"ខឹង ខឹង ខឹង😠"

252 42 3
                                    

HEART COLD💝
ភាគទី០៤

ងាកមកកាន់នរៈសង្ហារបស់យើងឯណេះវិញ ដើរកាន់កែវកាហ្វេចូលមកកាន់ក្រុមហ៊នមួម៉ៅទាំងព្រលឹម បុគ្គលិកដែលឃើញគេដើរចូលមកក្រុមហ៊ុននាំគ្នាក្រោកឈរដើម្បីគោរពគេ ប៉ុន្តែគេមិនខ្វល់ទេបែរជាជ្រួញចិញ្ចើមដូច angry bird ក្រឡាស់អាវដែលប្រឡាក់កាហ្វេនោះដើរចូលធ្វើដូចជាមិនបានឃើញអ្វីសោះអញ្ចឹង ខុសពីរាល់ដងដែលគេតែងតែពិនិត្យមើលបុគ្គលិកជានិច្ចទើបចូលទៅបន្ទប់ការិយាល័យរបស់គេតាមក្រោយ
(បញ្ជាក់ថាគេខឹងខ្លាំងហើយ👀)

«លោកប្រធានកើតស្អីអញ្ចេះ?មើលទៅគាត់ដូចជាខឹងមកពីណាអញ្ចឹង?» បុគ្គលិកស្រីម្នាក់ក៏ឱនខ្សឹបទៅកាន់មិត្តរបស់ខ្លួនដោយនាំគ្នាអង្គុយចុះវិញពេលឃើញចៅហ្វាយមិនមើលខុសត្រូវពួកនាងដូចរាល់ដងបែបនេះ តែក៏ឆ្ងល់ណាស់ដែរហេតុអីថ្ងៃនេះគេចម្លែកម្លេះ?

«ប្រហែលជាមានរឿងអីនៅខាងក្រៅហើយ កុំខ្វល់អីធ្វើការពួកយើងបន្តទៅ ប្រយ័ត្នមេចេញមកស្តីឲ្យ» វិភាគចប់រួចហើយពួកនាងក៏បំបែកគ្នាធ្វើការតាមតួនាទីរាងៗខ្លួនវិញ ព្រោះមិនចង់យកពេលវេលាទៅគិតរឿងចៅហ្វាយឥតប្រយោជន៍នោះទេ

«មកវិញហើយឬអ្នកប្រុស?ហើយកើតអី?បានជាក្រឡាស់អាវរហូតហ្នឹង?» អ៊ុំឡេនស៍ដាក់សំណួរសួរទៅកាន់គេដោយសើចតិចៗ ពេលឃើញគេគិតតែពីក្រឡាស់អាវក្រៅខ្លួនឯងមិនឈប់បែបនេះ តាមគិតគាត់បែរជាចេញមកថាប្រហែលគេចង់អួតពីភាពសង្ហាដែលគេមានហើយមើលទៅ បានជាដើរក្រឡាស់អាវឥតឈប់បែបនេះ

«អ៊ុំមើលមិនឃើញទេឬ?» គេនិយាយដោយទឹកមុខក្រញ៉ូវ សំយេសអាវក្រៅចេញបន្តិចឲ្យលោកអ៊ុំមើលឃើញអាវស.របស់គេដែលបានប្រឡាក់ដោយកាហ្វេនោះ

«ស្លាប់ហើយ! នេះក្មួយធ្វើឲ្យកាហ្វេកម្ពប់លើអាវមែនទេ?»

«ក្មេងម្នាក់នោះសស្លាក់ស្លើតដើរមកបុកខ្ញុំ»

«ខ្ញុំទៅប្តូរខោអាវសិនហើយ» ថាចប់គេទុកកាហ្វេនោះទៅលើតុទុកផឹកវិញ ត្បិតអីកាហ្វេនោះកម្ពប់តែបន្តិចប៉ុណ្ណោះ ហើយរាល់ថ្ងៃគេរស់នៅដោយគ្មានកាហ្វេមិនបានស្រាប់ ទើបគេសម្រេចចិត្តថាទុកផឹកតែម្តងទៅ ខ្ជុលចុះទៅទិញម្តងទៀតនាំពិបាក!

