" ចម្លែកទៀតហើយ "

525 37 4
                                    

HEART COLD

     ep09

25vote for next part

           «មួម៉ៅណាស់!» សម្លេងជើងប៉ក់ៗដើរបន្តទៅមុខដោយជំហានញាប់ៗស្មេះ គេជួបរឿងមួម៉ៅទាំងព្រឹកព្រលឹមម្តងទៀតហើយ ដោយសារតែក្មេងវិទ្យាល័យម្នាក់នោះ!

        តាមពិតជីវិតគេរស់នៅរាល់ថ្ងៃសុខស្រួលស្រាប់ហើយ គ្មានដែលទៅជួបរឿងរញ៉េរញ៉ៃដួចពីរថ្ងៃនេះទេ មានតែរឿងហេតុរហូតឲ្យតែជួបក្មេងម្នាក់ហ្នឹង! បើមិនឲ្យគិតថាមកពីក្មេងហ្នឹងជាក្មេងស៊យឲ្យគេគិតយ៉ាងម៉េចវិញ?បើជួបទៅមានតែរឿងពិតមែន?ដូចមើលឃើញស្រាប់មិនបានបំភ្លើសឬបន្លំសូម្បីតែបន្តិច ដូចដែលគេបានគិតទុកមែន តែជួបលើកទីបីដឹងតែមានរឿងហើយ!!
 
        ដើរមកដល់មុខទ្វារនៃក្រុមហ៊ុន ជុងហ្គុកចាប់ផ្តើមសម្រួលអារម្មណ៍ខឹងត្រឡប់មកវិញ គេត្រូវដើរបុគ្គលិករាប់រាយនាក់ ដូច្នេះគេមិនត្រូវឲ្យអ្នកណាមកសើចចម្អកចរិតដែលធ្លាប់តែCoolរបស់គេបានទេ! ត្រូវតែដើរចូលដោយភាពជឿជាក់ បើទោះបីជាពេលនេះកំពុងមានអាចម៍ព្រាបលើក្បាលក៏ដោយចុះ!!
 
        «អរុណសួស្តី លោកប្រធាន~~» សម្លេងទាញកៅអីចេញ បន្លឺឡើងស្វាគមន៍ទៅកាន់ប្រធានរបស់ខ្លួនដោយបុគ្គលិកគ្រប់គ្នា។

        រាងក្រាស់មិនបានរវីរវល់នឹងបុគ្គលិកឡើយ ផ្ទុយទៅវិញគេបែរជាខំប្រឹងដើរទៅមុខដោយភាពជឿជាក់ដូចតារាបង្ហាញម៉ូដអាជីពនិងប្រៀបដូចបុគ្គលិកជាខ្យល់ដែលគ្មានធាតុសម្រាប់ឲ្យគេឈឺឆ្អាល និយាយឲ្យត្រង់ចំទៅគឺធ្វើមិនខ្វល់យកតែម្តង

       «ប្លែកទៀតហើយនាងអើយ» បុគ្គលិកស្រីម្នាក់
នោះ នៅតែសង្កេតឃើញចៅហ្វាយនាងប្លែកដដែល! តាំងពីម្សិលមិញមកម្លេះ មានអារម្មណ៍ថាគាត់ដូចជាធូររលុងជាមួយបុគ្គលិកណាស់ ហាក់ដូចជាលែងចង់រវីរវល់អ្វីទាំងអស់ ដើរចូលក្រុមហ៊ុនដូចដើរចូលផ្សារទំនើប
 
        «ទៅខ្វល់ធ្វើអីទៅ?ខំប្រឹងធ្វើការទៅ បានគាត់មិនត្រួតពិនិត្យមើល យើងគួរតែសប្បាយចិត្ត តោះៗបំបែកគ្នាធ្វើការ» អ្នកចាត់ការទូទៅបានឆ្លើយកាត់ពីនារីម្នាក់ដែលបានបន្លឺឡើងសួរបែបនេះ ត្បិតអីរាល់ថ្ងៃបុណ្យឲ្យតែលោកប្រធានធ្វើឫកហីបែបនេះរហូតទៅ វាក៏ស្រួលដល់ពួកគេម្យ៉ាងមិនពិបាករៀបចំកាយវិការច្រើន ក្រោកឈរតែបន្តិចហើយអង្គុយធ្វើការវិញធម្មតាក៏ល្អណាស់ទៅហើយ
 
          «លោកប្រុសកើតអីមែនទេ?លោក-» រាងក្រាស់បើកទ្វារចូលមកដោយគ្មានការគោះទុកមុន ហើយក៏មិនបានឈរទុកឲ្យលោកអ៊ុំឡេនស៍សួរគេនោះដែរ គឺដើរចូលបែបឆ្កុយៗ ទាញកន្សែងរួចដើរចូលបន្ទប់ទឹកដូចខណៈពេលនេះគ្មានអ៊ុំឡេនស៍នៅក្នុងបន្ទប់ជាមួយគេយ៉ាងអញ្ចឹង
    
          «កើតអីទៀតហើយលោកប្រុសខ្ញុំ ឃើញតែមួម៉ៅរហូតពីរថ្ងៃនេះ» គាត់បានត្រឹមតែក្រវីក្បាលហួសចិត្តនឹងលោកប្រុសដែលខឹងច្រើនតែមិនចូលចិត្តស្តី ពេលខ្លះក៏ចង់ខ្លាចគេទៅវិញទេ ព្រោះភាគច្រើនគេពូកែខឹង តែមិនចូលចិត្តនិយាយច្រើនទេ មនុស្សប្រភេទនេះពិបាកយល់ចិត្តបន្តិច តែគាត់ក៏បានរៀនសូត្រពីអត្តចរិតរបស់ជេខេមកច្រើនហើយ វាមិនជាបញ្ហាធំដុំសម្រាប់គាត់នោះទេ
  
          15នាទីក្រោយមក បន្ទាប់ពីបញ្ចប់ការកក់សក់ក្បាលដែលជាប់ទៅដោយអាចម៍ព្រាបអម្បាញ់មិញនេះហើយ នរៈសង្ហាក៏ដើរចេញមកវិញជាមួយនឹងកូនកន្សែងតូចជូតសក់របស់ខ្លួនតិចៗដើម្បូសម្ងួតត្បិតអីក្នុងបន្ទប់គេមិនមានម៉ាសុីនផ្លុំសក់នោះទេ
  
         «ប្រាប់ខ្ញុំបានឬនៅលោកប្រុស?ថាកើតអីបានជាមកកក់សក់នៅកន្លែងធ្វើការទៅវិញ?»
 
         «គ្មានរឿងអីទេអ៊ុំ ជួបរឿងស៊យតិចតួច» គេឆ្លើយដោយសម្តីសោះកក្រោះគ្មានជាតិ តាមដោយក្នុងចិត្តរបស់គេវិញណាកំពុងឆេះឆួលសន្ធោសន្ធៅ រកឡានមកពន្លត់អគ្គិភ័យប៉ុន្មានឡានក៏មិនអាចរលត់នូវចិត្តខឹងរបស់គេបានដែរ!

HEART COLD💠Where stories live. Discover now