12

206 8 0
                                    

ព្រឹកថ្ងៃថ្មី
     បន្ទាប់ពីរធ្វើដំណើរអស់រយះពេល2ម៉ោងក៏បានមកដល់ មីនជី ដឹកដៃដ្យូប៊ី ចូលហាង Pradaតែ ម្តងមិនចាំយូ អស់ពីហាងមួយទៅហាងមួយចុងក្រោយ គឺមិនដឹងជាទិញអីខ្លះទេ តែអីវ៉ាន់ពេញដៃ កូនចៅម៉ាក់នាងដែលឈរកាន់ទៅហើយ
   ដ្យូប៊ីឃើញមីនជីទិញច្រើនម្លេះនេះនឹកឆ្ងល់ដែល
" អ្នកនាងទិញទៅណានិងច្រើនម្ល៉េះ
"ទិញឲ្យបងនិងហើយ
"ហាស ទិញឲ្យខ្ញុំ ខោអាវទិញថ្ងៃមុនស្លៀកមិនទាន់អស់ផង កុំទិញទៀតអី នាំខាតលុយទេអ្នកនាង
" បងយកៗទៅ គ្មានពាក្យថាខាតលុយចំពោះបងទេ ព្រោះបងគង់តែជាអនាគតបងថ្លៃខ្ញុំទេ
" អ្នកនាងនិយាយថាម៉េចមិញ????
"គ្មានអីទេ ខ្ញុំនិយាយច្រឡំទេបង ខ្ញុំថាបងជាបងស្រីខ្ញុំទេ ហើយមួយទៀតបងឈប់ហៅ ខ្ញុំអ្នកនាងទៀតទៅ ហៅតែមីនជីបានហើយ បើបងមិនហៅតាមខ្ញុំទេ ខ្ញុំខឹងបងហើយ
" ចឹងក៏បាន ok
បងហ៊ុនប្រហែលមិនទាន់មកពីធ្វើការទេមើលទៅ ចឹងពួកយើងទៅញុាំអីសិនទៅ បងចង់ញ៉ាំអីគេ
"អ្វីក៏បាន
"Pizza ល្អទេ
" Okay
  បន្ទាប់ពីញុាំអីរួច ពួកគេក៏បានឈាងចូលទៅ apartmentរបស់ សុងហ៊ុន
បន្ទាប់ពីនាំដ្យូប៊ីចូលដល់បន្ទប់ហើយនោះ
«អូ បងដ្យូប៊ី ខ្ញុំភ្លេចទិញរបស់ឲ្យម៉ាក់បាត់ហើយ បងនៅចាំទីនេះហើយណា នាងប្រាប់ឲ្យកូនចៅម៉ាក់នាងទុក របស់ដែលទិញមិញទុកនៅទីនេះ សិន
ដ្យូប៊ី: របស់នេះម៉េចមិនទុកក្នុងឡានទៅ
មីនជី:គឺ ទុកសិនទៅបង កុំឲ្យបងអ្នកបើកឡាន ពិបាកកាន់ចុះឡើង ទុកទីនេះសិនចុះ ខ្ញុំទៅហើយបង បាយៗ
"Okay ឯងឆាប់មកវិញណាស់
"ចាបង
+ក្នុងឡានមីនជី
បង បើកឡានទៅផ្ទះតែម្តងទៅ
កូនចៅម៉ាក់មីនជី: អៅចុះអ្នកនាង ដ្យូប៊ីនោះអ្នកនាងតូច
  "ទុក ឲ្យគាត់នៅដើរលេងជាមួយបងប្រុសសិនទៅ ម៉ាក់ឃើញពួកគាត់ពីនាក់មិនសូវត្រូវគ្នាទើបចង់ឲ្យគាត់ នៅជាមួយគ្នាឲ្យបានច្រើន
"អរចឹងសោះ ថាហើយក៏បើកឡានទៅភូមិគ្រឹះវិញតែម្តង