អ៊ុំឡេនស៍ដែលអង្គុយធ្វើការនៅទីនោះបានត្រឹមតែញញឹមក្រវីក្បាលហួសចិត្តនឹងគេ មើលទៅក៏ប្រហែលជាធុញថប់ណាស់ទៅហើយដែលត្រូវជួបរឿងស៊យទាំងព្រឹកបែបនេះ។ ស៊យនេះគឺស៊យមិនធម្មតាទេ ស៊យបែបនាំឲ្យធុញទ្រាន់ខ្លាំងតែម្តង មើលតែទឹកមុខក៏ដឹងច្បាស់ណាស់ទៅហើយ មិនបាច់សួរនាំរឿងរ៉ាវ ហេតុការណ៍នាំតែហត់នោះទេ

ប៉ុន្មាននាទីបានកន្លងផុតទៅ រាងក្រាស់ក៏ដើរចេញពីបន្ទប់ទឹកវិញក្រោយផ្លាស់សម្លៀកបំពាក់បានរួចរាល់ហើយជាស្រេច ជួនជាគេដើរចេញមកក៏យកកន្សែងទៅព្យួរទុកនៅកន្លែងស្រួលបួលភ្លាមនោះស្រាប់តែក្រលៀសភ្នែកទៅឃើញបងប្រុសដែលកំពុងអង្គុយលើសាឡុង បែរជាលែងឃើញអ៊ុំឡេនស៍របស់គេបាត់ តើគាត់ទៅណាបាត់ទៅ?

«បងប្រុស? បងមកទីនេះតាំងពីពេលណា?» ជុងហ្គុកដើរមកអង្គុយជិតបងប្រុសសួរគេនូវសំណួរមួយនេះដោយទាញនូវកែវកាហ្វេមកផឹក ខណៈភ្នែកកំពុងរេរាដូចជាកំពុងតែរកអ្នកណាម្នាក់យ៉ាងអញ្ចឹង

«បងទើបតែមកអម្បាញ់មិញនេះឯង» ជុងឃ្យូញញឹមតបប្អូនប្រុស ស្របពេលភ្នែករបស់គេរេសម្លឹងមើលរបស់របរដែលបានដេគ័រឡើងលើបន្ទប់របស់ជុងហ្គុក គយគន់មើលសោភ័ណភាពនៃបន្ទប់ធ្វើការរបស់ជេខេយ៉ាងផ្ចិតផ្ចង់បំផុត

«បងមានបានឃើញអ៊ុំឡេនស៍ទេ?គាត់ទៅណាហើយ?»

«បងប្រើគាត់ឲ្យជួយទិញកាហ្វេឲ្យបងមួយកែវ គាត់ទៅបាត់ហើយ»

«ហេតុអីបងប្រើគាត់?ម្តេចក៏ពេលមក មិនឈៀងចូលទិញមួយភ្លេតទៅ?» ពេលឮបងប្រុសប្រើអ៊ុំឡេនស៍របស់គេឲ្យទៅទិញកាហ្វេមកឲ្យខ្លួនបែបនេះ គេបែរជាបញ្ចេញអក្ការៈមួម៉ៅឡើង ព្រោះគេមិនចូលចិត្តទេ ពេលដែលឃើញបងប្រុសមានអត្តចរិតបែបនេះ។ ប្រាប់ហើយថាគេចាត់ទុកលោកអ៊ុំដូចជាឪពុក ហេតុអីនៅតែប្រើដូចជាអ្នកបម្រើទៀត?

«គាត់សុីប្រាក់ខែឯងទេតើស៎មិនអញ្ចឹង?ហេតុអីចាំបាច់ស្រែកតម្លើងសរសៃរក.ដាក់បង?»

«ខ្ញុំសូមទោស ប៉ុន្តែមកទីនេះ មានការអីមែនទេ?»ឮបងប្រុសឆ្លើយតបបែបនេះហើយ គេក៏ព្យាយាមរម្ងាប់ចិត្តខឹងត្រឡប់មកវិញ ទោះអ្វីដែលបងប្រុសធ្វើគឺពិតជាខុស ក៏គេមិនចង់និយាយលើកយកបញ្ហាវែងឆ្ងាយមកនិយាយដែរ ព្រោះយ៉ាងណាបងប្រុសគេនិយាយមិនស្តាប់តាំងពីដើមមកហើយ បណ្តោយតាមនឹងចុះ

«ថ្មីៗនេះ បងមានគម្រោងចង់បង្កើតកាសុីណូមួយទៀត តែបងខ្វះដៃគូសហការ ទើបបងចង់មករកឯងដើម្បីមកសហការភាគហ៊ុនជាមួយនឹងបង»

«កាសុីណូ?»

