ប៉ុន្មានសប្តាហ៍ក្រោយមក លោកគ្រូពេទ្យ អនុញ្ញាតឲ្យ នាំដ្យូប៊ី ត្រឡប់ទៅផ្ទះវិញ ឡានខ្មៅសេរីទំនើបចតនៅមុខផ្ទះ អ្នកគ្រប់គ្រងមកចាំទទួល នាងដូចកាលលើកមិន អញ្ចឹង
«អ្នកនាងត្រឡប់មកវិញហើយ អ៊ុំមេផ្ទះ ប្រញាប់ដើរ
មករកដ្យូប៊ីនិហកាន់ដៃនាងចូលទៅក្នុង
«នេះអ៊ុំ ស្គាល់ខ្ញុំដែលឬ?
អ្នកណាមិនស្គាល់អ្នកនាងនោះ ប្រហែលមកពីអ្នកនាង បាត់ការចងចាំដូចលោកស្រីប្រាប់ហើយ ទើបភ្លេចពួកខ្ញុំ
ពេលចូលមកក្នុង លោកស្រីផាក បាននែនាំអ្នកគ្រប់គ្នា ទៅឲ្យនាង ស្គាល់ម្តងទៀត និងបានឲ្យឲ្យអ្នកបម្រើនាំនាងទៅ សម្រាកនៅបន្ទប់ផងដែរ
+ក្នុងបន្ទប់
ដ្យូប៊ី ដើរមើលពេញបន្ទប់ ព្រោះនាងចងចាំអ្វីទាល់តែសោះ ថានាងធ្លាប់រស់នៅទីនេះ
តុកៗ~
ដ្យូប៊ី ម៉ាក់ចូលបានទេ
ចាស ចាំបន្តិច នាងប្រញាប់រត់ទៅបើទ្វារ
គាត់ដើរចូលក្នុងជាមួយ ចាប់បង្អែម សំណព្វចិត្តរបស់នាង នេះរបស់កូនម៉ាក់ទុកនៅ លើនេះចោះ
«អូ លោកស្រីដឹងយ៉ាងម៉េចបាន ថាខ្ញុំចូលចិត្តរបស់នេះ?
ម៉ាក់ដឹងគ្រប់យ៉ាង ហើយយ៉ាងម៉េចដែរកូន មានចង់ចាំអ្វីខ្លះទេ ពេលមកដល់ទីនេះ
«ខ្ញុំមិនចាំអ្វីទាំងអស់ លោកស្រីអាចនាំខ្ញុំត្រឡប់ទៅផ្ទះវិញបានទេ
«ផ្ទះ!! ផ្ទះណាទៅ នៅទីណា?
នៅប្រទេសចិន ខ្ញុំចង់ចាំរឿងមុនពេលខ្ញុំបានមុនពេលខ្ញុំមកដល់ទីនេះហើយ ប៉ុន្តែខ្ញុំមិនអាចចាំរឿងរ៉ាវ ដែលកើតឡើងក្នុងពេលដែលខ្ញុំរស់នៅជាមួយលោកស្រីទេ
នាងបាន រៀបរាប់រឿងគ្រប់យ៉ាង ដែលបានកើតឡើងប្រាប់ទៅ លោកស្រីផាក ហើយពេលនេះប្រហែលលោកយាយរបស់នាង បារម្ភនាងពីស្លាប់ហើយ
បន្ទាប់ពីបានស្តាប់ ដ្យូប៊ីរួចមកលោកស្រី ផាកក៏បាន ដើរចេញមកវិញទាំងទឹកមុខ ទៅនិយាយជាមួយប្តីរបស់គាត់ដោយទឹកមុខ ក្រៀមក្រំ លោកផាក ឃើញប្រពន្ធ ធ្វើមុខក្រញូវទើបអត់មិនបាននិងសួ
«ហើយអូន កើតអីហ្នឹង កូនក៏មកពី ពេទ្យវិញហើយ ហើយកើតអីបានមុខ ក្រញូវម្ល៉េះ
ប៉ាវា ដ្យូប៊ីគេចង់ត្រឡប់ទៅ ផ្ទះរបស់គេវិញហើយ ខ្ញុំមិនចង់ឲ្យនាងទៅសោះ ខ្ញុំចាត់ទុកនាងដូចជា កូនបង្កើត អញ្ចឹង នៅសុខៗក៏ទៅ បាត់ឲ្យខ្ញុំនេះធ្វើចិត្តម៉េចបាន
«ហើយអូន ចង់ធ្វើម៉េច ?
«ខ្ញុំមិនដឹងទេ ខ្ញុំមិនអាចឃាត់នាងបានទេ ?
ហើយ សុងហ៊ុន??
