បន្ទាប់ពីញ៉ាំអាហារអស់រយៈពេលយូរគួរសមសិស្សៗក៏នាំគ្នាទៅដើរលេងកម្សាន្ដនិងខ្លះទៀតទៅលេងបាល់អីចឹងទៅ។ ងាកមកមើលកំលោះតូចម្នាក់នេះវិញ
"ជុងវ៉ុនចូលទៅមើលពួកគេលេងបាល់ជាមួយយើងទេ?"បុរសប្លែកមុខសួរទៅគេព្រោះឃើញនៅឈរទីនេះយូរហើយមិនចូលទៅក្នុងសោះ
"ខ្ញុំអាចចូលខាងក្នុងបានមែនទេ?"
"ត្រូវហើយ ហេតុអីថាមិនបាននោះ"
"មុននេះបងៗឆ្នាំទី3 ថាសិស្សប្អូនមិនអាចចូលបានទេកន្លែងនេះសម្រាប់តែសិស្សច្បងប៉ុណ្ណោះ"
"អ្នកណាថា? កន្លែងនេះមិនមែនពួកសិស្សច្បងទិញដាច់ឯណាបើលើកក្រោយពួកគេមិនឲ្យចូលទៀតប្រាប់ឈ្មោះរបស់បងទៅគេមិនហាមឯងទៀតទេ"
"បាទ ប៉ុន្តែខ្ញុំមិនដែរស្គាល់បងទេហើយហេតុអីបងស្គាល់ឈ្មោះខ្ញុំ?"ជុងវ៉ុនសួរទាំងឆ្ងល់គេមិនដែរស្គាល់ប្រុសម្នាក់នេះពីមុនមកទេតែមើលទៅគេដូចជាធ្លាប់ស្គាល់ខ្លួនចឹង
"បងឈ្មោះជេយ៍ជាមិត្ដរបស់ជេគបងស្គាល់ឯងព្រោះជេគគេនិយាយពីឯងប្រាប់បងរហូត"
"ចុកជើងទេ? តោះចូលទៅក្នុង"ដោយមិនឃើញជុងវ៉ុនតបជេយ៍ក៏ហៅប្អូនចូលក្នុង
"អរ បាទបងតោះចឹង"និយាយហើយក៏ដើរតាមពីក្រោយជេយ៍
Skip
(មកមើល heehoon វិញម្ដង)"ហុីសឺុងឈប់សិន!"
"ឯងមានការស្អី"ក្រោយលឺសម្លេងរបស់អ្នកម្ខាងហៅទើបងាកទៅឆ្លើយបែបសោះកក្រោះ
"ឯងមកពីបរទេសតាំងពីពេលណាហេតុអីមិនប្រាប់យើងឲ្យដឹងចឹង"
"ការងារអីយើងត្រូវប្រាប់ឯង? យើងត្រូវជាអីនិងគ្នាដែរ? មិត្ដក៏មិនមែនសង្សាក៏មិនមែនរឿងអីត្រូវប្រាប់?"
"គឺ...អឺ...ខ្ញុំចង់ទៅទទួលឯងនៅប្រលាននោះអី"ស៊ុងហ៊ុននាយឆ្លើយទាំងទាក់ទើ
"មិនបាច់ទេ! យើងមិនត្រូវការឯងទៅទទួលយើងទេហើយតទៅឈប់ធ្វើដូចមនុស្សធ្លាប់ស្គាល់គ្នាពីមុនអី"ហុីសឺុងនិយាយបែបនេះមានន័យថាមិច?ពួកគេធ្លាប់ស្គាល់គ្នាពីមុនមកឬ?
រងចាំមើលភាគ3 មើលថាទំនាក់ទំនងរវាងហុីសឺុងនិងស៊ុងហ៊ុនយ៉ាងមិចជាមនុស្សធ្លាប់ស្គាល់គ្នាឬអត់?