រឿង មន្តស្នេហ៍បុរសបេះដូងថ្ម
បន្ទាប់ពីនាយកម្លោះបានបញ្ចុកអាហារនាងតូចរួចរាល់ហេីយនោះគេក៏បានហុចកែវទឹកទៅអោយនាងតូច..
Yoongi:ឆាប់ផឹកទឹកទៅ
Taenie:អរគុណ...
នាងតូចក៏ទទួលយកវាពីគេមុននិងយកវាមកផឹក..បន្ទាប់មកទៀតក៏និយាយទៅកាន់នាងទៀត
Yoongi:ឆាប់ចូលគេងទៅ...ព្រោះព្រឹកនេះយេីងត្រូវចេញទៅបុស្ដិ៍ប៉ូលីសទៀត
Taenei:អូ៎រ....
នាយកម្លោះYoongiក៏បានក្រោកឈរឡេីងនិងងាកបង្វែខ្លួនដេីរចេញតែក៏ត្រូវឈប់គាំងដោយសារតែមានដៃតូចមួយមកចាប់កដៃរបស់គេ
Taenei:អរគុណលោកហេីយ...
Yoongi:គ្មានអីធំដុំនោះទេ...
Taenei:តែអរគុណលោកដែលមេីលថែរខ្ញុំ....
Yoongi:ខ្ញុំធ្វេីនេះព្រោះតែខ្ញុំសន្យាជាមួយនិងប៉ាម៉ាក់នាងប៉ុណ្ណោះ....កុំគិតថាខ្ញុំអាណិតនាងអោយសោះ
Taenei:លោកអាចនិយាយកុហកខ្ញុំបានតែលោកមិនអាចកុហកខ្លួនបាននោះទេ
Yoongi:បានហេីយ....ខ្ញុំត្រូវការសម្រាក
Taenei:រាត្រីសួស្ដី
គេមិនបាននិយាយតបទៅនាងវិញនោះទេ...តែទោះបីជាយ៉ាងណាសក៏ដោយក៏វាអាចធ្វេីអោយនាងតូចម្នាក់សប្បាយចិត្តដែលព្រោះតែការយកចិត្តទុករបស់គេមកលេីនាង...ដែលវាធ្វេីអោយបេះដូងតូចមួួយនេះកក់ក្ដៅ។ ចំណែកឯនាយកម្លោះYoongiវិញបន្ទាប់ពីគេបានចេញមកដល់ខាងក្រៅបន្ទប់ហេីយនោះគេក៏យកដៃរបស់ខ្លួនឯងដាក់ទៅលេីដុំសាច់មានជីវិតមួយដុំស្ថិតនៅត្រង់ទ្រូងខាងឆ្វេងរបស់គេមុននិងនិយាយវាចេញមក
Yoongi:ខ្ញុំមិនអាចបេីកបេះដូងទទួលយកអ្នកណាបានទៀតនោះទេ...រឹតតែមិនអាចស្រលាញ់អ្នកបានក្រៅពីនាងព្រោះតែបេះដូងមួយនេះគឺបានប្រគល់ទៅអោយមនុស្សស្រីបាត់ទៅហេីយ....ដូចនេះពេលនេះគឺវាគ្មានទៀតទេសម្រាប់មនុស្សស្រីផ្សេង...សុំទោស
គេនិយាយវាចេគមកទាំងសម្លឹងមេីលទៅទ្វារបន្ទប់ដែលគេទេីបតែចាកចេញមុននេះ...គឹធ្វេីបែបនេះព្រោះតែគេមិនចង់ឃេីញនរណាម្នាក់ត្រូវមកឈឺចាប់ដោយសារតែគេទៀតនោះទេ។
