Ep 4 ថ្លើមធំណាស់ហ៊ានប៉ះមនុស្សរបស់យើង

273 37 2
                                    

ក្រោយលឺសម្លេងស្រែកហាមឃាត់ពីចម្ងាយនាយសង្ហាតណ្ហាក្រាស់ក៏ក្រឡេកទៅតាមសម្លេងនោះបង្ហាញឲ្យឃើញនូវកំលោះរាងក្រាស់លី ហុីសុឺងកំពុងដើរសំដៅមករកពួកគេទាំងមុខកំណាច

"ឯងជាអ្នកណា? ហេតុអីយើងត្រូវស្ដាប់តាមឯងនោះ?"នាយតបទាំងមុខញញឹមឌឺគួឲ្យចង់ដាល់

"យើងជាអ្នកណាមិនសំខាន់!អីដែរសំខាន់ឯងកំពុងប៉ះមនុស្សរបស់យើង"

"មនុស្សរបស់ឯងតើយ៉ាងមិចខ្ញុំចង់ប៉ះឯងចង់ធ្វើអី"និយាយរួចគេក៏ទាញរាងតូចស៊ុងហ៊ុនមកអោបកៀកកបញ្ឈឺរាងក្រាស់ទៀត

"យើងគិតថាឯងលែងចង់រស់ហើយ!!"រាងក្រាស់ដោយឃើញអាតណ្ហានោះបំពានលើរាងតូចបែបនេះគេក៏ទាញស៊ុងហ៊ុនអោយមកក្រោយខ្នងរបស់គេ

"ឯងចង់យ៉ាងមិចជាមួយយើង? ឌឹម..ឌឹម"ថាហើយក៏ហក់ទៅចាប់កអាវរបស់រាងក្រាស់យ៉ាងកម្រោលរួចក៏ដាល់មុខនាយហុីសុឺងពីរដៃមួយទំហឹងធ្វើអោយហូរឈាមតាមកែមមាត់

"ឯងហ៊ានដាល់យើងផងហេស! នេះយកវិញទៅ ឌឹមៗៗៗ"បួនដៃជាប់គ្នារបស់តួឯកប្រុសបណ្ដាលអោយអាតណ្ហានោះដួលទៅនិងដីរួចរាងក្រាស់រកយកកាំភ្លើងបាញ់ក្បាលវាទៅហើយប៉ុន្ដែរាងតូចបានឃាត់មិនចង់ឲ្យនាយសម្លាប់មនុស្សមានឱកាសល្អអាម្នាក់នោះប្រើក្បាច់ម៉ែចែកអោយរត់បាត់ទៅ

"ហុីសុឺងឯងឈឺខ្លាំងទេ?ខ្ញុំសុំទោសដែរអោយឯងមករងទុកព្រោះតែខ្ញុំ!!"រាងតូចសួរទៅរាងក្រាស់ដោយប្រើខ្សែភ្នែកព្រួយបារម្ភថែមទាំងយកដៃអង្អែលកន្លែងត្រូវរបួសទៀតផង

"យើងមិនអីទេឯងទៅវិញទៅ"រាងក្រាស់តបទៅវិញយ៉ាងសោះកក្រោះមិនយកចិត្ដទុកដាក់និងការបារម្ភរាងតូចសោះ

"តែឯងត្រូវរបួសព្រោះតែយើងណាអោយយើងទុកឯងចោលមិចនិងកើត"

"យើងប្រាប់ថាមិនអីគឺមិនអីហើយមិនចេះស្ដាប់ភាសាមនុស្សទេហេស?រឺក៏ឯងអត់ត្រជៀក?ចេះធ្វើជាមនុស្សរំខានទៅកើតដែរ!!ដកដៃឯងចេញទៅ!"ពេលស៊ុងហ៊ុនដកដៃខ្លួនចេញរាងក្រាស់ងើបដើរចេញពីទីនេះទៅតែកុំមើលមុខរាងតូចមិនរីកសោះដូចជាកំពុងអន់ចិត្ដនិងរាងក្រាស់ចឹង

Still love you //HeehoonWhere stories live. Discover now