pt.1 អាយយយយ!!!

15 1 0
                                    

ផ្ដើមរឿង»»

តុកតុកតុក!!!!
«ថេយ៍..ថេយ៉ុង..មីកាថេយ៍!!»
«ហាស៎!ស្អីអាណាគេមកហៅទាំងព្រឹកនឹងអត់មានឃើញគេដេកគេគេពួនអីទេហេស៎!?»ថេយ៉ុង ភ្ញាក់និយាយតែមិនបាច់មើលភ្នែកទេបិទ!
«យើង!យ៉ាងមិច!?»ជីមីនគេឆ្លើយទាំងហួសចិត្តព្រោះម៉ោង9កន្លះជិត10ហើយកាថេយ៍យើងនៅស្រែកក្ដែងៗថាទឹមតែព្រឹកទៅវិញ (សេរីអ្នកអាន🙈)
«អុស៎!..ហិហិហិ..ក'មីនសោះយើងស្មានតែអ្នកណា..ហិហិ»ថេយ៉ុង
«អ្នកណាដែលហ៊ានឡើងម៉ោងដាស់ឯងក្រៅពីយើង?!»ជីមីន គេនិយាយទាំងហួសចិត្តជាលើកទីពីរព្រោះថាបើគេមិនមកហៅក៏គ្មានអ្នកណាហ៊ានមកដាស់គេដែរព្រោះកំពូលមនុស្សហើយគ្មានអ្នកណាហ៊ានឡើងមកដាស់គេទេបើមកមានតែស្បែកជើងហោះលើក្បាលតែពិននឹង🤣
«ហុឹម!..ចឹងឯងមានការអី?»ថេយ៉ុង
«អររ!..ឯងសួរយើងថាមានការអីក្រែងថ្ងៃនឹងថ្ងៃបើកវិស្សមកាលដំបូងហុី!»ជីមីនយើងថ្ងៃនេះមិនដឹងហួសចិត្តប៉ុន្មានដងជាមួយកាថេយ៍យើងទេតែមិនអីទេ..ណ្ហើយ!គេទម្លាប់ហើយ
«អររ..ហាស៎!..មិចក៏ឯងមិនដាស់យើង..ចង្រៃយ៍អើញហួសម៉ោងហើយ.»ថេយ៉ុង មុនដំបូងគ្រាន់តែងក់ក្បាលដឹងលឺប៉ុន្តែបន្ទាប់ពីលឺឃ្លារចុងក្រោយស្វាងដេកលក់ដូចគេជះទឹកទាំងធុងចឹង (អោយសាលះ🌚)
«នែៗ!ប្រយ័ត្នដួ..»ជីមីន
«អាយយយយ!!!»ណក៎និយាយមិនទាន់ចប់ផងក្បាលសុីឥតបាត់ហាសហា៎ៗ🤣
«យ៉ាងមិចហើយងើបមក»ជីមីនឃើញមិត្តពិបាកងើបពេកក៏ដាច់ចិត្តទៅជួយព្រោះក៏ប្រយ៉ាប់ផង
«អូយយយ..ឈឺណាស់ក'មីនតិចយើងងាប់ទៅ?ហុឹកៗៗ»ថេយ៉ុង
«ស្អីគ្រាន់តែដួលពិននឹងសោះងាប់ដែរ?»ជីមីន មិនដឹងថាត្រូវហួសចិត្តប៉ុន្មានលើកអោយសមចិត្តទេវ៉ល់ពេក
«ទៅៗទៅងួតទឹកទៅយើងទៅចាំនៅខាងក្រោម»ជីមីន

ខាងក្រោម»»

«យ៉ាងមិចហើយជីមីនកូន?»អ្នកស្រីគីម
«មានយ៉ាងមិចទេម៉ាក់អ៊ុំដូចតែរាល់ព្រឹក»ជីមីន ត្រូវហើយគេនិយាយបែបនេះក៏ព្រោះតែវាសឹងតែរាល់ព្រឹកហើយ(បាច់ឆ្ងល់ទេថាថីបានក'មីននៅផ្ទះជាមួយក'ថេយ៍ចាំតិចទៀតចាំប្រាប់)
«ហុឹសៗ..កូនអត់ត្រូវអីណាហុី?»អ្នកស្រីគីម គាត់សើចបន្ដិចព្រោះក៏អាណិតជីមីនដែរត្រូវកូនពៅកូនពេជ្យគាត់ធ្វើអោយវ៉ល់រាល់ព្រឹកហើយមូលហេតុដែរគាត់សួរបែបនេះក៏ព្រោះតែបើមិនត្រូវម៉ាស្បែកជើងទេក៏សុីម៉ាខ្នោយដែរ
«អត់ទេម៉ាក់អ៊ុំ..»ជីមីន
«ចឹងខ្ញុំទៅចាំថេយ៉ុងនៅក្នុងឡានមុនហើយម៉ាក់អ៊ុំ..ជម្រាបលាម៉ាក់អ៊ុំ»ជីមីន
«ចាស៎..ទៅចុះកូន»អ្នកស្រីគីម
«អៅ!កូនថេយ៍រៀបចំខ្លួនហើយហាស៎កូន»អ្នកស្រីគីម
«បាទម៉ាក់កូនប្រយ៉ាប់ទៅសិនហើយជុប!»ថេយ៉ុង និយាយហើយក៏មិនភ្លេចឆ្មក់ថើបថ្ពល់អ្នកស្រគីមមួយខ្សឺតដែរវាជាទម្លាប់ហើយដែរមុនពេលចេញទៅណាមកណាគេតែងតែថើបម៉ាក់គេមុននឹងទៅ
«ហុឺយ!កូននេះអត់ចោលទម្លាប់ថើបប្រពន្ធឯងសោះ»លោកគីម គាត់ទើបតែចេញមកពីសួនច្បារក្រោយភូមិគ្រិះក៏មកឃើញចំពេលថេយ៉ុងថើបប្រពន្ធចាស់ចាំសាច់របស់គាត់

