13

198 9 0
                                    

នាងមើលមុខគេ ទាំងឆ្ងល់
"លោកថ្ងៃនេះកើតអីនិយាយអីមកដូចប្លែកៗ
មិនបានកើតអីទេ ចុះមិញថាហត់ ឥឡូវថាមិនបានកើតអីទេ សម្រេចថាកើតអីឲ្យប្រកដទៅលោក មិនអីទេ នាងទៅធ្វើរឿងនាងចុះ
នាយ ហ៊ានងើបដើរចេញពី នាងទាំងដក ដង្ហើមធំ ធ្វើឲ្យនាងប្រញាប់រត់ទៅតាម ហើយចាប់ទាញដៃគេជាប់

" លោក ខឹងខ្ញុំឬ សុំទោសខ្ញុំនិយាយច្រើនពេកហើយ
"មិនបានខឹងទេ មិនថាអត់តែមុខវិញមិនបាច់និយាយ
"នាយ បេះដៃនាងចេះហើយ ក៏ដើរទៅបន្ទប់គេងតែ នាងនៅតែរត់ទៅ ឃាំង ផ្លូវគេទៀត
មិនឲ្យទៅ លោកប្រាប់ខ្ញុំសិបមក ថាកើតអីឲ្យពិតប្រាកដ
      មិនបានកើតអីទេ ជៀសចេញទៅ ខ្ញុំចង់សម្រាកនាងឃើញសុងហ៊ុនមិនចង់និយាយរកនាងបែបនេះក៏ បើកផ្លូវឲ្យគេទៅ
    ដោយសារតែសុងហ៊ុន អស់កម្លាំងផងពេលមកពីងូតទឹកវិញ ដាក់ក្បាលដល់ខ្នើយគឺគេងលក់យកតែម្តង សូម្បីតែមុខដ្យូប៊ីក៏មិនមើលផង 
(គេខឹងហើយលួងគេភ្លាម)
               +ព្រឹកថ្ងៃថ្មី សុងហ៊ុន ចេញទៅបាត់តាំងពីម៉ោង5ព្រឹក ព្រោះថ្ងៃនេះត្រូវ ធ្វើជាMCផងទើបត្រូវទៅពីព្រឹក
ដ្យូប៊ី ក្រោកឡើងមិនឃើញសុងហ៊ុន ធ្វើឲ្យអារម្មណ៍នាងមិនល្អសោះ
"នេះគេខឹងខ្ញុំមែនហ៎ គួរធ្វើម៉េចទើបគេបាត់ខឹងទៅម៉េចគិតមិនចេញសោះចឹង
  Callសួ មីនជីសិន
"Yeoboseyo minji បងសួតិចបានទេ
"ចាស
" សុងហ៊ុនគាត់ចូលចិត្តម្ហូបអីជាងគេ?
"គាត់ចូលចិត្ត ញុាំ Samgyeopsal (BBQ)
"ហើយបងសួធ្វើអី ??
"គ្មានអីទេ បងគ្រាន់សួលេងតើ បានហើយណាbai bai
បញ្ចប់ការ សន្ទនាភ្លាមនាងតូច ទាញអាវក្រៅពាក់ដើម្បីទៅរកទិញអីមក ធ្វើម្ហូប
ឥឡូវដ្យូប៊ី នាងស្គាល់ពីទីនេះច្រើនណាស់ ស្គាល់ទាំងម្ហូប ការធ្វើដំណើរនិង របៀបរស់នៅទីនេះ ព្រោះនាងងាយសម្របខ្លួនតាមគេណាស់
បន្ទាប់ពី ដើរទិញបន្លែនិងសាច់សព្វគ្រប់អស់ហើយក៏និងត្រឡប់មកវិញ តែគាប់ជួន នាងបានឃើញ សុងហ៊ុននិងស្រីម្នាក់នៅក្នុងហាងសម្លៀកបំពាក់មួយ
" សុងហ៊ុនឬហើយម្នាក់នោះជាអ្នកណា ?? នាងដើរទៅមើលឲ្យកាន់តែជិត មើលទៅគេ ស្និតស្នាលគ្នាណាស់ កាន់ដៃគ្នាទៀតផង ប្រហែលជា សង្សាររបស់គេហើយ នាងទម្លាក់ទឹកមុខ អន់ចិត្ត ហើយក៏ដើរត្រឡប់ទៅ apartment វិញ
+ល្ងាចឡើងសុងហ៊ុន ត្រឡប់មកវិញ នាយដើរ បង្ហួសដ្យូប៊ី បាត់ធ្វើឲ្យអ្នកដែល ខំអង្គុយចាំនេះហួសចិត្ត និងទង្វើរបស់គេ
"លោក !ឈប់សិន
"មានការអី
" លោកញុាំអីហើយឬនៅ ថ្ងៃនេះខ្ញុំធ្វើ Samgyeopsalណា
"ញុាំរួចហើយ នាងញុាំម្នាក់ទៅ ថាហើយក៏ដើរទៅបន្ទប់គេងបាត់
   បើគេមិនចង់ញុាំចាកចោលតែម្តងទៅ ថាហើយក៏ងើបទៅបើកយក សាច់និងបន្លែដែលតាមត្រៀមទុកនោះ ចាក់ចោលក្នុងធុងសម្រាមអស់
កន្លងផុតរយៈពេលមួយម៉ោងបន្ទាប់ពី សុងហ៊ុន ចេញពីបន្ទប់ទឹកមកវិញ ហើយនៅតែមិនឃើញនាងចូលមកគេងទៀត
"នេះនាងរវល់ធ្វើអីនិងបានយប់ស្មើនិងហើយមិនមកដេក ពួនអីទេហី
«ក្រាក នាយបើកទ្វារចេញមករកនាងដល់ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយនៅតែមិនឃើញ ឃើញតែ របស់ដែលចាក់ចោល ក្នុងធុងសម្រាម
"នេះនាងខឹងខ្ញុំដល់ថ្នាក់ទៅផ្ទះទាំងយប់ឬ មិនបានទេ ត្រូវតែទៅរកនាងទើបបាន
   នាយប្រញាប់ទៅដូរខោអាវគេងចេញ ហើយក៏ទាញយកម៉ាស និងមួកដើម្បីចេញទៅកុំឲ្យគេស្គាល់ ប្រហែស fanដេញចាប់យកទៅផ្ទះបានលូវហើយ