«អឹមហឹម ឯងគិតយ៉ាងម៉េចដែរ?សម័យនេះយើងគួរតែបើកកាសុីណូតាមជាយដែនប្រាកដជាមានអ្នកចូលលេងច្រើនជាមិនខាន»

«ខ្ញុំគិតថា បងគួរតែរកដៃគូសហការផ្សេងទៀតទៅ» ជុងហ្គុកនិយាយពាក្យនេះចេញមកដោយទឹកមុខប្រាកដប្រជា បូករួមនឹងភាពស្មោះត្រង់ដែលគេនិយាយចេញមកថាឲ្យបងប្រុសរកដៃគូសហការផ្សេង បានធ្វើឲ្យអ្នកជាបងប្តូរទឹកមុខញញឹមមួយរំពេជ

«ហេតុអី?»

«ព្រោះខ្ញុំមិនចូលចិត្តរបស់អស់ទាំងនោះ ល្បែងស្រាស្រី សុីសង ចុងក្រោយខាតតែប្រយោជន៍ប្រទេសជាតិ ខ្ញុំមិនចង់បានទេ» កាលដែលគេនិយាយទៅនេះព្រោះចង់ឲ្យបងប្រុសផ្លាស់ប្តូរគំនិត តែគេមិននិយាយចំៗថាឲ្យបងប្រុសបញ្ឈប់គម្រោងនោះទេ សុខចិត្តនិយាយពង្វៀងបែបនេះហើយឲ្យគេយកទៅគិតខ្លួនឯងវិញ

«តែបងគិតថា វាល្អណាស់បើសិនជាយើងមានកាសុីណូនៅក្នុងដៃមួយទៀត ឯងគិតថាវាប្លែកដែរទេ?»

«វាល្អ ព្រោះបងនឹងទទួលបានប្រាក់ចំណូលច្រើនពីវា ដោយការបោកប្រាស់អ្នកចូលលេងនោះមែនទេ?» រាងក្រាស់បន្តនិយាយបែបនេះដាក់បងប្រុសថែមទៀត គេយល់ពីគំនិតបងប្រុសច្បាស់ តាំងពីដើមមកទៅហើយ បងប្រុសតែងតែចង់បានលុយ និងគិតពីប្រយោជន៍ខ្លួនឯងជានិច្ច ដូច្នេះលើកនេះគេគ្រាន់តែមិនចង់ឲ្យបងប្រុសគិតអញ្ចឹងទៀត។ តែដូចដែលគេបាននិយាយពីដើមមកអញ្ចឹងប្រហែលជានិយាយស្តាប់គ្នាមិនបានទេមើលទៅ

«ឯងនិយាយស្អី?បងគ្មានបំណងអញ្ចឹងទេ»

«ទោះបងមានឬគ្មាន តែខ្ញុំនិយាយទូទៅហើយ អ្នកដែលបើកកាសុីណូភាគច្រើនគឺមានគំនិតបែបនេះ!»

«ខ្ញុំដាស់តឿនបង បើសិនជាបងចង់បានដៃគូសហការដូចជាខ្ញុំ សូមដកកាសុីណូមួយនេះចោល ព្រោះខ្ញុំនឹងមិនចូលហ៊ុនជាមួយបងដាច់ខាត» គេនិយាយដោយប្រយោគទាំងនេះចេញមកច្បាស់ៗមិនបាច់សួរពីរដងនោះទេ ព្រោះគេចូលចិត្តបែបនេះ ត្រង់ទៅត្រង់មកទើបមិនឈឺក្បាលច្រើន ហើយណាមួយរាល់ថ្ងៃគេក៏មានក្រុមហ៊ុនត្រូវមើលការខុសត្រូវច្រើនណាស់ទៅហើយ បើឲ្យគេទៅចូលហ៊ុនជាមួយបងប្រុសទៀត ចែកខ្លួនមិនដាច់នោះទេ