មីនជី: callទៅបងហ៊ុនសិន
Yeoboseyo oppa
សុងហ៊ុន:មីនជីមែនទេ
"មីនជីនិងហើយបង គិតថាជាអ្នកណា រវល់ដល់ថ្នាក់ភ្លេច សម្លេងប្អូនខ្លួនឯងហើយមើលទៅ
"ហើយcallមកបងទាំងល្ងាចបែបនេះមាន បញ្ហាអ្វីឬ
"គឺថ្ងៃនេះខ្ញុំ មកសេអ៊ូល ខ្ញុំក៏បានចូលទៅរកបងនៅ apartmentដែល តែមិនឃើញ
" គឺបងនៅ កន្លែងការងារនៅឡើយទេ បន្តិចទៀតបងទៅហើយ
"គឺឥឡូវខ្ញុំទៅវិញហើយ តែខ្ញុំទុករបស់សំខាន់មួយនៅក្នុងបន្ទប់បងនិងឯង
"របស់អីគេ មីនជី
"តែមកដឹងហើយ ម៉ាក់ផ្ញើមក ឆាប់មកបន្ទប់ណាbye
បន្ទាប់ពីធ្វើដំណើរអស់រយះពេល 20នាទីហើយក៏ដាច់ចិត្ត callទៅដ្យូប៊ី ម្តង

Yeoboseyo Unnie ដោយសារ មានរឿងសំខាន់នៅសាលាទើប ខ្ញុំត្រូវទៅមុន លូវបងគេងនៅ apartment បងហ៊ុន5-6ថ្ងៃសិនទៅណា
"មីនជីតែបង
ដ្យូប៊ី មិនទាន់បាននិយាយស្រួលបួលផងមីនជីចុះផ្តាច់បាត់
          ឥឡូវមានធ្វើអីទេ មានតែគេងសិនទៅល្មមតែសុងហ៊ុនមកពីធ្វើការវិញ
   ក្រាក សុងហ៊ុនដើរចូលបន្ទប់ទាំងហត់នឿយ ព្រោះថ្ងៃនេះត្រូវហាត់រាំច្រើនម៉ោង
  នាយថាដើរទៅយកទឹកមកផឹកតែ ក្រលែកភ្នែកទៅឃើញដ្យូប៊ី គេងលក់លើសាឡុង
សុងហ៊ុន"អៅ ដ្យូប៊ីមកទីនេះពីកាល នាយដើរទៅរកនាង មើលទៅគេងលក់ស្រួលណាស់នោ នាយយកដៃទៅ ច្បិចចុងច្រមុះនាងតិចៗ
ដោយសារមានការរំខានធ្វើពីនាយហ៊ុនធ្វើឲ្យនាងភ្ងាក់ពីដំណេក នាងឃើញមុខសុងហ៊ុនភ្លាមក្រោកអង្គុយភ្លាមតែម្តង
"លោកមកពីពេលណា ខ្ញុំទេដែលត្រូវសួរនាងថាមកពីពេលណា  គឺមកល្ងាចមិញ ជាមួយមីនជីតែ មីនជីថាមានការសំខាន់ត្រូវប្រញាប់ទៅសាលាទើបឲ្យខ្ញុំមកគេងទីនេះសិន
"អរចឹងឯណារបស់ដែលថាម៉ាក់ផ្ញើរមកនោះ
  ម៉ាក់callប្រាប់លោកថាមានរបស់ផ្ញើរឬ ? ខ្ញុំ
មិនដឹងរឿងទេ ប្រហែលនៅជាមួយមីនជីទេដឹង(សុងហ៊ុន នឹកឃើញហើយដែលប្អូនខ្លួននិយាយថារបស់សំខាន់ គឺចង់សំដៅលើ ដ្យូប៊ីនិងឯង)
"ញុាំអីឬនៅ? ញុាំហើយ ចុះលោកបើមិនទាន់ញុាំចាំខ្ញុំទៅធ្វើអីឲ្យ?មិនទាន់ញុាំទេ ព្រោះមិនចង់ !ហេតុអីមិនចង់ឬឃើញមុខខ្ញុំហើយឆ្អែតបាយមែនទេ? នាយកំលោះមកអង្គុយគិតនាងហើយ ផ្តេកខ្លួនគេងឬភ្លៅទាំងដែលម្ចាស់គេមិនបាន អនុញ្ញាត នាងរៀងភ្ងាក់ដែលបែបនេះដាក់នាង
  "លោក!ងើបឡើង នាយយកដៃទៅវាយស្មាគេតិចៗ ដើម្បីឲ្យគេងើប តែនាយបែបជាចាប់ដៃនាងជាប់
   "ថ្ងៃនេះខ្ញុំហត់ណាស់ សុំគេងយកថាមពល តិចបានទេ បើលោកងងុយ ចឹងទៅគេងលើគ្រែទៅ
   "តែខ្ញុំចង់គេងនៅទីនេះ ចឹងលោកគេងទៅខ្ញុំទៅធ្វើអីផ្សេងសិន
" ដ្យូបី !បើនាងក្រោកចេញ ខ្ញុំនិងខឹងនាងជារៀងរហូត

អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOONWhere stories live. Discover now