ថ្ងៃបន្ទាប់ជុងវ៉ុននិងជេយ៍យកដំណឹងដែលពួកគេបាននិយាយគ្នាកាលពីម្សិលមិញមកប្រាប់ហុីសុឺងនាយអត់មានភ្ញាក់ផ្អើលអីបន្ដិចទេព្រោះនាយបានដឹងមុនទៅហើយគ្រាន់មិនចង់សួរនាំចាំឲ្យប្អូនមានភាពក្លាហានប្រាប់ដោយខ្លួនឯង
"បងហុីនេះជាសង្សាខ្ញុំ"កាន់ដៃជេយ៍ជាប់មិនប្រលែងធ្វើដូចខ្លាចមានអ្នកណាឆក់ជេយ៍ទៅបាត់ចឹង(ធម្មតាហើយមនុស្សស្រឡាញ់បើមិនខ្លាចបានចម្លែក)
"ទាក់ទងគ្នាតាំងពីពេលណា?"សួរទាំងមុខស្មើគួរឲ្យខ្លាចហាក់ដូចអត់ចង់ទទួលស្គាល់ចឹង
"គឺ....រាងយូរហើយបង"
"ពួកឯងកើតអីមិចចាំបាច់ភ័យដែរ"មិនយូប៉ុន្មានទឹកមុខគេចាប់ផ្ដើមញញឹមមកវិញព្រោះឃើញប្អូនៗភ័យៗ
"ខ្ញុំខ្លាចបងអត់យល់ព្រមស្នេហានេះ"ឱនមុខចុះមិនហ៊ានមើលមុខរាងក្រាស់ចំ
"រស់នៅជាមួយបងពីតូចដល់ធំអត់ទាន់ស្គាល់បងទៀតហេស៎?ចង់ស្រឡាញ់អ្នកណាបងមិនថាអីទេសំខាន់ឲ្យតែមានក្ដីសុខ"
"អរគុណណាស់បងខ្ញុំសន្យាថាមើលថែជុងវ៉ុនដល់ថ្ងៃបេះដូងឈប់លោត"និយាយហើយសម្លឹងមុខរាងតូច
"ជេយ៍បងផ្ញើរប្អូនប្រុសបងផងណា"ចាប់ដៃជុងវ៉ុនដាក់លើដៃជេយ៍រួចផ្ដាំផ្ញើរ
"បាទបង!!"ញញឹម(ជោគជ័យមួយគូរហើយគ្នាយើង confirm)
+ផ្ទះត្រកូលគីម
"ម៉ែដោះ!អ្នកម៉ាក់ទៅណាបាត់ហើយ"កូនទោលគ្រួសារគីមអោបម៉ែដោះពីក្រោយខ្នង
"លោកស្រីចេញទៅក្រៅតាំងពីព្រឹមម្លេះអ្នកប្រុលទោលមានការអីជាមួយអ្នកម៉ាក់មែនទេចាស៎?"ស៊ូនូប្លែកពេកទើបម៉ែដោះឆ្ងល់
"បាទគឺមានហើយសំខាន់ទៀតផងអត់អីទេសចាំម៉ាក់មកចាំនិយាយក៏បានដែរ សឺត"
"អ្នកប្រុសទោលមានគេមករក"លែងពីការអោបម៉ែដោះមកផ្ដោតអារម្មណ៍នឹងមនុស្សនៅចំពោះមុខវិញម្ដង
"បងវី!!ខ្ញុំមើលច្រឡំហេស៎"ស៊ូនូភ្ញាក់ផ្អើលណាស់មិនគិតថានេះជាយ៉ុនវីសោះ
"អូនមើលអត់ច្រឡំទេនេះជាបងរូបពិតសម្លេងពិតណាបាទ"(សម្ដីផ្អែមណាស់មានល្បិចអីទៀតហើយលោកបងវី)