នារាត្រីយប់មួយនៅទីក្រុងមួយក្នុងប្រទេសចិន បានបង្ហាញពីក្មេងស្រីវ័យ 18ឆ្នាំម្នាក់
ពន្លឺនៃ Room lampដែលបំភ្លឺបន្ទប់ បានចាំងមកប៉ះ ក្មេងស្រី ម្នាក់ដែលនាងកំពុងអង្គុយ រៀននៅក្នុងបន្ទប់របស់នាង នាងគឺ ដ្យូប៊ី
លី ដ្យូប៊ីឬ( ភាសាកូរ៉េអានថា អ៉ី ដ្យូប៊ី)
(lee Dyubi)នាងគឺជាកូនកាត់កូរ៉េចិន មានម្តាយជាជនជិតចិន និងឪពុកជាជនជាតិកូរ៉េ ប៉ុន្តែគួរឲ្យស្តាយ ម៉ាក់ប៉ារបស់នាងបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ តាំងពីនាងអាយុ6ឆ្នាំ ជាហេតុធ្វើឲ្យនាងត្រូវប្តូរពីប្រទេសកូរ៉េ មកនៅជាមួយលោកយាយរបស់នាងនៅប្រទេសចិន ដ្យូប៊ីនាងជាក្មេងស្លូតបូត មិនសូវនិយាយស្តីច្រើន ពេលនាងមករស់នៅនៅ ប្រទេសចិននាងបានទទួលការ ថ្នាក់ថ្មមយ៉ាងល្អពីលោកយាយរបស់នាង ដោយឲ្យចូលរៀនសាលារៀនល្អៗ នាងនិយាយច្រើនជាមួយគ្រួសារនាងនិងមិត្តភក្តិ ជិតស្និទ្ធនាង2-3នាក់ប៉ុណ្ណោះព្រឹកថ្ងៃថ្មី
នៅសាលា
ដ្យូប៊ី និងមិត្តរបស់នាង(ចាវ ជូស៉ី)& (នីស៉ីមីគីរ៉ា មីណា) ដើរតម្រង់ទៅ កង់ទីន ដើម្បីញុាំអាហារពេលព្រឹក
ដ្យូប៊ី នៅពេលទទួលអាហារបានហើយ ក៏កាន់ថាស អាហារមកមុន
ពេលដើរមកជិះដល់កន្លែងអង្គុយហើយ ស្រាប់តែមាន ស្រីម្នាក់ដើរមកបុកដៃនាង ធ្វើឲ្យ ធ្លាក់ថាស អាហារពីដៃ ធ្វើឲ្យសិស្សដទៃងាកមកមើលនាងទាំងឆ្ងល់
ចាង សូស៉ី(ស្រីស្អាតប្រចាំសាលា): នាងដើរមិនបើក ភ្នែកទេអី ឃើញប្រឡាក់អាវខ្ញុំអស់ទេ
ដ្យូប៊ី : សុំទោស ព្រោះនាងមិនចង់មានរឿង
ជួស៉ី :នែ នាងមិត្តយើងមិនបានដើរបុកនាងទេ នាងឯងនិងហើយមិនបើកភ្នែក
ដ្យូប៊ី: នែឯងខ្ញុំមិនអីទេ ឈប់ទៅបានហើយ (នាងទាញដៃ ជួស៉ីថយក្រោយ)
មីណា:ប៊ី!!ឯងកុំឲ្យវាបានចិត្តពេក ទះវាខ្លះទៅ វាអ្នកខុសទេ
សូស៉ី: ឯងថាយើងដើរបុកគ្នានាងឯង មានភស្តុតាងហេ
គ្នាសូស៉ី:មែនហើយ ឯ ឲ្យមកថាសូស៉ីយើង ដើរទៅបុកគ្នានាងឯង
អ្នកគ្រប់គ្នា មានឃើញ សូស៉ីទៅ ដើរបុកនាងនោះអត់ចា(អ្នកគ្រប់គ្នា អង្គុយនៅទីនោះ អោនមុខចុះ ព្រោះដឹងថាសូស៉ី ជាកូនស្រីរបស់ម៉ាហ្វៀ ទើបមិនហ៊ាន សុខចិត្តធ្វើមិនដឹង )
សូស៉ី: ឃើញទេ គ្នាអ្នកណាគេឃើញយើងដើរបុកនាងទេ
ជួស៉ីនិងមីណា ឃើញបែបនេះសឹងតែ លោតទៅធាក់ សូស៉ីទៅហើយ ស្រាប់តែលោកគ្រូ វិន័យ ដើរមកព្រោះសម្លេងពួកគេ ឮដល់ខាងក្រៅ
<នែ ពួកឯង មានរឿងអី ម៉េចបានបង្ករសម្លេងរំខានបែបនេះ ដឹងរំខានដល់គេទេ
ដ្យូប៊ី :មិនចង់ឲ្យរឿងកាន់តែធំទើបប្រញាប់ ឪន គោរពលោកគ្រូនិងសុំទោសគឺគ្មានអីទេ លោកគ្រូគឺមានការយល់ច្រឡំបន្តិចបន្តួចប៉ុណ្ណោះ
