"bombastic side eye"

322 55 7
                                    

HEART COLD☁

ep02 : "bombastic side eye"



«ឈប់សិនពូឡេនស៍!» ខណៈលោកឡេនស៍រៀបខ្លួនបម្រុងនឹងចុះទៅខាងក្រោមវិញហើយ ស្រាប់តែមានសម្លេងមួយស្រែកឃាត់គាត់បែបនេះ ទើបគាត់ឈប់មួយកន្លែងត្រឹង ងាកទៅរកម្ចាស់សម្លេងដែលជាជុងឃ្យូបានហៅគាត់អម្បាញ់មិញនេះ

«ពូធ្វើបែបនេះព្រោះមានបំណងអ្វីមែនទេ?ហេតុអីបានជាប្រឹងស្និទ្ធស្នាលជាមួយនឹងប្អូនខ្ញុំខ្លាំងម្លេះ?ឬមកពីគេមានទ្រព្យសម្បត្តិច្រើន?» គេចង់សម្តៅលើកាយវិការរបស់ពូឡេនស៍ហាក់មានការមើលថែទាំនិងtake care ច្រើនទៅលើប្អូនប្រុសរបស់គេ ទាំងដែលគេនៅទីនេះជ្រងោៗទៅហើយបែរជាគាត់អាចធ្វើបែបនេះបានទៀត?

ជុងឃ្យូជាមនុស្សចិត្តឆេវឆាវហើយមាត់ឆៅបំផុត គេគិតអីគឺនិយាយហ្នឹងចេញមកតែម្តង ដោយមិនគិតថាវាអាចប៉ះពាល់ដល់អារម្មណ៍អ្នកស្តាប់ឬក៏អត់នោះទេ

«ស្រេចតែឯងគិតចុះ យ៉ាងណាពូមិនអាចហាមឃាត់ការគិតរបស់ឯងបានស្រាប់ទៅហើយ ដូច្នេះតាមសម្រួល-» ខណៈលោកឡេនស៍បម្រុងឈានជើងដើរចេញទៅហើយ គេស្រាប់តែបន្លឺប្រយោគមួយនេះឡើងទៅកាន់លោកថា៖

«ពូកុំស្មានថាខ្ញុំមិនដឹងថា ពូកំពុងតែគិតអ្វីឲ្យសោះ! កុំចង់ប្រើល្បិចជាមួយខ្ញុំ ព្រោះវាគ្មានបានផលល្អត្រឡប់មកវិញនោះទេ!»

ឮគេនិយាយបែបនេះហើយ ធ្វើឲ្យលោកឡេនស៍ងាកមករកគេដោយទឹកមុខនឹងធឹងបំផុត ទើបថយជំហានទៅឈរទល់មុខរបស់គេប្រើក្រសែភ្នែកបាញ់ចំទៅកាន់ជុងឃ្យូដោយគ្មានព្រិច មុននឹងបន្លឺពាក្យនេះឡើងថា

«ពូដឹង! ថាឯងជាមេក្រុមជនអន្ធពាល អ្នកណាក៏ខ្លាចរអាឯងដែរ ប៉ុន្តែសូមដកពូម្នាក់ចេញ! ព្រោះពូមិនចេះខ្លាចនឹងការពិតនោះទេ ការពិត នៅតែជាការពិត ហើយថ្ងៃណាមួយគង់តែបានដឹងគ្នាទេ ជុងឃ្យូ!» បញ្ចប់ប្រយោគមួយនេះហើយ លោកឡេនស៍ក៏នាំខ្លួនចុះទៅខាងក្រោមវិញទៅ ខ្ជិលនៅឈ្លោះជាមួយនឹងក្មេងប្រុសម្នាក់នេះខ្លាំងណាស់ ពិតជាខាតពេលឥតប្រយោជន៍!

ជុងឃ្យូគ្មានអ្វីតបនឹងលោកពូជំនិតបានទៀត ត្រឹមឈរសម្លឹងមើលដំណើរចុះរបស់លោកឡេនស៍ ដោយក្រសែភ្នែកខ្មៅងងឹតបំផុត គេពិតជាចង់ដឹងណាស់ ថាសមត្ថភាពបុិនលោកឡេនស៍នៀក៎ មកធ្វើអ្វីគេបានទៅ?ឬបានត្រឹមតែក្អក លេបទឹកមាត់ហើយក៏ដើរចេញប៉ុណ្ណឹង??

13ឆ្នាំកន្លងផុតទៅ*

ក្រោយពីការស្លាប់របស់លោកប៉ាអ្នកម៉ាក់បានកន្លងផុតទៅយ៉ាងយូរ វាបានផ្លាស់ប្តូរនូវគំនិតរបស់ក្មេងប្រុសម្នាក់នេះទាំងស្រុង គេសឹងតែលែងទុកចិត្តអ្នកណា សូម្បីតែមិត្តភក្តិក៏គ្មាន និយាយរួមគឺវ័យគេត្រឹម21ឆ្នាំនេះគឺគ្មានមិត្តសូម្បីតែម្នាក់!

ព្រោះគេចាប់ផ្តើមលែងទុកចិត្តអ្នកណាក្រៅពីខ្លួនឯង មានអារម្មណ៍ថាកាន់តែធំ កាន់តែងាយនឹងធុញថប់! ធុញថប់នឹងរបស់គ្រប់យ៉ាងដែលប៉ាម៉ាក់បានបន្សល់ទុកឲ្យគេ ហេតុអីត្រូវឲ្យគេរ៉ាប់រងច្រើនដល់ម្លឹង?បងប្រុសក៏មាន ម្តេចមិនឲ្យទៅបងប្រុសខ្លះទៅ?

HEART COLD💠Where stories live. Discover now