" ចង់ធ្វើបាប? "

158 40 2
                                    

HEART COLD☁

      ep07

25vote for next part

       ប្រើរយៈពេលជិះប្រហែលជាម្ភៃនាទី រាងក្រាស់ក៏បានមកដល់ផ្ទះលម្ហែរបស់ខ្លួនដូចប្រាថ្នា ទីនេះគឺបរិយាកាសស្ងប់ស្ងាត់ល្អណាស់ ព្រោះដីដែលគេបានទិញនៅទីនេះគឺគ្មានអ្នករស់នៅក្រៅពីគេនោះទេ ទាល់តែបើកចេញទៅដប់គីឡូដីទើបមានផ្ទះប្រជាពលរដ្ឋរស់នៅតាមដងផ្លូវ

        ជុងហ្គុកឈរសម្លឹងមើលផ្ទះក្នុងក្តីស្រម៉ៃ នឹកឃើញដល់សម្តីរបស់ខ្លួនកាលពីក្មេងធ្លាប់និយាយជាមួយលោកប៉ាបែបនោះថា៖
  
          «លោកប៉ា ធំឡើងខ្ញុំចង់មានផ្ទះលម្ហែបែបនេះដូចប៉ាដែរ» ជុងហ្គុកពោលឡើងដោយស្នាមញញឹមដាក់លោកប៉ា ខណៈផ្ទះលម្ហែរបស់លោកប៉ាបានសាងសង់រួចហើយភ្លាម គាត់ក៏បាននាំគេនិងម៉ាក់មកមើលភ្លាមតែម្តង វាស្រស់ស្អាតខ្លាំងណាស់ទើបទាញចិត្តឲ្យក្មេងប្រុសម្នាក់នេះចង់បានវាដូចគ្នា

         «ផ្ទះនេះប៉ាទុកសម្រាប់កូន ធំឡើងកូនអាចមកនៅបាន»

        «អត់ទេ កូនចង់ប្រើលុយខ្លួនឯងដើម្បីសាងសង់វាដូចជាលោកប៉ានិងអ្នកម៉ាក់អញ្ចឹង»

         «ពិតមែនហ្អេស៎?»

        «បាទ!»

        «អញ្ចឹងសន្យាជាមួយនឹងប៉ាមក ថាកូនត្រូវតែធ្វើឲ្យបាន»
  
         «ប្រាកដហើយ កូនសន្យា»

        បញ្ចប់ការស្រម៉ៃ ជុងហ្គុកលេចចេញនូវស្នាមញញឹមឡើងមក សម្លឹងមើលដំបូលផ្ទះដ៏ស្រស់ស្អាតបូករួមនឹងការកែឆ្នៃលម្អនៅលើរបងផ្ទះសមនឹងអ្វីដែលគេចង់បាន វាពិតជាធ្វើឲ្យគេស្រឡាញ់ផ្ទះមួយនេះខ្លាំងណាស់ ពេញចិត្តខ្លាំងតែម្តង
 
         «ប៉ា! ម៉ាក់! ពេលនេះកូនធ្វើបានហើយ កូនអាចសាងសង់ផ្ទះលម្ហែដូចជាប៉ាម៉ាក់បានហើយ ម៉ាក់ប៉ាប្រាកដជាមានមោទនភាពលើកូនណាស់ហើយត្រូវទេ?» មាត់បន្លឺបែបនេះឡើង ដៃក៏លើកទៅអង្អែលលើបន្ទោងខ្សែកដែលអ្នកទាំងពីរបានបន្សល់ទុកសម្រាប់គេ មកទល់ពេលនេះគេនៅតែពាក់វាជាប់នឹងខ្លួនរហូត ព្រោះវាជាការចងចាំដ៏ល្អមួយ គេតែងតែមានអារម្មណ៍ថាលោកប៉ាអ្នកម៉ាក់នភក្បែរគេគ្រប់ពេល រាល់ពេលដែលគេពាក់វា ដូច្នេះនេះហើយជាអ្វីដែលជម្រុញចិត្តរបស់គេមកសាងសង់ផ្ទះលម្ហែបែបនេះ

HEART COLD💠Where stories live. Discover now