18

204 11 0
                                    

ដោយសារពេលនេះជាពេល វិសមកាលរបស់ Enhypen ទើបគេមានពេល នៅជាមួយ ដ្យូប៊ី បានច្រើនជាងមុន

  សុងហ៊ុនបាននាំនាងទៅ លេងនៅ Jeju ហើយ បន្ទាប់ពីដំណើរកម្សាន្ត3-4ថ្ងៃហើយ ពួកគេក៏បានត្រឡប់មកវិញ ពួកគេ ក៏បានចូល ទៅ Market ដើម្បីនាំដ្យូប៊ីShopping ខ្លះដោយ ដ្យូប៊ី កំពុងតែរើស ខោអាវ សុខៗ ស្រាប់តែ លេចមុខ សូស៉ី មកtrip នៅកូរ៉េ ជាមួយសង្សាររបស់នាង ដែលជាម៉ាហ្វៀ ដែលមានកូនចៅ 5-6នាក់ ដើរតាមចាំការពារនាង នាងបានក្រលេកទៅឃើញ ដ្យូប៊ីដែលកំពុង ដើររើស សម្លៀកបំពាក់ ក្នុងចិត្ដខឹងចិត្តតែម្តង
« ប្រាកដ ជានាងដ្យូប៊ីនោះ ច្បាស់ណាស់ ម៉េច ក៏វាមិនទាន់ងាប់ទៀត ក្រែងថាវាងាប់បាត់ហើយតើហី ហើយវាមកជាមួយអ្នកណា នាងបានប្រាប់កូនចៅ របស់នាងឲ្យ តាមសម្លាប់ដ្យូប៊ី ម្តងទៀត ព្រោះទម្លាប់របស់នាង បើចង់ សម្លាប់អ្នកណាហើយ គឺត្រូវតែ សម្លាប់ឲ្យបាន

«បន្ទាប់ពី ទិញអីសព្វគ្រប់អស់ហើយ សុងហ៊ុនក៏ បណ្តើរដ្យូប៊ី មកកន្លែងដាក់ឡានវិញ ថ្ងៃនេះគេ បើកឡានមកខ្លួនឯងម្តង ព្រោះរាល់ដងមានតែអ្នកគ្រប់គ្រងគេទេ ដែលជួនគេទៅគ្រប់ទីកន្លែង
គេឲ្យ ដ្យូប៊ី ចូលឡានមុនដោយគេ រវល់យកអីវ៉ាន់ទិញដែលទិញមិញនេះ ទៅទុកនៅ គូទឡាន
ស្រាប់តែគេ ក្រលេកឃើញមានឡាន ពណ៌ខ្មៅមួយបាន បើកមកហើយហើយ លើកកាំភ្លើង តម្រង់ សំដៅមក ដ្យូប៊ី
«សុងហ៊ុនស្រែកភ្លាត សម្លេង ដ្យូប៊ី ប្រយ័ត្ន !!នាយប្រញាប់រត់ទៅរងគ្រាប់ជំនួសនាង
(ដោយសារតែកូនចៅ របស់សូស៉ីប្រើកាំភ្លើង ដែលមិនឮសម្លេងទើបធ្វើឲ្យមិនមាននរណា ដឹង)
គ្រាប់កាំភ្លើង ហោះមកទម្លុះ ចូលសាច់សុងហ៊ុន ធ្វើឲ្យនាយដួល ព្រួសទៅនិងដីនៅនិងកន្លែងតែម្តង តែសំណាង ហើយដែលមិនត្រូវកន្លែងសំខាន់គឹ ត្រូវតែ ដៃឆ្វេងរបស់គេ ប៉ុណ្ណោះ  ដ្យូប៊ី ប្រញាប់រត់ទៅលើក សុងហ៊ុន
« សុងហ៊ុនលោកយ៉ាងម៉េចហើយ ឈាមច្រើនណាស់ធ្វើ ម៉េចទៅ
បងមិនអីទេ អូនមិនអីទេឬមានត្រូវត្រង់ណាអត់?
«នាងនិយាយបណ្តើរយំបណ្តើរ ព្រោះបារម្ភពីសុងហ៊ុន
លោកនៅមានមុខមក បារម្ភពីខ្ញុំទៀត មើលខ្លួនឯងចុះ ឈាមសឹងជោក ខ្លួនទៅហើយ ហឹក
« ឈប់យំទៅ របួសប៉ុណ្ណឹងមិនអាចឲ្យបងស្លាប់ទេ ក្មេងល្ងង់
«លោក ឆាប់ក្រោក ខ្ញុំជូនលោកមកទៅមន្ទីពេទ្យ ដ្យូប៊ី ជួយកាន់ដៃសុងហ៊ុនឲ្យ ចូលឡានហើយក៏ទៅមន្ទីរពេលបាត់ទៅ

