" ជឿជាក់ "

168 45 2
                                    

HEART COLD☁

      ep05

30votes for next part<3

           ដោយមិនចង់គិតច្រើនអំពីរឿងទាក់ទងពីបងប្រុសទៀត រាងក្រាស់សម្រេចចិត្តបណ្តេញគំនិតដែលគិតចេញទាំងប៉ុន្មានចាកឆ្ងាយពីខ្លួនឲ្យអស់ គេមិនអាចដឹងពីបងប្រុសគ្រប់យ៉ាងនោះទេ រឹតតែមិនអាចដឹងថាគាត់មានបំណងអ្វីនៅក្នុងគំនិតសព្វថ្ងៃនេះ ដូច្នេះមានតែធ្វើកុំខ្វល់ទៅ ព្រោះរាល់ថ្ងៃដូចអ្នកដទៃស្រាប់ហើយ មិនដែរឃើញបងប្រុសគេបំពេញតួនាទីជាកូនច្បងដ៏ល្អនោះទេ បណ្តោយការគិតរបស់គាត់តាមហ្នឹងចុះ

          តុកៗ

           «ចូលមក» នរៈសង្ហាកាន់កែវកាហ្វេដើរតម្រង់ទៅរកតុធ្វើការ ខណៈមានសម្លេងគោះទ្វារបន្លឺឡើង ទើបគេស្រែកអនុញ្ញាតឲ្យចូលតែម្តងទៅ កុំឲ្យអ្នកគោះទ្វារខាងក្រៅរងចាំយូរ

           «អ៊ុំទុកកាហ្វេនឹង ពិសាខ្លួនឯងទៅ» ជុងហ្គុកដៀងភ្នែកសម្លឹងមើលកាហ្វេអ៊ុំឡេនស៍នៅក្នុងដៃមុននឹងបន្លឺឡើងនិយាយប្រាប់ទុកជាមុន ព្រោះថាជុងឃ្យូបានទៅបាត់ហើយ ដូច្នេះមានតែអ៊ុំអ្នកទៅទិញខ្លួនឯងនេះពិសាទៅ

          «អ៎ាវ ចុះឯណាជុងឃ្យូ?គេប្រើឲ្យអ៊ុំទៅទិញកាហ្វេមកឲ្យហី?បាត់ទៅណាហើយ»

          «គាត់ទៅក្រុមហ៊ុនវិញហើយ»

          «អញ្ចឹងទេហ៎?ចុះគេមករកលោកប្រុសមានការអីដែរ?»

          «ដូចដើមនឹងអ៊ុំ គ្មានស្អីទាក់ទងពីរឿងភាគហ៊ុនទេ»

          «ចុះហ៊ុនអ្វីទៀតហើយ?ឮតែមកសួររឿងភាគហ៊ុនហ្នឹងរហូត!»

          «លើកនេះជាកាសុីណូម្តង»

         «ចុះជុងហ្គុកគិតយ៉ាងម៉េច?ព្រមចូលភាគហ៊ុនជាមួយគេមែនទេ?»

          «អត់ទេ ខ្ញុំមិនចូលចិត្តស្រាប់អារឿងល្បែងសុីសងស្អីអស់នេះ ទើបខ្ញុំបដិសេធជាមួយនឹងគាត់ទៅ»

          «ចុះគេមាននិយាយអ្វីទៀតឬអត់?»

          «គ្រាន់តែនិយាយថា យ៉ាងណាគាត់នឹងបើកកាសុីណូ ហើយពេលគាត់ជោគជ័យ កុំឲ្យតែខ្ញុំទៅរកគាត់ទៅបានហើយ»

HEART COLD💠Where stories live. Discover now