17

194 8 0
                                    

    ហើយមកតាមខ្ញុំធ្វើអី ទៅនៅជាមួយអូន លោកឯងវិញទៅ ឆើស!! បងនិងជេនីត្រឹមជាមិត្តពិតមែន ដោយសារតែប៉ាម៉ាក់របស់នាងជា មិត្តជាមួយបា៉បង ហើយបងស្គាល់នាងតាំងពីតូចពួកយើងគ្មានអ្វីលើសពីពាក្យថាមិត្តនោះទេ ហើយដោយសារនាងនៅអាមេរិកតាំងពីក្មេងទើប ចរិតនាងបែបនេះ
« អាបែប តោង ក ហ្នឹងមែន??????
នេះអូនប្រច័ណ្ឌបង ? ខ្ញុំមិនបានប្រច័ណ្ឌ លែងដៃពីខ្ញុំហើយទៅឱបមិត្ដលោកឯងវិញទៅ 
បងចង់ឱបអូន ច្រើនជាង មិនត្រឹមតែនិយាយតែ កាយវិការរបស់ គេបង្វែរមុខមករកគេហើយ លើកដៃ ទាំងពីររបស់គេមកក្រសោបមុខនាងតូចជាប់ហើយ ចូលមកថើបបបូរមាត់នាងយកតែម្តងធ្វើឲ្យ សាមីខ្លួន គាំងធ្វើអីមិនត្រូវបានត្រឹម តែបើកភ្នែកធំៗ បបូរមាត់នាយកម្លោះ ថើបជញ្ចក់បបូរមាត់នាងតូចថ្នមៗ ការថើបដែលពោពេញទៅដោយ ភាពទន់ភ្លន់ ដែលធ្វើឲ្យនាងភ្លេចខ្លួនថើបទៅគេវិញទាំងមិនដឹងខ្លួន  ឯដៃអ្នកកម្លោះក៏មិននៅស្ងៀមឡើយ គេប្តូរពីក្រសោបមុខមកជាទាញចង្កេះនាងតូចមកក្រសោបវិញម្តង គេដកបបូរមាត់ចេញបន្តិចមុននិងសម្លឹងមុខនាងទាំងការពេញចិត្ត រួចហើយក៏លើកបីនាងមកដាក់លើក ពួកថ្នម" រួចក៏អោនទៅយឺតៗចង់និងថើបនាងម្តងទៀត តែត្រូវដ្យូប៊ី រុញច្រានគេចេញ
« សុងហ៊ុនកុំធ្វើបែបនេះអី វាមិនល្អទេ
មិនល្អយ៉ាងម៉េច មើលថ្ពាល់អូនក្រហមណាស់ អៀនមែនទេ
«ឆ្កួត ខ្ញុំមិនបានអៀនទេលោកឆាប់ក្រោកចេញពីខ្ញុំទៅ
   « អូនឈប់ខឹងបងហើយមែនទេ មិនត្រឹមតែសួរទេ តែផ្ទៃមុខក៏អោនខិតមកជិតមុខនាងតូច ធ្វើឲ្យនាងប្រញាប់ងាកមុខចេញ
«ឈប់ខឹងហើយ
និយាយឲ្យ ពិរោះជាងហ្នឹងបន្តិចមើរ
ខ្ញុំឈប់ខឹងលោកហើយ
ម្តងទៀត
អូនឈប់ខឹងបងហើយ សុងហ៊ុន
«បងចង់ឮ អូននិយាយ ហៅខ្លួនឯងថាអូនបែបនេះ រាល់ថ្ងៃ
បានហើយ ខ្ញុំមានការងារត្រូវធ្វើ ហើយ ភ្ញៀវបងក៏នៅចាំបងនៅខាងក្រៅដែរ ថាហើយ ក៏ងើបចេញរត់ទៅ បន្ទប់ទឹកបាត់ទៅ ទុកឲ្យសុងហ៊ុនអង្គុយ សើចម្នាក់ឯង
     សុងហ៊ុនរងចាំ ដ្យូប៊ីចេញពី បន្ទប់ទឹកវិញ ដើម្បីទៅក្រៅជាមួយគ្នា
   «ហើយ លោក អង្គុយចាំអីម៉េចមិនទៅ ក្រៅមុនខ្ញុំទៅ
  អត់ទេ បងចង់ទៅជាមួយអូន គេចាប់ដៃនាងហើយ ដើរអូសដៃនាងទៅក្រៅ ធ្វើមិនដឹង
 
        សុងហ៊ុនដើរចេញពីបន្ទប់វិញដោយកាន់ដៃដ្យូប៊ីមកជាមួយជាប់  ជេនីឃើញហើយរៀងឆ្ងល់ដែរ
«បងមានរឿងនិយាយជាមួយ
«បងមានរឿងអីហេស និយាយមក ខ្ញុំចាំស្តាប់បង24ម៉ោង
  ល្ងាចនេះបងមិនបានទៅញុាំអាហារពេលល្ងាចនៅផ្ទះអូនទេ ប្រាប់អ្នកមីងផងបងសុំទោស
  ហេតុអី?
បងមានការរវល់
រវល់ធ្វើអី ?
ធ្វើអីក៏បានជារឿងរបស់បង
ឬរវល់នៅជាមួយនាងប្អូនរបស់បងម្នាក់នេះឬ ?
កុំហៅ ដ្យូប៊ីបែបនេះ បើអូនអស់អីត្រឡប់ទៅផ្ទះវិញទៅ កុំឲ្យអ្នកមីងបារម្ភ នេះបងដេញខ្ញុំ
   គឺបងដេញនិងហើយឆាប់ត្រឡប់ទៅផ្ទះវិញទៅ
ហើយចុះនាងក្មេងម្នាក់ ម៉េចបងមិនដេញនាងចេញផងទៅ
ដ្យូប៊ីនាងរស់នៅជាមួយបង បងមិនដេញនាងទៅណាទេ
  «ចាំមើល ខ្ញុំប្រាប់ម៉ាក់បងថា បងមិនទទួលភ្ញៀវហើយ ដេញ ខ្ញុំចេញពី បន្ទប់ទៀត ជាពិសេសបងនាំស្រីមកដេកក្នុងបន្ទប់ទៀត ហើយបងកុំមកកុហក ខ្ញុំនោះ បងប្អូនគេ ដើរកាន់ដៃ គ្នាស្អិតដូច តុកកែចឹងមែន
« កាន់តែ ផ្តេសផ្តាសហើយ  ជេនី ឆាប់ចេញពី បន្ទប់បងភ្លាមទៅ បានខ្ញុំដឹងតែចេញហើយ
នេះអូនកុំមកត្រឡប់មកឲ្យសោះ កុំថាបងមិនបានប្រាប់ឯង
មួយទៀត បើចង់យករឿងនេះទៅប្រាប់ម៉ាក់បងក៏ប្រាប់ទៅស្រេចចិត្ត
  ជេនីចេញទៅវិញទាំងមិនបានលា
«លោកមិនគួរដេញនាងចេញចឹងទេមើលនាង ខឹងហើយ
ជេនីខឹងមិនអីទេ កុំឲ្យតែអូនខឹងទៅបានហើយ ហិហិ

អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOONWhere stories live. Discover now