+មន្ទីរពេទ្យ
បន្ទាប់ពីចូលបន្ទប់ICU វះកាត់យកគ្រាប់ ចេញ
រួចរាល់ហើយ លោកគ្រូពេទ្យក៏បាន ប្តូរឲ្យសុងហ៊ុនមកគេងនៅបន្ទប់ ធម្មតាវិញ
  «ដ្យូប៊ី នៅអង្គុយចាំរហូតទាល់តែ សុងហ៊ុនដឹងខ្លួន
  
«សុងហ៊ុន លោកដឹងខ្លួនហើយ  ខ្ញុំសប្បាយចិត្តណាស់ដែលលោកមិនអីបែបនេះ
« បងប្រាប់ហើយថាបងមិនអីទេ
   នេះអូន យំទៀតហើយមែនទេ( ព្រោះភ្នែកនាងនៅក្រហម)
ខ្ញុំយំ ព្រោះបារម្ភពីលោកហ្នឹងហើយ ហេតុអីមករងគ្រាប់ជំនួស ខ្ញុំធ្វើអី

«តែបើមានរឿងអ្វីមួយដែល គ្រោះថ្នាក់កើតឡើងលើ អូន បងឈឺជាងនេះ 1000ដង
«នៅ លេងសើចបានទៀត ឆាប់គេងសម្រាកវិញទៅ
« បងទើបតែ ដឹងខ្លួនមិញនេះ សោះឲ្យបងគេងវិញ យ៉ាងម៉េច
« លោក ឃ្លានទេ ?
មិនអីទេបងមិនទាន់ឃ្លានទេ  អូនទៅ សម្រាកចុះ អូនមើលថែរពេញបងមួយថ្ងៃអូនច្បាស់ហត់ហើយ
« ខ្ញុំរឹងមាំណាស់ មិនអីទេ
  ក្រាក ~
អ្នកម៉ាក់
អ្នកស្រីផាកនិងលោកផាក រួមទាំង មីនជី ប្រញាប់រត់មករកសុងហ៊ុន ក្រោយពេលដែលខំធ្វើដំណើរតាមឡានអស់ពេលជាយូល្មមតែមកសេអ៊ូល ក្រោយឮដំណឹងថា កូនប្រុសតែ មួយរបស់គាត់ត្រូវបាន គេ លបបាញ់
«សុងហ៊ុន កូនយ៉ាងម៉េចហើយ  ? ពេល ដ្យូប៊ី ខលប្រាប់ម៉ាក់ ថាកូនត្រូវគេបានគេ បាញ់ម៉ាក់នេះ ភ័យសឹង លួសព្រលឹងទៅហើយ ដឹងទេ
«ខ្ញុំអស់អី ហើយម៉ាក់ កុំបារម្ភពីខ្ញុំអី របួសធម្មតាៗ
ដ្យូប៊ី :ម៉ាក់មើល គាត់ចុះ របួស ប៉ុណ្ណឹងហើយនៅ ញញឹមចេញទៀត
« ហាក ម៉េច ចង់បិទសិទ្ធិបងមិនឲ្យ ញញឹមទៀតមែនទេ នាយនិយាយ ធ្វើឲ្យអ្នកគ្រប់គ្នា មានស្នាម ញញឹមមកវិញ

«មីនជី : មែនហើយបង ដ្យូប៊ី បងមិនអីទេមែនទេ
« បងមិនអីទេ កុំតែបាន សុងហ៊ុន ជួយខ្ញុំទេឥឡូវ ប្រហែលខ្ញុំ មិនដឹងជាយ៉ាងណា ទេ
« លោកផាក: ដ្យូប៊ីកូន មានបានឃើញ ស្លាកលេខ ឡាន នោះឬអត់ ?
ខ្ញុំមិនបានមើល ទេប៉ាព្រោះ ខ្ញុំរវល់បារម្ភពី សុងហ៊ុន ពេក ទើបមិនបានមើល
មិនអីទេ ចាំប៉ាឲ្យខាង ប៉ូលិសឆែក Camera សុវត្ថិភាពនៅទីនោះមើល
ប៉ានិងយកវា មកដាក់ទោសឲ្យបាន

អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOONWhere stories live. Discover now