"តើគេជាអ្នកណា??"

957 82 8
                                    

HEART COLD❄

     EP 01: តើគេជាអ្នកណា??

Welcome to my new novel<3

   

      ព្រះអាទិត្យនិងព្រះច័ន្ទបន្តផ្លាស់វេនគ្នាជារៀងរាល់ថ្ងៃមិនចេះឈប់ឈរ វាក៏ស្រដៀងគ្នាទៅនឹងមនុស្ស ដែលតែងតែមានការព្យាយាមបំពេញកាតព្វកិច្ចរបស់ខ្លួនរាល់ថ្ងៃមិនដែរអាក់ខាន

             រាល់ថ្ងៃ ក្មេងល្អិតម្នាក់ដែលជាកូនពៅនៃគ្រួសារ តែងតែមានស្នាមញញឹម តែពេលនេះបែរជាមានតែសម្លេងស្រែកយំ ព្រោះតែការអនិច្ចកម្មរបស់ឪពុកម្តាយ ត្រូវបានស្លាប់ ទាំងខ្លួនជាកូនមានវ័យត្រឹមតែប្រាំបីឆ្នាំសោះ ត្រូវឪពុកម្តាយស្លាប់ចោលអស់ ក្នុងនាមអារម្មណ៍របស់គេជាក្មេងម្នាក់ដែលត្រូវការភាពកក់ក្តៅខ្លាំងបំផុត បានមកជួបរឿងអស់ទាំងនេះ តើគេនឹងប៉ះពាល់អារម្មណ៍ខ្លាំងកម្រិតណាទៅ?ពិតជាមិនអាចស្រម៉ៃចេញរូបភាពទាំងអស់នេះទេ

         «បានហើយប្អូនប្រុស ឈប់យំទៅណ៎ាមានបងនៅក្បែរហើយ បើប្អូននៅតែយំទៀត ប្រយ័ត្នម៉ាក់ប៉ាឃើញមិនល្អនោះទេ» ជុងឃ្យូជាបងប្រុសរបស់ជុងហ្គុក បានទាញប្អូនមកឱបជាងនឹងដើមទ្រូងនិយាយលួងលោមប្អូនប្រុសដោយទឹកមុខសោកសៅ វាមិនគួរណាលឿនដល់ថ្នាក់ទេ ដែលអ្នកទាំងពីរស្លាប់ចោលខ្លួនទាំងបែបនេះ ត្រៀមខ្លួនមិនទាន់ពិតមែន

         ពេលដែលឃើញបងប្រុសឱបលួងលោមបែបនេះ អាល្អិតមិនបានបាត់យំតាមសម្តីបងប្រុសនោះទេ ផ្ទុយទៅវិញគេកាន់តែស្រែកយំខ្លាំងៗថែម ព្រោះមិនអាចទប់ចិត្តបានទេ កូនឯណាមិនស្រឡាញ់ប៉ាម៉ាក់របស់ខ្លួនឯងនោះ?តើឲ្យគេរស់នៅបែបណាបើអ្នកទាំងពីរទៅចោលខ្លួនបែបនេះ?
 
        «អ្នកប្រុស មកខាងនេះវិញ» លោកឡេនស៍ ជាជំនិតដៃស្តាំរបស់លោកម៉ាជោរៀរ៍បានទាញនាំអាល្អិតចេញពីរង្វង់ដៃរបស់ជុងឃ្យូមកឱបជំនួសវិញ ខណៈជុងហ្គុកឃើញកាយវិការរបស់លោកពូបែបនេះហើយ គេចាប់ផ្តើមធ្វើមុខឡេឡឺបែបមិនយល់ពីពូថាហេតុអីបានជាទាញគេចេញពីបងប្រុសដែលកំពុងឱបបែបនេះ
 
        «ពេលនេះអ្នកទាំងពីរសូមអញ្ជើញចូលទៅខាងក្នុងដើម្បីស្តាប់ពីបណ្តាំមរកតដែលលោកម៉ាជោរៀរ៍រួមជាមួយនឹងភរិយាបានត្រៀមកេរមរកតទុកសម្រាប់កូនៗរួចជាស្រេច សូមអញ្ជើញ» លោកឡេនស៍និយាយប្រាប់រឿងនេះទៅកាន់ជុងឃ្យូបែបនេះហើយ ទើបឱនគោរពក្នុងនាមជាកូនចៅឲ្យកូនប្រុសច្បងដើរទៅមុន ទើបគាត់ទៅតាមគេពីក្រោយវិញ
 
        «ម៉ោះជុងហ្គុក មកតាមពូមកណ៎ា ឈប់យំទៅចាប់ពីពេលនេះទៅទុកឲ្យពូជាអ្នកមើលថែក្មួយជំនួសចុះ» លោកឡេនស៍ពិតជាអាណិតស្រឡាញ់ជុងហ្គុកខ្លាំងណាស់ ចាត់ទុកគេដូចជាកូនប្រុសបង្កើត ព្រោះតែរាល់ដងមានតែគាត់នេះហើតជាអ្នកដឹកគេទៅសាលារួចក៏ជូនគេមកផ្ទះវិញ ដូច្នេះគាត់ស្គាល់ពីអត្តចរិតរបស់ជុងហ្គុកច្បាស់ថាជាក្មេងល្អកម្រិតណា

HEART COLD💠Where stories live. Discover now