្រីដែលឈរចាំអោយនាងឯងទះយេីងស្រួលៗនោះឡេីយបេីមានមកគឺត្រូវតែមានទៅយ៉ាងម៉េចនាងមិនហ៊ានមែនទេហឹស
Sunmi:អូយ...Yoongi
Taenie:Yoongiគឺនាង
Yoongi:មិនបាច់និយាយខ្ញុំឃេីញអស់ហេីយ តោះSunmiទៅក្រោម
