រឿង មន្តស្នេហ៍បុរសបេះដូងថ្ម
ពន្លឺពណ៍មាសដែលកំពុងតែបញ្ចេញរស្មីឡេីងត្រចះត្រចង់បំភ្លឺក្នុងពិភពលោក...ដែលបង្ហាញអោយឃេីញពីមនុស្សមម្នាជាច្រេីនដែលកំពុងតែប្រកបការងារមុខរបបរបស់ពួកគេរៀងៗខ្លួន....រូបរាងកាយបុរសម្នាក់ដែលកំពុងតែដេកលង់លក់នៅលេីគ្រែដ៏ប្រណិតធំទូលាយរបស់ខ្លួនក៏ត្រូវបានភ្ញាក់ឡេីង...គេក្រោកឡេីងជាមួយនិងការពន់ពែនដងខ្លួនរបស់គេទៅតាមទម្លាប់មុននិងទាញយកកន្សែងដេីរចូលទៅក្នុងបន្ទប់ទឹកដេីម្បីរៀបចំខ្លួនអោយបានស្អាតបាត។
#២០នាទីក្រោយមក
បន្ទាប់ពីបានរៀបចំខ្លួនរួចរាល់ហេីយនោះគេក៏បានចុះទៅជាន់ខាងក្រោមដេីម្បីស្រស់ស្រូបអាហារពេលព្រឹក។
#ជាន់ក្រោម
សមាជិកគ្រួសារទាំងអស់ដែលកំពុងតែអង្គុយជុំគ្នានៅតុអាហារពេលព្រឹក...ដោយម្នាក់ៗកំពុងតែស្រស់ស្រូបអាហារពេលព្រឹករបស់ពួកគេរៀងៗខ្លួន...បុរសបេះដូងថ្មដែលគ្រប់គ្នាបានដឹងមកហេីយមកនោះពេលនេះគឺគេកំពុងតែធ្វេីដំណេីរមកកាន់តុអាហារពេលព្រឹក....គ្រាន់តែមកដល់ភ្លាមគេក៏បានអង្គុយដែលវាជាទីតាំងរបស់គេ...ហេីយអ្នកដែលជាបងប្រុសធំនៅក្នុងគ្រួសារក៏បានចោទសំណួរសួរគេឡេីង.
Jin:ជេីងហោះហេីររបស់ឯងនៅម៉ោង?
Yoongi:គឺ....ប្រហែលជាម៉ោង៨នេះឯង
Jin:ចឹងល្អហេីយ
Jimin:ចុះឯណាTaenie.....
Yoongi:មិនដឹង...
Jeongguk:នេះបងឆ្លេីយស្អីនិង...ក្រែងបងនិងត្រូវទៅជាមួយគ្នាមិនចឹង...ហេីយចុះម៉េចក៏ឆ្លេីយមិនដឹងទៅវិញ..
Yoongi:តែយេីងជាមួយនិងនាងមិនមែនដេកបន្ទប់ជាមួយគ្នានោះទេ
Jhope:យ៉ាងហោចណាស់ក៏ឯងគួរតែឆ្លៀតទៅសួរនាំនាងដែល..
Yoongi:គ្មានស្អីដែលត្រូវសួរផង....
RM:នេះឯងមានបេះដូងទេ
Yoongi:បេីយេីងគ្មានបេះដូងគិតថាយេីងរស់បានមែនទេ
MoLi:តែគ្រប់កាយវិការរបស់បងគឺវាបញ្ជាក់ថាបងដូចជាគ្មានបេះដូងយ៉ាងចឹង
