រឿង មន្តស្នេហ៍បុរសបេះដូងថ្ម
ព្រះសុរិយាដែលតែងតែរះបំភ្លឺជាពន្លឺដល់មនុស្សគ្រប់គ្នាក៏ត្រូវអស្តង្គតបន្តិចម្ដងៗរហូតដល់រលត់បានពន្លឺបាត់ទៅរូបរាងកាយតូចដែលកំពុងតែគេងលង់លក់យ៉ាងសុខស្រួលដោយមានអ្វីដែលមករំខាននាងឡេីយទោះបីជាមានសម្លេងអ្វីមកបន្លឺឡេីងក៏ដោយក៏វាមិនធ្វេីអោយរំខានដល់ដំណេករបស់នាងដែល។ សម្លេងគោះទ្វារបន្ទប់ក៏បានបន្លឺឡេីងតែវានៅតែមិនធ្វេីអោយអ្នកនៅខាងក្នុងភ្ញាក់ទៀតព្រោះតែដោយសារតែសារជាតិថ្នាំងងុយដេកដូចនេះគឺវាមិនធ្វេីអោយរំខានដល់នាងឡេីយសម្លេងគោះទ្វារបន្ទប់ក៏នៅតែបន្លឺឡេីងរហូតតែវាមិនឃេីញម្ចាស់មកបេីកទ្វារសោះទេីបនាយកម្លោះសង្ហាក៏សម្រេចចិត្តចូលទៅខាងក្នុង
ក្រាក
សម្លេងទ្វារក៏បានបន្លឺឡេីងសភាពនៅក្នុងបន្ទប់គឺវាដូចជាស្ងប់ស្ងាត់ខ្លាំងណាស់ហេីយក៏ងងឹតទៀតផងទេីបគេសម្រេចចិត្តបេីកភ្លេីងនៅពេលដែលភ្លេីងបំភ្លឺឡេីងក៏បង្ហាញអោយឃេីញនូវរូបរាងកាយតូចដែលកំពុងតែគេងលង់លក់នៅលេីគ្រែគេសម្លឹងមេីលទៅនាងទាំងសេីចនេះស្មាលនេះហេីយនៅមិនទាន់ក្រោកទៀតមែនទេ
Yoongi:Taenieក្រោកឡេីងនេះល្ងាចហេីយណាអូននៅគេងដល់ណាទៀតហា៎
មិនមានអ្វីតបតមកគេទៀតនោះឡេីយគឺគេទទួលបានដោយការស្ងាត់ស្ងៀមទៅវិញទេីបគេសម្រេចចិត្តយកដៃក្រាសរបស់គេទៅដាស់នាង
Yoongi:Taenieអូនលឺបងហៅដែលទេក្រោកឡេីង
នៅតែមិនមានការឆ្លេីយតបទៀតវាធ្វេីអោយគេចាប់ផ្ដេីមភ័យព្រោះតែភាពស្ងៀមស្ងាត់របស់នាងនេះហេីយ
Yoongi:Taenieភ្ញាក់ឡេីង...Taenieអូនលឺបងហៅដែលទេកុំបំភ័យបងណាឆាប់ភ្ញាក់ឡេីង
នៅតែដដែលពេលនេះចិត្តរបស់គេចាប់ផ្ដេីមភ័យកាន់តែខ្លាំងនៅពេលដែលគេបានព្យាយាមដាស់នាងទៅហេីយតែនាងនៅតែមិនមានការឆ្លេីយតបមកកាន់គេទៀត
Yoongi:បងប្រុស...Taenieអូនដឹងខ្លួនឡេីង....បងប្រុស.....Jin hyung
គេក៏បានស្រែកហៅបងប្រុសរបស់គេដេីម្បីអោយមកជួយគេហេីយវាក៏បានសម្រេច
![](https://img.wattpad.com/cover/328824066-288-k651403.jpg)