20

193 6 1
                                    

   សុងហ៊ុនកំពុងអង្គុយចាំដ្យូប៊ីមុខបន្ទប់ICU រងចាំការផ្តល់ដំណឹងពី លោកគ្រូពេទ្យជាមួយ ជេយ៍និង ហ៊ីសឹង មួយ សន្ទុះក្រោយ នីគី ជេគ ជុងវ៉ុន Sunoo មកដល់ទីនេះដូចគ្នា
   ជុងវ៉ុន» បងហ៊ីសឹង ដ្យូប៊ីយ៉ាងម៉េចហើយ ?
» បងមិនទាន់ដឹងទេ ព្រោះលោកគ្រូពេទ្យមិនទាន់ចេញមកទេ
  នីគីឃើញសុងហ៊ុនពេលនេះគេដូចគ្នាគ្មានព្រលឹងក្នុងខ្លួនសោះ ក៏ជួយនិយាយឲ្យជាកម្លាំងចិត្តគេខ្លះទៅ
        « សុងហ៊ុនបងកុំពិបាកចិត្តអី ដ្យូប៊ីនាងនិងមិនអីទេ
សុងហ៊ុន»វា ជាកំហុសរបស់ខ្ញុំដែលមើលថែរនាងមិនបានល្អ បើដ្យូប៊ីកើតអីខ្ញុំមិនលើកលែងខ្លួនឯងទេ
     »វាគ្រាន់តែជារឿង ចៃដន្យប៉ុណ្ណោះ កុំបន្ទោសខ្លួនឯងអី នាងនឹងមិនអីទេ

   ~ នោះលោកគ្រូពេទ្យចេញមកហើយ
សុងហ៊ុនប្រញាប់រតទៅសួរនាំ
«លោកគ្រូពេទ ដ្យូប៊ី យ៉ាងម៉េចហើយ
« អ្នកជំងឺឥឡូវនេះ កំពុងទទួលការជួយសង្គ្រោះតែ អ្នកជំងឺ បាត់បង់ឈាមច្រើនណាស់
សុងហ៊ុន«ខ្ញុំមានឈាមប្រភេទOយកឈាមខ្ញុំទៅ យកប៉ុន្មានលីត្រ ក៏បានឲ្យតែអាចជួយនាងបាន
« ប៉ុន្តែអ្នកជំងឺ មានឈាមប្រភេទAB
ជុងវ៉ុន : ខ្ញុំមានឈាមប្រភេទAB យកពីខ្ញុំទៅ?
     «ចឹងលោក មកតាមខ្ញុំមក
បន្ទាប់ពី បរិច្ចាគឈាមហើយគ្រូពេទ្យក៏បានឲ្យ ជុងវ៉ុសម្រាកបន្តិច បើមិនមាន បញ្ហាអ្វីទេអាច ទៅផ្ទះវិញបាន
    ជុងវ៉ុនដើរ តម្រង់មករកកន្លែងបងៗរបស់គេ ទាំងទឹកមុខភ័យ ៗ ព្រោះគេមិនដែលធ្លាប់បរិច្ចាគឈាមទៅឲ្យអ្នកណាពីមុនគេមិននឹកស្មានថាខ្លួនគេនិង អាចជួយសង្គ្រោះជីវិតរបស់អ្នក ដទៃបានសោះ
  សុងហ៊ុន: ជុងវ៉ុន បងអរគុណឯងខ្លាំងណាស់ បើកុំមានឯងបងមិនដឹងទៅរកឈាមមកពីណាទេ
« មិនអីទេបង អ្វីដែលខ្ញុំអាចធ្វើបាន ខ្ញុំនឹងធ្វើសម្រាប់បងនិង អ្នកទាំងអស់គ្នានៅទីនេះ
  Sunoo: ជុងវ៉ុនហា ឯងគួរតែទៅ សម្រាកសិនទៅ មើលមុខឯងដូច ស្លេកអាម៉េចទេ ប្រយ័ត្នចូល ពេទ្យម្នាក់ទៀតទៅ យប់មិញឯងមិនបានគេងផង
សុងហ៊ុន: ឯងទៅសម្រាកទៅ បងអាចនៅម្នាក់ឯងបាន
អ្នកទាំងអស់គ្នាក៏ដូចគ្នាដែល កុំឲ្យអ្នកគ្រប់គ្នា ពិបាក មិនបានសម្រាកដោយសារតែខ្ញុំអី
   ហ៊ីសឹង:ខ្ញុំមិនទៅចោលឯងទេ  ចឹងសម្រេចថា ជេយ៍ នីគី sunoo និងជុងវ៉ុនទៅ ផ្ទះមុនចោះ បង  និងជេគ នៅទីនេះ កំដរ សុងហ៊ុន
ជេយ៍: ចឹងក៏បានដែរ ហើយពេល គ្រូពេទ្យចេញមក កុំភ្លេចខលទៅ ប្រាប់ខ្ញុំផងណា ខ្ញុំទៅសិន
   « បានមិនអីទេ

អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOONWhere stories live. Discover now