ការស៊ូរស់នៅក្នុងសង្គមបច្ចុប្បន្នវាពិតជា មានផលលំបាកជាច្រើនបើយើង បញ្ហាសេដ្ឋកិច្ចគឺជាបញ្ហាចម្បង នឹងជាបញ្ហាដែលធ្វើអោយមនុស្សម្មាក់ទទួលខុសត្រូវខ្ពស់និងតួនាទីភារកិច្ចរបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ យើងម្នាក់ខិតខំបំពេញភារកិច្ចរបស់ខ្លួនដើម្បីទទួលផលកំរៃដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ជាក់ស្តែងដូចរូបខ្ញុំបាទជា ម៉ោងជិត ១២ថ្ងៃត្រង់ទៅហើយមិនទាន់បានបាយថ្ងៃត្រង់ទៀតដោយសារខិតខំស្វែងរកអតិថិជន ធ្វើមិចយើងត្រឹមជា co កំសត់ស្នេហ៍ម្មាក់ បំរើការងារផ្នែកឥណនានៅគ្រិះស្ថានឯកជនមួយ ស្ថិតក្នុងទីរួមខេត្តសៀមរាប ថ្ងៃនជពិតជាស៊យមែន រវល់ជិះម៉ូតូតាមភូមិស្វែងរកអតិថិជនភ្លេចមើលសាំងម៉ូតូ ឥលូវត្រូវបានម៉ូតូជិះវិញបណ្តោយ មកឆ្ងាយពីទីប្រជុំជនផង រកកន្លែងចាក់សាំងអត់បានទៀតត្រូវបន្តើរម៉ូតូទាំងថ្ងៃត្រង់ ជិតមួយគីឡូមកហើយ ពិតជាថ្ងៃស៊យមែន ខ្ញុំថ្ងៃនេះ ។
សួស្តីបានរឿងខាងលើនេះជាពិតនិងដែលបណ្តាយអោយជួបនិងវិរបុរសសេះសរបស់ដែលបានមកជួយសង្គ្រោះខ្ញុំក្នុងអំឡុងពេល ដែលម៉ូតូអស់ដងទងកណ្តាលថ្ងៃត្រង់តែម្តង តែមុននិងបន្តសាច់រឿងខ្ញុំបាទសុំណែនាំខ្លួនជាមុនសិន ខ្ញុំបាទ ឈ្មោះ សំណាង ភេទ ប្រុស(តែដូចជាមិនសុទ្ធទេគឺប្រភេទ LGBT) អាយុ ២៥ឆ្នាំ មានកំពស់ប្រហែល.១.៧០ cm សំបុលស្រអែម បន្តិចអាចហៅថាខ្មែរអង្គបាន សក់ត្រង់ចញ្ចើម ក្រាស់ ថ្ពាល់ខួច មិនអួតគឺសង្ហារគួសម តែងំអត់តែម្យ៉ាងធ្វើមិចកើតមកវាមិនមែនជាមាសទឹកដប់និងគេ ត្រឹមផ្លាក់ទិនទឹក៧ប៉ុណ្ណោះ ok សុំណែនាំខ្លួនប៉ុននឹងបានហើយ បន្តសាច់រឿងខាងលើទៀត ខ្ញុំបន្តើរម៉ូតូយ៉ាងយូមិនមានកម្លែងចាក់សាំងសោះ ឡើងអស់ខ្យល់តែម្តងហើយ បន្តើរដល់ក្រោមម្លប់ឈើធំមួយដោយអស់ខ្យល់ទៅមុខមិនរួចទៀត ខ្ញុំក៏ឈប់សម្រាក់បន្តិច ក្រលែងមើលនាឡិការនៅនិងដៃម៉ោង១.៣០នាទីហើយ ពោះក៏កូក្រូកៗព្រឡហេវបាយហើយ អង្គុយសម្រាកទាំងដង្ហក់ខ្យល់ ស្រាប់តែលឺសំលេងស្រែកសួខ្ញុំសួស្តី អូនម៉ូតូកើតអីនិង ខ្ញុំក៏ងើបមុខឡើងសំដៅទៅរកម្ចាស់សំលេង គឺជាប៉ូលិសរូបសង្ហាម្នាក់ ញញឹមសួរដោយទឹកមុខ ញញឹមដោយក្តីយកចិត្តទុកដាក់ និងឆ្លើយតប