Ep 6 បងនៅស្រឡាញ់ខ្ញុំដូចដើមទេ?

255 39 4
                                    

ក្នុងការិយាល័យគ្រូនាយកកំពុងនិយាយជាមួយបងប្អូនពីរនាក់ថាប្អូនទៅនិយាយជាមួយមិនចូលគ្នាដល់បងលើសដើមទៀត

"ហុីសុឺងឯងមានដឹងទេថានីគីទៅក្លឹប?"

"ខ្ញុំដឹងព្រោះខ្ញុំជាអ្នកនាំគេទៅ"រាងក្រាស់ជ្រើសរើសពាក្យកុហកគ្រាន់បើជាងប្រាប់ការពិតដល់លោកគ្រូបើគាត់ដឹងថានីគីទៅដោយខ្លួនឯងប្រាកដណាស់គេនិងមិនមានផងល្អទេ

"នេះឯងជាបងគេរបៀបណាទើបយកប្អូនទៅភ្លើតភ្លើនតាមនោះ"លោកនាយកលីតបទាំងខឹងមកកាន់រាងក្រាស់សម្លឹងមើលនាយមិនដាក់ភ្នែក

"ចុះលោក!!ជាប៉ាគេរបៀបណាទើបមិនដែរមើលថែនិងផ្ដល់ភាពកក់ក្ដៅឲ្យកូន?ពីតូចដល់ធំខ្ញុំមិនដែរទទួលបានភាពកក់ក្ដៅពីលោកម្ដងណាឡើយ!លោកមានប្រពន្ធមានកូននៅចូលក្លឹបផឹកសុីមិនដែរយល់ដល់ចិត្ដម៉ាក់ទេ"ហុីសុឺងរៀបរាប់ផងយំផងអន់ចិត្ដផងគេក្លាយជាបែបនេះព្រោះគេកាត់តាមឪពុកនោះអី

ត្រូវហើយលោកនាយកលីគឺជាឪពុករបស់ហុីសុឺងនិងនីគីប៉ុន្ដែពីតូចរហូតដល់ធំពួកគេមិនដែរស្គាល់ទេពាក្យថាភាពកក់ក្ដៅពេលខ្លះគេក៏ច្រណែនក្មេងដទៃដែរមានទាំងម្ដាយមានទាំងឪពុកមើលទៅពួកគេពិតជាមានសុភមង្គលណាស់ខុសប្លែកពីគេធំដឹងក្ដីមកនៅជាមួយតែម្ដាយរីឯឪពុកវិញយូរៗមកលេងគេម្ដង

"មែនប៉ានេះវាអាក្រក់ប៉ាមិនដែរឲ្យភាពកក់ក្ដៅដល់ឯងប៉ាទៅចោលឯង!! ឯងមិនដឹងទេថាប៉ាក៏ឈឺចាប់ដែរបើម៉ាក់ឯងមិនមានអ្នកថ្មីឥឡូវនេះគ្រួសារយើងប្រាកដជាមានក្ដីសុខហើយ"លោកលីនិយាយបែបនេះព្រោះគាត់បានឃើញម៉ាក់រាងក្រាស់និងប្រុសម្នាក់កំពុងឈរអោបគ្នាទើបធ្វើឲ្យគាត់យល់ច្រឡំខុសតាមពិតទៅម្ដាយហុីសុឺងស្មោះតែប្ដីគាត់ម្នាក់ប៉ុណ្ណោះ

"លោកកុំបន្ទោសម៉ាក់របស់ខ្ញុំវាមិនមែនជាកំហុសរបស់គាត់ទេអ្នកម៉ាក់ស្រឡាញ់តែលោកម្នាក់ហេតុអីលោកធ្វើបាបគាត់"រាងក្រាស់ងើបពីកៅអីចាប់ក្របួចកអាវលោកលីនិយាយទល់មុខគាត់ថាម្ដាយខ្លួនស្រឡាញ់តែប្ដីគាត់ម្នាក់គត

"ហុីសុឺងបានហើយលែងគាត់ទៅបងយ៉ាងណាគាត់ក៏ជាប៉ាយើងដែរ"នីគីស្ងាត់មាត់ជាយូរដោយឃើញស្ថានការណ៍មិនសូវល្អក៏ពោលឡើង