ពេលឮប្អូនប្រុសនិយាយដាច់អហង្ការបែបនេះវាធ្វើឲ្យអ្នកជាបងស្ងាត់សម្លេងបន្តិចដែរ ព្រោះគេកំពុងចាប់ផ្តើមពិចារណាអំពីរឿងនេះម្តងទៀតហើយ ប្អូនប្រុសនិយាយក៏ត្រូវ តែវាជាបំណងប្រាថ្នារបស់គេតាំងតែពីតូចហើយ គេចង់បើកាសុីណូដ៏ធំមួយដែលមានអ្នកចូលលេងតាមប្រទេសជាច្រើន ដល់ពេលនោះគេនឹងក្លាយជាសេដ្ឋីដោយមិនបាច់ប្រឹង ដូច្នេះបើទោះជុងហ្គុកមិនចូលរួមសហការទេ គេក៏អាចបើកវាដោយខ្លួនឯងបានដែរ

«បងនៅតែប្រកាន់គំនិតខ្លួនឯងថាបងចង់បើកដំណើរការកាសុីណូ ដូច្នេះបើទោះគ្មានឯងក៏បងអាចបើកដោយខ្លួនឯងបានដែរ កុំឲ្យតែថ្ងៃណាមួយពិបាកឯងមករកបងវិញឲ្យសោះណ៎ាជុងហ្គុក»

«ហឹស! គ្មានថ្ងៃទេបងប្រុស បើបងចង់បើកក៏តាមចិត្ត ព្រោះយ៉ាងណាវាជាសិទ្ធិបង ខ្ញុំគ្មានសិទ្ធិគ្រប់គ្រងលើការគិតបងប្រុសស្រាប់ហើយ»

«ល្អ! បងត្រឡប់ទៅវិញហើយ» ឮសម្លេងប្អូននិយាយឆ្លើយតបដោយពាក្យឌឺដងបែបនេះវាសឹងតែធ្វើឲ្យគេច្អល់ដល់ថ្នាក់រកពាក្យឆ្លើយតបលែងចេញ ទើបគេសម្រេចចិត្តដើរចេញពីបន្ទប់ប្អូនប្រុសតែម្តងទៅ កុំឲ្យកាន់តែស្ពឹកមុខនិងមើលមុខគ្នាលែងចំជាងនេះ

«រាល់ថ្ងៃមានក្រុមហ៊ុនគ្រប់គ្រងត្រឹមត្រូវហើយ ហេតុអីគាត់តែងតែចង់ធ្វើនេះធ្វើនោះរហូតអញ្ចឹង?ខ្ញុំពិតជាមិនយល់ ហេតុអីបងប្រុសតែងតែងតែចង់បានហើយចង់បានទៀត?» ពាក្យថា ចង់បានហើយចង់បានទៀត វាជាពាក្យដែរជំនួសឲ្យ ការចង់បានមិនចេះឆ្អែតឆ្អន់! តាំងពីដើមមកហើយ បងគេតែងតែមានគម្រោងនេះគម្រោងនោះរហូត! មិនគិតអភិវឌ្ឍក្រុមហ៊ុនដែលកំពុងកាន់កាប់រាល់ថ្ងៃនោះទេ សុខចិត្តបញ្ចេញនិងចំណាយលុយរាប់លានទៅធ្វើលើរបស់ឥតប្រយោជន៍ ពេលខ្លះក៏ឆ្ងល់ដែរ រកសុីខាតរហូត ម្តេចក៏លុយគេចេះតែមានបន្តបន្ទាប់មិនចេះអស់សោះអញ្ចឹង?កាន់តែសង្ស័យមែនទែនហើយ ថាតើគេមានមុខរបរផ្សេងទៀតដែលលាក់បាំងពីជុងហ្គុកមែនទេ...?

___________________________

អេដមីនត្រឡប់មកវិញហើយ បន្ទាប់ពីបាត់អស់ជាច្រើនថ្ងៃ ហេហេ^^

#lysin

HEART COLD💠Where stories live. Discover now