ភាគទី១០

93 4 1
                                    

រឿង​ មន្តស្នេហ៍បុរសបេះដូងថ្ម

#ព្រឹកថ្ងៃថ្មី

ពន្លឺនៃព្រះអាទិត្យដែលកំពុងតែរះឡេីងបញ្ចេញរស្មីឡេីងត្រចះត្រចង់ស្រស់ស្អាតបំផុតដែលជាពន្លឺសម្រាប់បំភ្លឺនៅក្នុងលោកមនុស្សមម្នាជាច្រេីនដែលកំពុងតែមមាញឹកនិងការចាកចេញពីលំនៅដ្ឋានរបស់ខ្លួនដេីម្បីចេញទៅប្រកបការងាររកស៊ីនៅខាងក្រៅសិស្សសាលាជាច្រេីនដែលកំពុងតែដេីរនៅលេីដងវិថីឆ្ពោះទៅកាន់សាលារៀនដេីម្បីទទួលយកចំណេះដឹងពីសំណាក់លោកគ្រូអ្នកគ្រូ យាន្តជំនិះជាច្រេីនដែលកំពុងតែបេីកបរនៅលេីដងវិថីម៉ូតូឡានជាច្រេីនដែលកំពុងតែមមាញឹកជាខ្លាំងជាមួយនិងការជូនកូនៗរបស់ខ្លួនទៅកាន់សាលារៀនអោយបានទាន់ពេលកំណត់។រាងកាយមនុស្សម្នាក់មាឌមាំដែលកំពុងតែដេកលង់លក់នៅលេីគ្រែទន់ៗដែលមានពូកតម្លៃរាប់មុឺនដុល្លារួមជាមួយនិងបន្ទប់ដ៏ធំទូលាយដែលរចនាបទឡេីងស្រស់ស្អាតបំផុតរាងកាយមាំទាំងត្រូវបានកម្រេីឡេីងដោយសារពន្លឺព្រះអាទិត្យកំពុងតែជះចាំងចូលមកតាមបង្អួតកញ្ចក់ថ្លាៗដែលជាធំទូលាយនេះ។ ត្របកភ្នែកត្រូវបានបេីកឡេីសន្សឹមបន្តិចៗរហូតដល់គេក្រោកអង្គុយនៅលេីគ្រែពន់ពែនដងខ្លួនរបស់គេ....រាងកាយត្រូវបានក្រោកឡេីងនិងចាប់ទាញយកកន្សែងពណ៌សរួចក៏ដេីរចូលទៅក្នុងបន្ទប់ទឹកបាត់ទៅ។

រាងកាយក្រាសដែលកំពុងតែឈរនៅពីក្រោមតំណក់ទឹកផ្កាឈូកដែលកំពុងតែហូរចុះមកប៉ះនិងដងខ្លួនសាច់សៗរបស់គេរួមជាមួយនិងផ្ទៃមុខដ៏ស្រស់ស្អាតរបស់គេទៀតផងមេីលទៅគឺថាពិតជាគួរអោយលង់ស្នេហ៍ខ្លាំងណាស់។

__________________________________

#១៥នាទីក្រោយមក

រាងកាយក្រាសដែលកំពុងតែចាកចេញពីបន្ទប់ទឹកមករួមជាមួយនិងកន្សែងដែលំពុងតែរុំនៅចំពាក់កណ្ដាលខ្លួនរបស់គេដែលបង្ហាញអោយឃេីញសាច់សខ្ចីនៅត្រង់បរិវេទទ្រូងហាប់ណែនរបស់នាយកម្លោះរួមទាំងកាយវិការដែលកំពុងតែជូតសម្អាតនៅសក់សេីមៗដែលវាអាចធ្វេីអោយមនុស្សស្រីជាត្រូវស្ទះឈាមដោយសារតែបុរសម្នាក់នេះបាន។ រាងកាយមាំទាំដែលកំពុងតែស្លៀកពាក់នៅសម្លៀកបំពាក់របស់ខ្លួនដោយគេពាក់អាវពណ៌សដៃអាវរួមជាមួយនិងខោរពណ៌ខ្មៅដែលវាជាចំណង់ចំណូលចិត្តរបស់គេរួមជាមួយនិងអាវក្រៅពណ៌ខ្មៅគ្របពីលេីផងដែលរួមទាំងមានក្រវាត់កពណ៌ខ្មៅដែលមេីលទៅគេគឺដូចជាកូនកម្លោះយ៉ាងចឹង។ បន្ទាប់ពីបានស្លៀកពាក់រួចរាលហេីយគេក៏បានចាកចេញពីបន្ទប់របស់ខ្លួនដេីម្បៅចុះទៅខាងក្រោមទទួលទានអាហារពេលព្រឹកជាមួយនិនបងប្អូនរបស់គេ។

មន្តស្នេហ៍បុរសបេះដូងថ្មWhere stories live. Discover now