"តែគាត់មិនដែរទុកយើងជាកូនទេនីគី!កុំគិតពិភពលោកក្នុងផ្លូវល្អពេក"ថាហើយនាយអូសដៃប្អូនចេញក្រៅទៅ

ហុីសុឺងចេញមកដល់ក្រៅស៊ុងហ៊ុននៅរងចាំគេជាស្រេចទើបគេសម្រេចចិត្ដទៅនិយាយជាមួយរាងតូចបន្ដិចទៅ

"មានការអីនិយាយមកយើងគ្មានពេលច្រើនទេ"ប្លែកណាស់ហុីសុឺងថ្ងៃនេះនិយាយជាមួយស៊ុងហ៊ុនធម្មតាប្រៀបដូចមិត្ដជិតដិតចឹង

"គឺ...."

យើងនៅមិនទាន់ដឹងពួកគេនិយាយគ្នាពីអីទេរឿងបានកាត់មកដល់យប់ហើយពេលនេះហុីសុឺងកំពុងគេងគិតពីរាងតូចស៊ុងហ៊ុន

*ប៉ុន្មានម៉ោងមុន*

"ខ្ញុំសុំទោសដែររំខាន់ឯង...ប៉ុន្តែរំខាន់មិនយូរទេ!ហុីសុឺងឯងអាចទុកឱកាសឲ្យខ្ញុំនិយាយជាមួយយូបន្ដិចបានទេ?"

"យើងអោយពេល5នាទីចង់និយាយអីនិយាយមក"ដោយហេតុឃើញទឹកមុខស៊ុងហ៊ុនមិនល្អនាយយល់ព្រមទៅ

"គឺ..រឿងថ្ងៃខួបឯងខ្ញុំសុំទោសដែរមិនបានទៅឯងខឹងខ្ញុំរឿងនេះរឺអត់?នៅក្លឹបនោះខ្ញុំបានឃើញឯងប៉ុន្ដែខ្ញុំពិតជាដកខ្លួនមិនបានពិតមែន"

"រឿងអីយើងត្រូវខឹង?ខួបយើងអត់ឯងម្នាក់គិតថាប្រារព្ធមិនកើតហេស??បើហៅយើងមកនិយាយរឿងនេះយើងគិតថាកុំអីល្អជាងគ្មានប្រយោជន៍"ថាហើយបម្រុងដើរចេញដូចសព្វដងតែត្រូវឈប់វិញ

"ហុីសុឺងបងផ្លាស់ប្ដូរច្រើនណាស់បងនៅស្រឡាញ់ខ្ញុំដូចមុនទេ"ស៊ុងហ៊ុនប្ដូរការហៅពីពាក្យឯងទៅជាបង

*បច្ចុប្បន្ន*

"យើងក៏មិនដឹងគ្រប់ពេលនឹកដល់អតីតកាលអារម្មណ៍ស្អប់និងស្រឡាញ់ចូលមកដំណាលគ្នា"គិតមិនទាន់បានចម្លើយពីខ្លួនឯងផងក៏...តុកៗៗសម្លេងគោះទ្វាបានបន្លឺឡើង

"យ៉ាងមិចជុងវ៉ុនបានជាមករកបងទាំងយប់បើមកសួរពីរឿងជេយ៍ទៅវិញទៅបងមិនស្គាល់គេច្បាស់ទេ"គ្រាន់តែឃើញជុងវ៉ុនភ្លាមសួរយកតែម្ដងមិនឲ្យប្អូនតបទាន់សោះ

"លឺនីគីថាបងឈ្លោះជាមួយប៉ាតើពិតទេ"ជុងវ៉ុនជាមនុស្សចង់ដឹងនិងមានហេតុផងទើបមកសួរនាំ

"មែនបងឈ្លោះជាមួយគាត់ពេញចិត្ដហើយនៅត្រឡប់ទៅវិញទៅបងត្រូវការគេង"និយាយរួចទាញទ្វាបិទផាំង

សូមរងចាំទស្សនាភាគបន្ដ

Still love you //HeehoonWhere stories live. Discover now