ចាប់ផ្តើមស្គាល់

0 0 0
                                    

តាំងពីធំដឹងក្តីមកខ្ញុំមិនដែលស្គាល់ថាអ្វីជាស្នេហាទេ តែតាំងពីបានជួបមនុស្សម្នាក់ធ្វើអោយបេះដូងខ្ញុំមានចលនាប៉ុន្តែខ្ញុំមិនទាន់បានដឹងទេថាអារម្មណ៏មួយនោះជាអារម្មណ៏បែបមនោសច្ចេនាស្នេហា ឬត្រឹមជាការចូលចិត្តបែបធម្មតា។ នៅឆ្នាំ២០១៦ ជាឆ្នាំដែលពួកយើងបានជួបគ្នាលើកដំបូង ពេលនោះពួកយើងរៀនថ្នាក់ជាមួយគ្នា ខ្ញុំបានចាប់ផ្ដើមនិយាយរកនាងមុន ពួកយើងចាប់ផ្ដើមស្គាល់គ្នាកាន់តែច្រើនពេលចេញលេងនាងបាននិយាយប្រាប់ខ្ញុំនៅរឿងដែលនាងចូលចិត្តមើល ហើយចៃដ្យន្តក៏ជារឿងដែលខ្ញុំចូលចិត្តមើលដូចគ្នា ។ ពួកយើងបាននិយាយគ្នាពីសាច់រឿងដែលយើងបានមើល ពេលនោះពួកយើងពិតជាត្រូវគ្នាណាស់ ខ្ញុំចាប់ផ្តើមចូលចិត្តនាងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ នាងជាសិស្សពូកែនៅក្នុងថ្នាក់អ្នកនៅក្នុងថ្នាក់សុទ្ធតែចូលចិត្តនាងលើកលែងតែមិត្តភក្តិរបស់ខ្ញុំដែលមិនសូវចូលចិត្តនាង ខ្ញុំក៏មិនបាននិយាយអ្វីដែរ ។ ថ្ងៃមួយនៅក្នុងថ្នាក់មានម៉ោងកីឡា ហើយលោកគ្រូនាយកសាលាបានអោយពួកយើងលេងបាល់ភ្នាល់គ្នា អ្នកណាចាញ់រត់ជុំវិញសាលារៀនមួយជុំ ពេលនោះខ្ញុំនិងនាងមិនបាននៅក្រុមជាមួយគ្នាទេ ។ នៅពេលនោះក្រុមខ្ញុំបានឈ្នះក្រុមនាងប៉ុន្តែក្រុមនាងមិនបានរត់ជុំវិញសាលាទេជាហេតុនាំអោយក្រុមខ្ញុំមិនសុខចិត្តបង្កអោយមានជម្លោះតិចតូចនៅពេលនោះ តែខ្ញុំមិនបានចូលរួមឈ្លោះនោះទេ។ មិនយូរប៉ុន្មានពួកយើងបានបញ្ចប់ថ្នាក់ទី៩ដោយរលូន ពេលនោះខ្ញុំគិតថាខ្ញុំលេងបានរៀនជាមួយនាងទៀតហើយ តែនៅពេលចូលកងវិញខ្ញុំបានជួបនាងម្តងទៀតពេលនោះខ្ញុំពិតជាស្មានមិនដល់ថាអាចជួបនាងម្ដងទៀតនោះទេ។ នាងបានអង្គុយនៅតុទី១ ខ្ញុំអង្គុយនៅទុកទី២ក្រោយនាងមួយតុ ពួកយើងកាន់តែស្និតស្នាលគ្នាច្រើនឡើង ពេលចេញលេងពួកយើងទៅញាំអីជាមួយគ្នា ពេលចេញពីសាលារៀនពួកយើងទៅរៀនគួរជាមួយគ្នាពួកយើងតែងតែធ្វើបែបនេះជារៀងរាល់ថ្ងៃ។ ថ្ងៃមួយពួកយើងប្រឡងចប់ឆមាសទី១ យើងបានបង្កើតកម្មវិធីជុបលាងមួយនៅផ្ទះមិត្តភក្តិម្នាក់ទៀតរបស់ខ្ញុំ ពួកយើងបានធ្វើអាហារជាច្រើននាងក៏បានមកជួយពួកយើងដែល ខ្ញុំបានយកចិត្តទុកដាក់ជាមួយនាងណាស់មិនអោយនាងលំបាកទេ យើងក៏មានការផឹកទឹកត្នោតទៀតផងតែនាងមិនចង់អោយខ្ញុំផឹកទេហើយណាមួយខ្ញុំក៏មិនចេះផឹកដែរ។ ថ្ងៃមួយខ្ញុំឃើញសៀវភៅមួយក្បាលមានរូបស្អាតមែនទែន ហើយខ្ញុំនិងនាងបានភ្នាល់គ្នាថាបើនាងគូររូបមួយនោះចេញខ្ញុំនិងប៉ាវបាយនាងមួយពេល នាងបានយល់ព្រមហើយពួកយើងបានត្រឡប់ទៅផ្ទះរៀងខ្លួនវិញ។ ស្អែកឡើងនាងបានយករូបដែលនាងបានគូរអោយខ្ញុំមើល នាងពិតជាគូរដូចខ្លាំងណាស់ខ្ញុំមិននឹកស្មានទេខ្ញុំបានប៉ាវបាយនៅពេលនោះ។

Love alone 🙂Where stories live. Discover now