Ep 1 មិត្តចាស់ជួបគ្នា

1K 53 2
                                    

Heeseung Top
Sunghoon Btt

នៅក្នុងទីក្រុងដ៏ធំមួយកំពុងមានមនុស្សម្នាជាច្រើនកំពុងទៅធ្វើកិច្ចការរៀងៗខ្លួនអ្នកខ្លះទៅធ្វើការងារនិងខ្លះទៀតទៅសាលារៀនបើយើងក្រឡេកមកមើលក្មេងប្រុសដែលមានអាយុ20មានសម្បុរសខ្ពស់រូបរាងសង្ហាស្អាតមនុស្សស្រីសុំខ្មាស់

"អេ! អាហ៊ុនចាំផង"កំពុងដើរសុខៗក៏លឺសំឡេងស្រែកហៅនាយកំលោះលឺហើយក៏ប្រញាប់ងាកទៅមើល

"អាជេយ៍នេះឯងមិនទាន់ទៅដល់សាលាទៀតហេស?ពេលនេះម៉ោង6:45am ហើយ"នាយសួរបែបនេះព្រោះរាល់ដងស្មានេះជេយ៍ទៅដលសាលារៀនហើយ

"ថ្ងៃនេះយើងដេកជ្រុលព្រោះយប់មិញរវល់មើលមេរៀនត្រៀមប្រឡង"និយាយចប់ក៏មានក្រសែភ្នែកមើលមកទាំងមិនគួរអោយជឿ

"ស្អី មុខឯងនិងហេសមើលមេរៀននោះចង់លេងសើចជាមួយយើងមែនទេ?"

"តោះទៅរៀនទៅ! លឿនឡើងហួសម៉ោងឡូវហើយ"ជេយ៍ក៏និយាយបង្វែរសាច់រឿងព្រោះគេមិនបានមើលមេរៀនពិតមែន(ប្រូជេយ៍រវល់ញ៉ែស្រី)
បញ្ជាក់:ស៊ុងហ៊ុននិងជេយ៍ជាមិត្ដនិងគ្នាតាំងពីរៀនថ្នាក់ទី10 ឥឡូវជានិសិ្សតឆ្នាំទី2 ហើយ

*នៅក្នុងថ្នាក់រៀន*

អ្នកគ្រូដើរចូលមកក្នុងថ្នាក់រួមទាំងមានសិស្សម្នាក់មកជាមួយផងដែលគេជាសិស្សថ្មីទើបតែដូរសាលាមករៀននៅទីនេះ

"ឯងណែនាំខ្លួនអោយមិត្ដរួមថ្នាក់បានស្គាល់ទៅ"
"សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះលី ហុីសឺុង រីករាយដែលបានស្គាល់!"

*ផ្លាប់ៗ*ស្នូលទះដៃស្វាគមន៍ដល់សិស្សថ្មីបានបន្លឺឡើង

"សង្ហាដល់ហើយមនុស្សឬទេវតានៀក"សិស្សស្រីម្នាក់បានលើកសរសើរមិនដាច់ពីមាត់ ត្រូវហើយសិស្សប្រុសម្នាក់នេះគឺសង្ហាណាស់មានច្រមុះស្រួលរាងខ្ពស់ស្រឡះនិយាយទៅគឺស្អាតដូចទេវបុត្រតែម្ដង

"បានហើយឯងទៅតុអង្គុយនៅជិតជេយ៍ណា"អ្នកគ្រូ

"បាទ! អរគុណអ្នកគ្រូ!"ហុីសឺុងក៏ដើរទៅអង្គុយតុក្រោយតុរបស់ជេយ៍ អ្នកគ្រូបានដើរចេញពីថ្នាក់ព្រោះនៅមិនទាន់ដល់ម៉ោងចូលរៀនហើយសិស្សៗក៏នាំគ្នាមករាក់ទាក់ដាក់ហុីសឺុង

"សួស្តីខ្ញុំឈ្មោះជេគ!ឯងពិតជាសង្ហាណាស់"

"បាទអរគុណច្រើន! ឯងក៏សង្ហាដែរ"

"ចំណែកខ្ញុំឈ្មោះជេយ៍រីករាយដែរបានស្គាល់ឯងហើយនេះជាមិត្ដរបស់ខ្ញុំឈ្មោះស៊ុងហ៊ុន"ជេយ៍ណែនាំស៊ុងហ៊ុនអោយហុីសឺុងស្គាល់ប៉ុន្ដែមើលទៅពួកគេដូចជាស្គាល់គ្នាស្រាប់ហើយអ្នកទាំងពីរមើលគ្នាមិនដាក់ភ្នែកឃើញបែបនេះជេយ៍ក៏សួរ

"ពួកឯងស្គាល់គ្នាមែនទេ"

"ស្គាល់/អត់"ស៊ុងហ៊ុនឆ្លើយថាស្គាល់ឯហុីសឺុងវិញថាអត់

"នេះយ៉ាងមិចវិញ?សម្រេចថាស្គាល់ឬអត់"ជេគ

"គឺអត់ទេប្រហែលខ្ញុំច្រឡំមនុស្សហើយ"ស៊ុងហ៊ុន

*ម៉ោងចេញលេងនៅកង់ទីន* admin ដាក់កាត់ៗទេព្រោះអត់ចេះសរសេរម៉ោងរៀន😅

"ជេគស៊ុងហ៊ុនពួកឯងចង់ញាំអី"ជេយ៍ដើរបណ្ដើរសួរទៅមិត្តបណ្ដើរ

"អីក៏បានដែរ"ស៊ុងហ៊ុន

"បាយឆាល្អទេ"ជេគ

"អឹម"

"អ៊ុំបាយឆាបីចាន"ជេគនិយាយទៅកាន់អ៊ុំស្រីលក់បាយ

"ចាស៎! ចាំបន្ដិចបានឥឡូវហើយក្មួយ"

"បាទ"
កំពុងតែឈរចាំបាយជេយ៍ក្រឡេកទៅឃើញហីុសឺុងអង្គុយញាំបាយតែម្នាក់ឯង

"នោះគឺហុីសឺុង!! ពួកយើងទៅអង្គុយជាមួយគេល្អទេ?"

"ក៏ល្អដែរព្រោះអស់កន្លែងសម្រាប់ពួកយើងហើយ"

"ប៉ុន្តែខ្ញុំថាមិនល្អទេ! គេប្រហែលជាចង់នៅម្នាក់ឯង"

"ហេតុអីឯងគិតច្រើនម្លេះហា៎? ជាមិត្តរួមថ្នាក់សោះ!"

"អឺ ទៅក៏ទៅ"ស៊ុងហ៊ុន

"សុំអង្គុយតុជាមួយផងបានទេបាទ?"ជេគ

"អរ បាទបានតាមសប្បាយណាជេគ"

សូមរង់ចាំទស្សនាភាគបន្ដ

ភ្លាវសាហាវ🤭

Still love you //HeehoonWhere stories live. Discover now