សុងហ៊ុន តាំងពីថ្ងៃដែល ដ្យូប៊ី ដឹងខ្លួនមក ហើយដ្យូប៊ី មិនទទួលស្គាល់គេ គេក៏មិនហ៊ានទៅនិយាយជាមួយដ្យូប៊ីទៀតឡើយ ហើយបើគេដឹងថា ដ្យូប៊ី ចង់ទៅចោលគេទៀតនោះ ប្រហែលគេចូលចិត្តស្លាប់ហើយ
+ត្រឡប់មកមើល សុងហ៊ុនវិញ តាំងពីនាយត្រូវដ្យូប៊ី មិនទទួលស្គាល់ហើយគឺ ក៏មិនហ៊ានទៅនិយាយជាមួយនាងទៀតឡើយ បានត្រឹមត្រូវ ខូចចិត្តម្នាក់ឯង នឹងសួសុខនាង តាមម៉ាក់របស់គឺ ប៉ុណ្ណោះ នាយ កំពុងនៅ Dorm ដើម្បីរឹកហាត់ តែគេប្រមូលអារម្មណ៍មិនបានសោះ ចេះតែ រាំខុស រៀនច្រៀងក៏ខុស ធ្វើអីក៏ខុស រហូត
«នីគី: បើបងហត់អាចទៅ សម្រាកបាន មិនអីទេ ! ហើយបងមាន បញ្ហាអីមែនទេ ?
«ដ្យូប៊ី នាងមិនចាំបងទេ
«បន្តិចទៀត នាងគង់តែចាំបងដោយខ្លួនឯងទេ ទុកឲ្យពេលវេលាជាអ្នកដោះស្រាយទៅ
«វាមិនអាចទេ នីគី
«ខ្ញុំថាបង ទៅសម្រាកសិនទៅ ចាំបាត់ហត់ចាំមកវិញ
សុងហ៊ុន ដកទូរស័ព្ទ បម្រុង ខលទៅម៉ាក់របស់គេ តែមានអី លោកស្រីផាក ខលមកមុន
Yeoboseyo ម៉ាក់សុខសប្បាយទេ?
«ម៉ាក់ សុខសប្បាយ ធម្មតាទេ
ហើយ ដ្យូប៊ីនាងយ៉ាងម៉េចហើយម៉ាក់ ?
«នាងមិនអីទេ តែ នាងចង់ត្រឡប់ទៅ ប្រទេសចិនវិញហើយ ព្រោះនាងចងចាំរឿង មុនមកទីនេះបានវិញហើយ
ឯងគិតយ៉ាង មេ៉ចដែរ?
«បើនាងចង់ទៅ ខ្ញុំក៏មិនអាច ឃាត់នាងបានដែល ម៉ាក់!
ឯងចង់ឲ្យ ស្នេហារបស់ឯងបាត់បង់ទៅងាយៗចឹងឬ?
ដ្យូប៊ីមិនអាច ចាំខ្ញុំម្តងទៀតទេ
ម៉េចថាមិនអាច បើឯងមិនទាន់សាកល្បង ឆាប់មកផ្ទះវិញមក មកធ្វើឲ្យដ្យូប៊ី មានការចងចាំវិញមក ម៉ាក់មិនចង់បាត់បង់ អនាគតកូនប្រសាម៉ាក់ទេ ឯងយល់ទេ
«ប៉ុន្តែ ខ្ញុំមិនអាច ចោលការងាររបស់ខ្ញុំទេម៉ាក់
« បើស្អែកនេះឯងមិនមក ម៉ាក់ឲ្យប៉ាឯងនាំដ្យូប៊ីត្រឡប់ទៅចិនវិញហើយ
ម៉ាក់ ឈប់សិន
ទូតៗ គាត់បិទ បាត់ទៅហើយ
«Jake :ឯងអាចទៅផ្ទះបាន ចាំខ្ញុំ ប្រាប់ អ្នកគ្រប់គ្រងថាឯងមិនស្រួលខ្លួន
!! ហើយ ឯងមកពីពេលណា ឯងលួចស្តាប់យើងនិយាយទូរស័ព្ទ?
មិនបាន លួចទេ គ្រាន់តែដើរមក ចៃដន្យប៉ុណ្ណោះហើយ សម្រេចថា ទៅឬមិនទៅ ប្រយ័ត្នស្នេហ៍របស់ឯងរត់ចោលបាត់ណា?
«នេះឯងដឹង ?
«ខ្ញុំដឹងយូហើយ ឆាប់ទៅ ប្រយ័ត្ន នាងរត់ចោលឯងបាត់
អរគុណហើយ សម្លាញ់ នាយដើរទៅឱប jake មុននិងទៅ ខ្ញុំទៅហើយ ..bai bai
YOU ARE READING
អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOON
Fanfictionបើខ្ញុំចាកចេញពីលោកតាំងពីថ្ងៃដំបូងប្រហែលជាពេលនេះលោកមិនជួបរឿងបែបនេះទេ