Ep 10 ឈាម!!!

310 38 5
                                    

បន្ទាប់ពីចៅហ្វាយបញ្ជាហើយគេធ្វើតាមតួនាទីរបស់គេមិនចង់ធ្វើក៏ត្រូវតែធ្វើជីវិតប្រពន្ធកូនគេគឺសំខាន់ជាងបើមិនធ្វើគ្រួសារខ្លួនត្រូវស្លាប់ទាំងអស់ព្រោះនាយរស់នៅក្រោមការគាបសង្កត់ពីគ្រួសារត្រកូលគីម

ចាប់តាំងពីពេលនោះមកនាយហ្វាជាកូនចៅអ្នកស្រីគីមតាមដាននីគីគ្រប់សកម្មភាពគេមិនទាន់ប្រតិបត្តិការទេមានឱកាសល្អពេលណាចូលទៅសម្លាប់ពេលនោះមិនថាអ្នកពាក់ព័ន្ធឬមិនពាក់ព័ន្ធសម្លាប់ទាំងអស់

ថ្ងៃនេះនីគីចេញពីរៀនលឿនជាងរាល់ដងមកដល់មុខផ្ទះគេចម្លែកចិត្ដបន្ដិចដែរផ្ទះគ្មានអ្នកនៅទេបងៗមិនទាន់ចេញពីរៀនមិចទ្វារបងរបើកចឹងប៉ុន្ដែនាយគិតថាប្រហែលជាព្រឹកមិញជុងវ៉ុនប្រញាប់មិនបានបិទហើយទើបដើរទៅខាងក្នុង

ចូលមកដល់ភ្លាមមានមនុស្សយកកាំបិតបម្រុងចាក់គេធ្លាយពោះហើយចេះសំណាងនាយរហ័សគេចកាំបិតមុតស្រួចទាន់ធ្វើឲ្យពួកគេប្រតាយប្រតប់គ្នាពេញនិង

"ឯងជាអ្នកណា?ខ្ញុំទៅធ្វើអីឯងបានជាចង់សម្លាប់ខ្ញុំ??"ធម្មតានីគីមាត់ដាចមែនតែគេមិនដែលមានសត្រូវទេនៅសុខៗមានគេមកសម្លាប់ដល់ផ្ទះអត់ឆ្ងល់បានចម្លែក

"ជាអ្នកណាអត់សំខាន់ទេ!!សំខាន់ឥឡូវនេះឯងត្រូវតែងាប់ក្រោមដៃយើង"និយាយហើយរត់ដេញចាក់នីគីពេញផ្ទះដល់កន្លែងមួយនីគីរត់ដួលហើយបុរសឃាតករលោតសង្កត់ពីលើយកកាំបិតចាក់នីគីចាប់ដៃជាប់

ចៃដន្យណាស់ស៊ុងហ៊ុនដើរកាត់ផ្ទះហុីសុឺងលឺសម្លងក្ដុងក្ដាំងបានដើរទៅមើលឃើញថាផ្ទះមានសភាពរញ៉េរញ៉ៃរបស់របររាយពាសពេញឥតសង្ស័យថាមានរឿងមិនល្អកើតឡើងរាងតូចរត់រកមើលមានមនុស្សនៅឬអត់

ឌឹប ស៊ុងហ៊ុនយកឈើមួយដុំក្បែរនោះវ៉ៃនាយហ្វាគេមានការឈឺចាប់ជាខ្លាំងហើយក៏ខឹងរាងតូចខ្លាំងដែរនាយហ្វាប្រលែងនីគីដើរសំដៅមករាងតូចរួចវ៉ៃនាយពីរបីដៃឈាមតាមកែមមាត់ទើបមករកនីគីវិញប្រតាយប្រតប់ចុះឡើងដឹងថាមិនឈ្នះក៏ដកកាំភ្លើងបាញ់នីគី ផាំង សម្លេងគ្រាប់កាំភ្លើងលឺខ្ទរដូចរន្ទះបាញ់ទម្លុះសាច់ពីក្រៅទៅក្នុងរាងកាយធ្វើឲ្យអ្នករងគ្រាប់ដួលសន្លប់ភ្លាមៗប៉ុន្ដែមិនមែនត្រូវនីគីទេគឺស៊ុងហ៊ុនមករងជំនួសឃាតករប្រុងបាញ់មួយគ្រាប់ទៀតហើយអ្នកនៅក្បែរនោះបានមកទើបនាយហ្វារត់យករួចខ្លួន

Still love you //HeehoonWhere stories live. Discover now