"វាត្រូវតែមានអញ្ចឹងរហូតមែនទេ?"

288 58 2
                                    

HEART COLD☁

ep03

«ខ្ញុំសូមទោសរួចហើយ ហេតុអីគាត់មើលទៅចិត្តអប្រិយយ៉ាងនេះ?ធ្វើមើលតែខ្ញុំបុកហើយមិនសូមទោសគាត់អញ្ចឹង?» រាងតូចបន្លឺប្រយោគនេះស្ងាត់ៗម្នាក់ឯង តែក៏តាមសម្លឹងមើលគេមិនដាក់ភ្នែក យ៉ាងណាវាជារឿងដែលគេនោះត្រូវខឹងពិតមែន ប្រឡាក់អាវស.គេឡើងច្បាស់ប៉ុណ្ណឹងហើយមិនឲ្យខឹងទើបចម្លែក

«អឹស! យ៉ាងម៉េចក៏យ៉ាងម៉េចទៅ ខ្ញុំលែងខ្វល់ហើយ!» អាល្អិតថាចប់ហើយក៏នាំខ្លួនដើរចេញទៅ ព្រមជាមួយនឹងកាតាប ពេលនេះឆ្ងល់ហើយមែនទេ?ថាហេតុអីម៉ោងដែលត្រូវចូលរៀន គេបែរជាដើរចេញពីសាលាបែបនេះទៅវិញ?រឿងហេតុអីគឺវាបែបនេះ៖

«ឮយើងប្រើឲ្យឯងទៅទិញនំមកឲ្យយើងទេ?ជីមីន!» សម្រែកសិស្សស្រីម្នាក់ស្រែកខ្លាំងៗស្តីទៅកាន់ជីមីន កាលបើនាងបានប្រើជីមីនឲ្យទៅទិញរបស់ដែលនាងចង់បាន តែជីមីនមិនធ្វើតាមនាងហើយនៅមិនឆ្លើយជាមួយនឹងនាងថែមទៀត

«ឬឯងចង់ឲ្យយើងវាយឯងនៅពេលនេះ!?» អេឡាលើកដៃយារឡើងបម្រុងនឹងទះរាងតូចដែលមិនស្តាប់បង្គាប់សម្តីរបស់ខ្លួននៅចំពោះមុខសិស្សគ្រប់គ្នាបែបនេះ តែភ្លាមនោះជីមីនក៏លើកដៃមកទប់ដៃរបស់អេឡាជាប់ ក្រឡាស់ដៃរបស់នាងចេញមួយទំហឹងមុននឹងស្តីសម្តីដែលមិនធ្លាប់មានពីមុនទៅកាន់អេឡាថា៖

«ខ្ញុំមកទីនេះដើម្បីរៀន មិនមែនមកធ្វើជាអ្នកបម្រើរបស់នាងទេអេឡា!»

«ហីយ៉ា មើលសម្តីរបស់គេចុះ! ឯងចង់ត្រូវមែនទេ?ផាកជីមីន!» នាងចាប់ផ្តើមប៉ោងសរសៃរក.ខឹងសម្បារកាន់តែខ្លាំងនៅពេលឮសម្តីតបតពីរាងតូចមកកាន់ខ្លួនបែបនេះ ព្រោះនាងមិនធ្លាប់ឮជីមីនហ៊ានខ្លាំងជាមួយនាងពីមុនមកនោះទេ ហេតុអីថ្ងៃនេះគេហ៊ានជាមួយនាងម្លេះ?

«នាងចង់វៃគ្នាមែនទេ?អូខេ! វៃមក ខ្ញុំជាប្រុសនាងជាស្រី ពេលវៃហើយចាំមើលអ្នកណាមានសភាពយ៉ាប់យុឺនជាងអ្នកណា?»

«ឈប់ភ្លាមជីមីន! ម្តេចក៏ហ៊ាននិយាយបែបនេះនៅក្នុងថ្នាក់រៀន?» ខណៈកំពុងតែស្តីតបតជាមួយនាងដើម្បីរកយុត្តិធម៌សម្រាប់ខ្លួនឯង ស្រាប់តែមានសម្លេងរបស់គ្រូបន្ទុកថ្នាក់ដើរចូលមកជ្រួញចិញ្ចើមឡើងលើសួរសំណួរមួយនេះមកកាន់គេតែម្តង

HEART COLD💠Where stories live. Discover now