តុកៗសម្លេង ~~~
«អ្នកណាមកហ្នឹងអូនទៅមើលមើរ ដ្យូប៊ីដើរទៅបើកទ្វារ តាមធម្មតា
ក្រាក~
« Surprise » នារីវ័យ20ឆ្នាំម្នាក់ សក់ពណ៌ទង់ដែង ពាក់វែនតាខ្មៅ មើលទៅប្រហែល កូនអ្នក អភិជន ដែលមើលតាមការស្លៀកពាក់ដូចជាទើបមកពីបរទេសហើយ
Jennie អូ!!! Sorry ខ្ញុំស្មានតែ សុងហ៊ុន ហើយនាងជាអ្នកណា? ហើយឯណាសុងហ៊ុនរបស់ខ្ញុំ ? ដោយមិនចាំចម្លើយពី ដ្យូប៊ី នាងដើរចូលទៅក្នុងធ្វើមិនដឹង ដ្យូប៊ី ហួសចិត្តនិងចរិតរបស់នារី ម្នាក់នេះ (ស្អីគេ សិងហ៊ិនបស់ខ្ញុំ !!!)
Jennieរត់ទៅអោប ក សុងហ៊ុនធ្វើមិនដឹងដោយមិនខ្វល់ពី ភ្នែកដ្យូប៊ីដែលកំពុងអង្គុយសម្លឹង ទោះមិនបានទៅ អង្គុយជិតឮគេនិយាយគ្នា តែភ្នែកចេះតែលួច សម្លឹងទៅមើល សកម្មភាពពីរនាក់និងរហូត
សុងហ៊ុន : Jennie អូនមកដល់កូរ៉រពីពេលណាហ្នឹង
Jennie: អូនទើបតែមកដល់ព្រឹកមិញនេះទេ អូននឹកបងណាស់នែក ល្ងាចនេះម៉ាក់អូនឲ្យហៅបងទៅ ញុាំអាហារពេលល្ងាចជាមួយគ្នា
«តែអូនលែងដៃ សិនទៅ បងដកដង្ហើមមិនកើតទេ នាយប្រញាប់បេះដៃ នាងចេញ
សុងហ៊ុនហើយ នាងក្មេងម្នាក់នោះជានរណា នាងចង្អុលទៅ ដ្យូប៊ី ដែលកំពុង អង្គុយមើល ទូរទស្សន៍
«ប្អូនស្រីរបស់បង
ជាមីនជីមែនទេ? នេះមិនមែនមីនជីទេ គឺប្អូនបងម្នាក់ទៀត ឈ្មោះដ្យូប៊ី
ចឹងបានអូនមិនដែលឃើញ បងប្អូនខាងប៉ារបស់បងនៅប៊ូសានមែនទេ?
»អូនកុំសួអី នាយដើរហួសទៅអង្គុយក្បែរ ដ្យូប៊ីបាត់ ធ្វើឲ្យJennieនេះ រត់ទៅតាមតោងទាមគេទៀត
«Jen លែងដៃបងទៅ អូនមិនលែង នេះអូនមិនចេះខ្មាសដ្យូប៊ី ទេឬ? មានអីត្រូវខ្មាស ហើយបងមិនមែននាំខ្ញុំឲ្យ ប្អូនស្រីបងបានស្គាល់ទេហី? សុងហ៊ុនងាកទៅមើលមុខ ដ្យូប៊ី ដ្យូប៊ីមិនខ្ចីងាកមុខមើលវិញ មើលក៏ដឹងប្រាកដណាស់ថា ប្រចណ្ឌ
«ដ្យូប៊ី នេះJennieជា មិត្តរបស់បង
ដ្យូប៊ី :ចា សួស្តី នាងញញឹមទាំងមិនចង់
Jennie :yes Hi ខ្ញុំមិនមែនត្រឹមតែជាមិត្តរបស់សុងហ៊ុនតែ ប៉ុណ្ណោះទេ អនាគតទៅអាច ក្លាយជា!..សុងហ៊ុនប្រញាប់និយាយកាត់ ខ្លាចJennie និយាយកាន់តែវែងឆ្ងាយ
Jennie អូនញុាំអីហើយនៅ បើមិនទាន់ញុាំទេ តោះញុាំ អាហារពេលព្រឹកជាមួយគ្នាតែម្តងទៅ
Jennie :ចា បងសម្លាញ់
(ក្នុងចិត្តដ្យូប៊ីពេលនេះ នាងក្តៅចឹង50អង្សាទៅហើយ ឃើញអង្គុយស្ងៀមៗចឹងមែនតែក្នុងចិត្តចង់តែហក់ទៅបោចសក់នាងចែ ជេនីស្អីនោះទេ ថ្នាក់នាងជាសង្សារគេ មិនដែលហៅគេ បងសម្លាញ់ មិនដែលមករត់អោបកគេតោងទាមដូចតុកកែចឹងទេ ចឹងគេហៅថាជាមិត្តហេស មិត្តលើគ្រែជឿជាង)+តុអាហារ
ជេនីមិនគិតញុាំ ខ្លួនឯងទេ រវល់តែដួសម្ហូបដាក់ចាន សុងហ៊ុន
នេះបងញុាំឲ្យច្រើនៗទៅ
អូនញុាំខ្លួនឯងទៅ បងអាចដួសខ្លួនឯងបាន
នាយថាហើយ បង្វែរដៃមកដួស ម្ហូបឲ្យដ្យូប៊ី វិញម្តង
ដ្យូប៊ីនេះម្ហូបអូនចូលចិត្ត
អរគុណ តែឥឡូវខ្ញុំឆ្អែតហើយ បន្តញុាំទៀតចុះ ជេនី រហ័សលូកមាត់ពេលឃើញដ្យូប៊ី ក្រោកចេញ
បើនាងមិនចង់បាន បងដួសឲ្យខ្ញុំម្តងមក
បងគិតថាបងក៏ឆ្អែតហើយដែល ចឹងអូនញុាំម្នាក់ឯងទៅណា ថាហើយនាយក៏ងើបចេញរត់ទៅតាម ដ្យូប៊ីបាត់ដ្យូប៊ីចូលមកសង្ងំក្នុងបន្ទប់ធ្វើមិនដឹងមិនខ្វល់ពីអ្នកខ្លះខំរត់មកតាមមកលួងគេ
«នេះអូនខឹងបងឬ ? អត់!មិនបានខឹងផងមានហេតុផលអីឲ្យខ្ញុំខឹងលោកនោះ
នាងថាហើយក៏ងើបដើរទៅ ឈរមាត់ក្បែរបង្អួចបាត់
ឯអ្នកកម្លោះហ៊ុនក៏រត់តាមទៅលួង គេបន្តទៀត
«ចឹងប្រចណ្ឌបង ជាមួយជេនីមែនទេ
«ជឿជាក់ ខ្លួនឯងពេកហើយ
អូនកុហក មកនិយាយជាមួយបងឲ្យដឹងគ្នាសិន ដ្យូប៊ី !
YOU ARE READING
អភិនិហារសេ្នហ៍ /ENHYPEN/SUNGHOON
Fanfictionបើខ្ញុំចាកចេញពីលោកតាំងពីថ្ងៃដំបូងប្រហែលជាពេលនេះលោកមិនជួបរឿងបែបនេះទេ