" ជួបលើកទីបី "

172 40 3
                                    

HEART COLD☁

      ep08

25vote for next part!

         សម្រែកស្រែកដ៏សែនចម្លែកមួយបានបន្លឺឡើងខ្លាំងៗមកកាន់ពួកគេ ទាញអារម្មណ៍របស់អ្នកទាំងនោះឲ្យសម្លឹងមើលបុរសសង្ហាកំពុងតែដើរមកជាមួយនឹងភាពស្រស់ស្អាតរបស់គេ បង្ហាញទឹកមុខនឹងធឹង ហ្មត់ចត់ និងមើលទៅគឺសមជាវិរៈបុរសពិតៗ

         «លោកជាអ្នកណា?» អេឡាប្រញាប់យកកាបូបលាក់ទៅក្រោយភ្លាម ពេលឃើញមនុស្សប្លែកមុខដើរមកបែបនេះ ព្រោះខ្លាចថានាងអាចទទួលបានការចោទប្រកាន់ សង្ស័យថាជីមីនជាអ្នកលួចកាបូបបុរសម្នាក់នេះហើយទេដឹង?
 
          «ខ្ញុំហ្អេស៎?ខ្ញុំជាអាណាព្យាបាលនាង~» គេញញឹមស្រស់បង្ហាញថ្ពាល់ខួចសងខាងរបស់គេនិយាយពាក្យទាំងនេះចេញមក ដោយចូលទៅជិតនាងម្តងមួយជំហានៗ ដើម្បីចង់យកកាបូបរបស់គេត្រឡប់មកវិញ
 
          «ល-លោក ចេញពីខ្ញុំភ្លាម ខ្ញុំមិនដែរស្គាល់លោកទេ ប្រយ័ត្នខ្ញុំប្តឹងអ្នកម៉ាក់ណ៎ា!»

          «ប្តឹងទៅ! ខ្ញុំមកយកកាបូបខ្ញុំវិញទេ» គេបន្តថែមជំហានទៅមុខរហូតដល់នាងអស់ផ្លូវទាល់ច្រកដល់ជញ្ជាំងវិញ ទើបគេប្រើវិធីសាស្រ្តលូកដៃយកកាបូបចេញមកវិញ មុននឹងសួរនាងបន្តបែបជិតៗគ្នាបំផុត យកដៃទៅទប់ជញ្ជាំងសងខាងដើម្បីកុំឲ្យនាងគេចវេស ខណៈសិស្សផ្សេងឯទៀតសម្លឹងមើលសកម្មភាពរបស់គេឡើងភ្លឹក

         «នាងកំពុងចង់ធ្វើស្អីទៅលើជីមីនវ៉ារេន?»
 
         «ហឹស! លោកស្គាល់គេ?»
 
        «ឆ្លើយសំណួរខ្ញុំ!» គេសម្លុតដោយសម្លេងមាំក្រាស់របស់គេ សូម្បីតែមិត្តរបស់អេឡាក៏នាំគ្នារត់អស់ដែរ ព្រោះមើលទៅបុរសម្នាក់នេះគួរឲ្យខ្លាចខ្លាំងណាស់
 
         «គេជាមិត្តរួមថ្នាក់ខ្ញុំៗគ្រាន់តែចង់មកប្រដៅគេ ព្រោះគេឈ្លើយពេកតែប៉ុណ្ណោះ»
 
        «ប្រដៅយ៉ាងម៉េច?សាលាមានគ្រូ ម្តេចក៏មិនរាយការណ៍ប្រាប់គ្រូ?» គេជ្រួញចិញ្ចើមសួរបន្តទៅកាន់កាន់អេឡា គ្រាន់តែគេជ្រួញចិញ្ចើមនេះក៏ធ្វើឲ្យអេឡាខ្លាចរអាបានដែរ ព្រោះទឹកមុខគេដូចជាមានអំណាចខ្លាំងណាស់បើសង្កេតមើលពីការស្លៀកពាក់ទៀតកាន់តែដឹងថាបុរសដែលឈរនៅចំពោះនាងនេះមិនធម្មតានោះទេ!
 
         «ព្រោះតែគេឈប់រៀន ទើបគ្មានអ្នកណាអាចចាត់ការទៅលើគេបាន»
 
        «អញ្ចឹងហើយនាងក៏មកវៃគេអញ្ចឹង?»
   
         «ប្រាកដហើយ»

HEART COLD💠Where stories live. Discover now