Ep 5 ម្ចាស់កម្មពារ

270 40 0
                                    

ថ្ងៃថ្មីព្រះអាទិត្យបញ្ចេញពន្លឺតាមបង្អួចចូលក្នុងបន្ទប់រាងក្រាស់ដែរកំពុងគេងយ៉ាងស្កប់ស្កល់នៅមិនទាន់ស្វាងស្រវឹងកាលពីយប់មិញនៅឡើយ(ដាក់ជ្រុលពេក)

"ហុីសុឺងភ្ញាក់ឡើងបងមិចក៏គេងយូរយ៉ាងនេះជិតដល់ម៉ោងទៅរៀនហើយណាងើប"នីគីត្រូវជាប្អូនអង្រួនខ្លួនបងប្រុសតិចៗដើម្បីអោយភ្ញាក់

"កុំរំខានបានទេមិនឃើញបងកំពុងគេងទេហេស"

"ចឹងថ្ងៃនឹងបងអត់ទៅរៀនទេត្រូវអត់?"នីគីសួរបែបនេះព្រោះរាល់ដងហុីសុឺងនាយក្រោកពីព្រលឹមធ្វើអាហារឲ្យគេញាំមុនទៅរៀន

"ម៉ោងប៉ុន្មានហើយនីគីថ្ងៃនេះឯងងើបលឿនម្លេះប្រហែលភ្លៀងបាក់មេឃហើយ"និយាយទៅកាន់ប្អូនបែបលេងសើចដូចសព្វមួយដង

"លឿនស្អីទៅម៉ោង6:40នាទីហើយនិង"លឺបែបនេះរាងក្រាស់ស្ទុះងើបលឿនដូចរលកស៊ូណាមិ

"មិចមិនប្រាប់បងឆាប់ជាងនេះ?យឺតម៉ោងហើយឃើញទេអត់បានការមែន!!"ស្ដីអោយប្អូនរួចដើរចូលបន្ទប់ទឹកធ្វើប្រងើយ

"ងើបយឺតខ្លួនឯងមកថាអោយខ្ញុំអាងតែខ្ញុំកូនពៅធ្វើបាបរហូត"(អាណិតនីគីខ្លោចផ្សិតកើតមកពៅគេកូនបងប៊ូលូរហូត)នាយហួសចិត្តនិងហុីសុឺងជាខ្លាំងរៀបចេញទៅក្រៅហើយតែប្រទះភ្លែកជាមួយរូបថតដែរដាក់ផ្កាប់លើតុដោយការចង់ដឹងចង់លឺផងនោះទើបនាយដាច់ចិត្ដបើករូបថតនោះមើល

"អេ!នេះជាបងប្រុសខ្ញុំជួបកាលពីយប់មិញនេះតើមិចបងសុឺងយកមកទុកក្នុងបន្ទប់គាត់ចឹង?"ពេលនេះសំណួរឆ្ងល់ពេញខួរក្បាលតែម្ដង

"អ្នកណាអនុញ្ញាតឲ្យប៉ះរបស់របរបង?ចេញទៅ"រាងក្រាស់ស្រែកពីទ្វាបន្ទប់ទឹកមកនីគីភ័យជាខ្លាំងព្រោះបងរបស់គេមិនដែរបែបនេះពីមុនមកទេគេឈរញ័រជើងញ័រដៃអស់ហើយ

"បង...បងសុំទោសនីគីបងធ្វើអោយឯងភ័យហើយ"ដោយឃើញអាការៈប្អូនមិនសូវល្អក៏និយាយពាក្យសុំទោសបងយ៉ាងលឿនខ្លាចនីគីខ្លាចនិងអន់ចិត្ដជាមួយគេ

"ខ្ញុំទៅសាលាមុនហើយ"គេញញឹមហើយចេញទៅបាត់ទោះមើលនីគីមិនអីតែធាតុពិតគេពិតជាភ័យខ្លាចហុីសឺុងណាស់បងប្រុសដែរធ្លាប់តែប្រើពាក្យល្អផ្អែមល្ហែមពេលនេះបែរជាខុសដាច់ពីមុន

Still love you //HeehoonWhere stories live. Discover now