" ព្រះរាជបុត្រចិត្តធម៌ "

468 47 4
                                    

HEART COLD

       ep10

           «បាទ អរគុណលោកពូដែលផ្តល់ឱកាសខ្ញុំនឹងខំប្រឹងឲ្យអស់ពីសមត្ថភាព» ឮការឆ្លើយតបរបស់លោកចុងភៅហើយ គេពិតជាសប្បាយចិត្តខ្លាំងណាស់ មិននឹកស្មានថាបានជួបមនុស្សបែបនេះ សុខចិត្តយកមនុស្សគ្មានបទពិសោធន៍ដូចជាគេទៅធ្វើការហើយនៅបង្រៀនឲ្យគេចេះពីរបៀបផ្សេងៗថែមទៀត ពិតជារំភើបចិត្តខ្លាំងណាស់

          យើងងាកក្រឡែកមកមើលការចរចាពីទំនិញឥវ៉ាន់នាំចូលរវាងម្ចាស់ក្រុមហ៊ុន សហគ្រាសរបស់កូរ៉េដ៏ធំនិងម្ចាស់សហគ្រាសរបស់អាល្លឺម៉ង់ឯណេះវិញ ឃើញថាការពិភាក្សាគឺរលូនទៅល្អខ្លាំងណាស់ ព្រោះអ្វីដែលកូរ៉េចង់បានអាល្លឺម៉ង់មាន ហើយអ្វីដែលអាល្លឺម៉ង់ចង់បានកូរ៉េពិតជាមានសម្រាប់ពួកគេ ដូច្នេះការបំពេញឲ្យគ្នាទៅវិញទៅមកបែបនេះគឺពិតជាធ្វើឲ្យការពិភាក្សាមួយនេះរលូនទៅដោយសន្តិភាពខ្លាំងណាស់

        «អរគុណសម្រាប់ការជឿទុកចិត្តលើក្រុមហ៊ុនរបស់ពួកយើង» នរៈសង្ហាក្រោកឈរលូកដៃទៅចាប់ជាមួយនឹងដៃគូសហការដ៏ថ្មីស្រឡាងដោយស្នាមញញឹមរាក់ទាក់និងស្វាគមន៍ដល់មិត្តសហការថ្មីដែលអញ្ជើញមកដល់ទឹកដីរបស់ខ្លួនដោយផ្ទាល់និងទទួលបានជោគជ័យដោយមិនខាតពេលវេលាចោលទទេៗនោះទេ

       «រីករាយជានិច្ចសម្រាប់លោកជុងហ្គុក ម៉ាជ្ជោរៀរ៍»

        «ជួបគ្នាពេលក្រោយ អរគុណសម្រាប់អាហារមួយពេលនេះ» ដៃគូសហការអាល្លឺម៉ង់ម្នាក់នេះ គឺពិតជាចូលចិត្តជុងហ្គុកខ្លាំងណាស់ សូម្បីតែអាហារមួយពេលនេះ ក៏ដៃគូសហការជាអ្នកចេញថ្លៃចំណាយទាំងអស់ផងដែរ ទាំងដែលរាល់ដងរាល់ការចំណាយគឺជាលោកម៉ាជ្ជោរៀរ៍សោះដែលត្រូវចេញ

        «លោកប្រធានពិតជាធ្វើបានល្អណាស់ថ្ងៃនេះ» លោកឡេនស៍ដើរតាមពីក្រោយនរៈសង្ហា និយាយសរសើរទៅកាន់គេជាលើកទីប៉ុន្មានហើយក៏មិនដឹង ព្រោះភាគច្រើនរាល់ការពិភាក្សាជុងហ្គុកមិនដែលធ្វើឲ្យដៃគូសហការមិនអារម្មណ៍មិនល្អឬមិនពេញចិត្តនោះទេ និយាយរួមឲ្យតែបានពិភាក្សាជាមួយគេដឹងតែមានពាក្យពីរម៉ាត់គឺ"យល់ព្រម"មួយមុខគត់ មិនអាចខុសពីពាក្យនេះបានឡើយ

You've reached the end of published parts.

⏰ Last updated: May 20, 2023 ⏰

Add this story to your Library to get notified about new parts!

HEART COLD💠Where stories live. Discover now