Seoul National University»»

-នៅក្នុងសាកលវិទ្យាល័យនៅចំកណ្ដាលប្រទេសកូនរ៉េខាងត្បូង។ដែរជាសាលាដែរមានសុទ្ធសឹងតែជាកូនអ្នកអភិជននឹងកូនអ្នកជំនួយល្បីៗមកសិក្សានៅទីនេះ។ភាគតិចណាស់ដែលមានសិស្សធម្មតាបានមករៀនទីនេះព្រោះជាសាលាដែរល្អនឹងថ្លៃបំផុតនៅប្រទេសកូរ៉េខាងត្បូង។ហើយសាលាមួយនេះក៏សម្បូរទៅដោយសិស្សស្រីស្អាតៗនឹងសិស្សប្រុសដែរសង្ហារខាបប្រលឹងដែរ។ហើយសិស្សប្រុសដែលសង្ហារជាងគេនៅក្នុងសាកលវិទ្យាល័យនេះដែរ គឺ ចន ជុងហ្គុក ។ ចន ជុងហ្គុក? គ្រាន់តែលឺឈ្មោះក៏គិតដល់មុខមាត់គេដែរបើមិនគិតមិនបានព្រោះសូម្បីតែឈ្មោះក៏ពិរោះចុះទម្រាំបានឃើញមុខគេដោយផ្ទាល់ទៀតនោះ?! ហុឺយយ មិនហ៊ានធានាទេថាខ្ញុំមិនស្រែកហ៊ោរអោយផ្អើលសាលានោះ (អារម្មណ៍មីអ្នកសរសេរពិតៗ😭)ចន ជុងហ្គុក គេជាប់ឈ្មោះជាសិស្សប្រុសដែរសង្ហារជាងគេប្រចាំសាលាមួយនេះតាំងពីរគេរៀនឆ្នាំទីមួយមកម្ល៉េះ!។ហើយឆ្នាំអីគឺជាឆ្នាំទី4ហើយសម្រាប់គេ(សូមយាយតែពិននឹងសិនព្រោះវេទនារៀបរាប់ណាស់ first time😣)

«ក'ថេយ៍លឿនៗមកគេតម្រង់ជួរហើយណក៎»ជីមីន
«ហុឺយ..ឯងជើងខ្លីទេម៉្ដេចក៏ដើរលឿនជាងយើងចឹង?»ថេយ៉ុង
«មកពីយើងមិនមែនជាមនុស្សយុឺតយ៉ាវដូចឯងនោះអី?»ជីមីន មែនហើយថេយ៉ុងគេគឺចូលចិត្តធ្វើអីដែរយុឺតយ៉ាវខ្លាំងណាស់ និយាយអោយចំស្មឿកតែម្ដង (ដូចអ្នកសរសេរ)
«ឆុឹស!..»ថេយ៉ុង គេចង់តែហក់ធាក់អាគូទលោតកំប្លោកៗរបស់ជីមីននឹងអោយផ្កាប់មុខទេពូកែណាស់អាខាងនិយាយរកល្អតែឯង
«ចឹងយើងបំបែកជួរចោះណា»??
«អៅ!..ងាប់ហើយគ្រាន់រត់មកដល់ជួរមិនទាន់បាន1នាទីផងគេទៅបាត់»ជីមីន វាមិនដែរគ្រាន់តែមកភ្លាមគេទៅអស់បាត់
«អុឺ..បើគេទៅបាត់យើងទៅថ្នាក់ដែរម្ដងទៅនៅធ្វើស្អី?»ថេយ៉ុង គេនិយាយហើយអូសករជីមីនទៅថ្នាក់របស់ពួកគេព្រោះសំណាងហើយដែរមកយឺតមិនត្រូវតម្រង់ជួរព្រោះកំពុងតែខ្ជិលផង

to be continued 🤍✨
យ៉ាងមិចយ៉ាងម៉ាជួយ vote អោយ admin ផងព្រោះនៅផ្ទះយូរពេកមិនដឹងធ្វើអីសរសេររឿងម៉ោងទៅ🤣

« Love Is Gone »Where stories live. Discover now