" ស៊យណាស់! "

185 45 4
                                    

HEART COLD☁

      ep06

25vote for next part<3

        «តែនេះគាត់បានជ្រុះអី? កាបូបមែនទេ?ព្រះអើយ ឈប់ឡានសិន លោកៗៗ» ជីមីនឱនសម្លឹងរើសយកកាបូបរបស់គេមកកាន់ក្នុងដៃព្យាយាមស្រែកហៅគេឲ្យឈប់ដែរ ប៉ុន្តែមិនអាចព្រោះគេបើកចេញទៅលឿនខ្លាំងណាស់ តើគួរធ្វើយ៉ាងម៉េចជាមួយកាបូបរបស់គេទៅ?
 
         «ខ្ញុំមិនដឹងថាគាត់រស់នៅទីណាផង ហើយទៅយកឲ្យគាត់បានយ៉ាងម៉េចនៀក៎? កាបូបស្បែកនេះមើលទៅក៏ថ្លៃណាស់ដែរ ចុះលុយក្នុងកាបូបនេះមានប៉ុន្មានទៅណ៎?» ពេលអង្អែលកាបូបនេះចុះឡើង អាល្អិតទទួលអារម្មណ៍ដឹងថាកាបូបនេះគឺថ្លៃមិនធម្មតានោះទេ ព្រោះបើមើលតាមការរចនាគឺដូចជាបានធ្វើឡើងដោយស្បែកសាច់សុទ្ធ តែក៏ចង់ដឹងណាស់ ថាលុយក្នុងកាបូបនេះមានប៉ុន្មានទៅ?បើកាបូបថ្លៃយ៉ាងនេះទៅហើយ
 
        «ទេ! មិនគួរបើកមើលរបស់គេទេទុកវិញសិន» ដៃបម្រុងនឹងបើកហើយ តែចិត្តស្រែកឃាត់ អាល្អិតយកកាបូបទុកក្នុងកាតាបស្ពាយជំហៀងរបស់គេវិញមុននឹងចាប់ផ្តើមរកគំនិតថាតើគួរយកទៅឲ្យគេវិញយ៉ាងម៉េច?បើមិនដឹងគេនៅឯណាផងហ្នឹង?

          «អូហ៍ ត្រូវហើយ! នៅមុខសាលា ខ្ញុំនឹងទៅចាំយកកាបូបឲ្យគាត់វិញនៅទីនោះ បើមាននិស្ស័យគាត់នឹងបានកាបូបនេះវិញហើយ តែបើគ្មានក៏លុយមួយកាបូបនេះបានមកលើខ្ញុំហើយ» និយាយចប់លែងខ្វល់អ្វីទាំងអស់ ជីមីនក៏ដើរត្រឡប់ទៅផ្ទះវិញ រងចាំដល់ថ្ងៃស្អែកចាំយកកាបូបនេះឲ្យគេចុះ សំនាងឬក៏ស៊យវាស្ថិតនៅលើជុងហ្គុកតែប៉ុណ្ណោះ
    
        (ជុងហ្គុកមានរឿងអីមែនទេ?ម្តេចក៏និយាយសុខៗក៏ស្រាប់តែស្ងាត់អញ្ចឹង?) សម្លេងតាមបាសរថយន្តរបស់រាងក្រាស់បន្លឺឡើងវិញក្រោមសម្លេងរបស់អ៊ុំឡេនស៍ដែលកំពុងពិភាក្សាពីគម្រោងបើកហាងកាហ្វេនៅប៊ូសានរបស់គេ តែសុខៗគេស្រាប់តែឈប់និយាយ ស្ងាត់ឈឹងតែម្តង ឮតែសម្លេងបើកទ្វារឡានហើយបិទទ្វារឡានអម្បាញ់មិញនេះឯង

          «គ្មានអីទេ អ៊ុំនិយាយបន្តមក» ដោយសារយប់នេះគេមិនត្រឡប់ទៅដេកនៅផ្ទះវិញទេ ទើបអ្នកទាំងពីរចាំបាច់ពិភាក្សារឿងនេះតាមទូរស័ព្ទតែម្តងទៅ ម្យ៉ាងវាក៏លឿនដែរ មិនចាំបាច់ចំណាយពេលវេលាធ្វើការនៅក្រុមហ៊ុន ដើម្បីពិភាក្សារឿងនេះនាំតែខាតប្រយោជន៍នោះទេ

HEART COLD💠Where stories live. Discover now