ដ្យូប៊ី ប្រញាប់ប្រមូលថាសអាហារហើយក៏អូសដៃ មិត្តនាងទៅផងដែរ
លោកគ្រូ : បើគ្មានអីទេ បំបែកគ្នា ទៅញ៉ាំអាហារវិញទៅ ប្រយ័ត្នហួសម៉ោងរៀន
<គាត់និយាយហើយក៏ដើរចេញទៅវិញបន្សល់ទុកនៅ កញ្ញា សូស៉ី ដែលរករឿងគេមិនទាន់បានសម្រេច ឈរធ្វើមុខដូច គុំគួន ដ្យីប៊ី យូហើយ អញ្ចឹង
<ថ្ងៃក្រោយនាងមិនរួចខ្លួនទេ ដ្យូប៊ីងាកមកខាង ដ្យូប៊ីនេះវិញ
ជួស៉ី: ឯងមិនគួរ បញ្ចប់ងាយៗចឹងទេ យើងជិតនិងបានទះនាងនោះទៅហើយ
មីណា: មែនហើយ កុំនាងនិងបានស៉ី មួយជើងយើងបាត់ហើយ
ដ្យូប៊ី :ខ្ញុំមិនចង់មានរឿងច្រើន ពួកឯងបំភ្លេចចោលទៅ
មីណា:ឯងតែងតែបែបនេះដល់ម៉ោងចេញពីសាលា ដ្យូប៊ី ឈរចាំឡានមកទទួល នៅមុខសាលាដូចរាល់ដង នៅក្នុងឡានថ្ងៃនេះ មិនសូវជាស្ងាត់ ប៉ុន្មានទេ ព្រោះអីប្អូនជីដូនមួយនាងមកទទួលនាងចេញពីរៀនផង ដែរ ពួកគេនិយាយគ្នា មើលទៅសប្បាយណាស់
ព្រោះពួកគេបែកគ្នា យូហើយ ៣ឆ្នាំឯនោះដោយជីដូនមួយរបស់នាងបានទៅរៀននៅអាមេរិក ទើបត្រឡប់មកវិញ
ចាង វ៉ុនអ៉ី : បងប្លែកច្រើនណាស់ គឺស្អាតណាស់ ហិហិ
ដ្យូប៊ី: ឯងស្អាតជាងបង ឆ្ងាយណាស់ កម្ពស់បានទៀត ឯងប្រឡងចូលធ្វើតារាតែម្តងទៅ
វ៉ុនអ៉ី: ប្រហែលគ្នា ឱកាសទេម៉ាក់ប៉ាមិនឲ្យខ្ញុំ ធ្វើទេ ប៉ុន្តែបើមានឱកាស ខ្ញុំនិងប្រឡងចូល នោះហើយ ព្រោះខ្ញុំចូលចិត្ត Enhypen សង្ឃឹមបានពួកគាត់គេ សិស្សច្បង
ដ្យូប៊ី : Enhypenនិង ក្រុមចម្រៀងនារី មែនទេ
វ៉ុនអ៉ី: អីយ៉ា មិនមែនទេ បងមិនដែលមើល k-popទេ អី enhypen boy groupណា សង្ហារៗហើយ ពូកែរួមទាំងល្បីទៀតផង
វ៉ុនអ៉ី ដកទូរស័ព្ទ ចេញពីកាបូប យកមកឲ្យដ្យូប៊ី មើល
<បងឃើញគេ នេះជាសមាជិករបស់ក្រុមគាត់ មាន7នាក់ ខ្ញុំចូលចិត្តចិត្ត Jakeជាងគេ ព្រោះគាត់ ពូកែនិយាយភាសាអង់គ្លេសណាស់ < វ៉ុនអ៉ី រៀបរាប់គ្រប់សមាជិកឲ្យ ដ្យូប៊ី ស្តាប់ ពួកគេនិយាយគ្នា របស់ធ្វើដំណើរដល់ផ្ទះលោកយាយរបស់គេក្រោយពីញុាំអាហារពេលល្ងាចជាមួយគ្រួសាររួចហើយ ដ្យូប៊ីក៏ឡើងមកបន្ទប់ គេងរបស់នាង ដើម្បីសម្រាក ឈរមុខ បង្អួចហើយ សម្លឹងមើលទៅព្រះចន្ទនៅលើមេឃ <ព្រះចន្ទស្អាតណាស់ >សង្ឈឹមថាថ្ងៃណាមួយខ្ញុំនិងមាន ពន្លឺស្អាតដូចព្រះចន្ទចុះ រួចនាងក៏ដើរតម្រង់ទៅបន្ទប់ទឹកដើម្បី ងូតទឹក និងឆាប់បានចូលគេង ព្រោះព្រឹកជាថ្ងៃប្រឡងផង
YOU ARE READING
អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOON
Fanfictionបើខ្ញុំចាកចេញពីលោកតាំងពីថ្ងៃដំបូងប្រហែលជាពេលនេះលោកមិនជួបរឿងបែបនេះទេ