     នាយទាញទូរស័ព្ទដើម្បីcallរកនាងតែនាងមិនលើក ប្រហែលជានាងមិនទាន់ទៅណាឆ្ងាយទេ នាងមិនស្គាល់ទីនេះច្បាស់ឡើយ ថាហើយក៏រត់រកនាងពេញនិង នាងរត់រករហូតដល់ ទន្លេហាន ពិតជាឃើញនាងមែន អង្គុយសោកសៅម្នាក់ឯងនៅមាត់ ទន្លេ នាយប្រញាប់ដើរមករកនាង
" ម៉េចចេញទៅណា មិនប្រាប់ខ្ញុំ ?នាយនិយាយទាំង មួម៉ៅ ហើយប្រញាប់ទាញដៃនាង ឲ្យងើបមកនិយាយជាមួយខ្លួន
"លោក ខ្ញុំឈឺណាស់លែងដៃខ្ញុំទៅ
"មិនលែង ឆ្លើយសំណួរខ្ញុំសិន
"មិនមែនរឿងរបស់លោកទេ (សុងហ៊ុនឮហើយ ក្តៅឆេវតែម្តង)
"ឆាប់ត្រឡប់ទៅវិញឲ្យលឿន
"ខ្ញុំមិនទៅ
"មិនចង់ក៏ត្រូវតែទៅដែល ដ្យូប៊ី !!! កុំឲ្យខ្ញុំខឹងជាងនេះឲ្យសោះណាស់ ឆាប់ទៅបន្ទប់វិញភ្លាម  នាងរៀងខ្លាចគេដែរ ពេលឃើញភ្នែកគេ សម្លកនាងដូចចង់ស៉ីនាងទាំងរស់ចឹង  "ទៅក៏បាន

អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOONWhere stories live. Discover now