💥រឿង-ឯងគឺជាអ្នកបង្ខំខ្ញុំ !!🥵💞4/4

213 7 0
                                    

     នៅក្នុងផ្ទះបាយ ស៊ូហាងនាយកំពុងតែដាំបបរក្តៅៗទុកសម្រាប់ចាងជីយ៉ាងយកចិត្តទុកដាក់ នាយភ្លក់រស់ជាតិរបស់បបរនឹងថែមថយគ្រឿងទៅតាមនោះផងដែរ...







     " Yes !! ឆ្អិនហើយ... " ស៊ូហាងញញឹមនិយាយតែម្នាក់ឯងទាំងសប្បាយចិត្ត

     នាយបានលើកឆ្នាំងបបរចុះទុកមួយឡែក ហើយនាយក៏ដើរទៅយកចានដើម្បីដួសបបរដាក់ចូលទៅ...បន្ទាប់ពីដួសបបររួចរាល់ហើយនាយតូចក៏បានរៀបចំថ្នាំមួយឡែកដាក់ទៅលើកូនថាសជាមួយនឹងចានបបរ ។ ក្រោយមកនាយក៏ដើរទៅកាន់មាត់ទ្វាបន្ទប់របស់ចាងជី...

     ~តុក~តុក~

     " អ្នកប្រុសហ៎ា...បបរឆ្អិនហើយល្មមក្រោកម៉ោបានហើយ !! "

ចាងជីក៏ឆ្លើយតបពីក្នុងត្រឡប់មកវិញ÷






     " បន្ទប់មិនចាក់សោទេយកចូលមកក្នុងមក "

     ស៊ូហាងធ្វើមុខជ្រិញបន្តិចមុននឹងកាន់ថាសបបរចូលទៅក្នុង ,

     ចូលមកដល់ខាងក្នុងស៊ូហាងក៏យកថាសបបរទុកនៅលើតុក្បែរក្បាលដំណេករបស់ចាងជី...

     " អញ្ជើញញាំុហើយលេបថ្នាំទៅ ខ្ញុំងងុយដេកណាស់ហត់ពេញមួយថ្ងៃហើយ ដោយសារតែឯងនឹង !! "

     " ដោយសារតែអ្នកណានិយាយឱ្យច្បាស់បន្តិចទៅមើល... បើមិនមែនមកពីឯង ខ្ញុំត្រូវមកលេបថ្នាំទាំងអស់នឹងដែរទេ ?! "



     " Ok ok ខ្ញុំគឺជាអ្នកខុស ខ្ញុំសុំទោស ប៉ុណ្ណឹងពេញចិត្តនៅ !! "

     " នៅមិនទាន់ពេញចិត្តទេ "

     " ចុះឯងចង់ឱ្យខ្ញុំធ្វើប៉ុណ្ណាទៀតទើបឯងពេញចិត្ត ?! "

     " ខ្ញុំចង់ឱ្យឯងងូតទឹកឱ្យខ្ញុំ !! "

     លឺសម្តីរបស់ចាងជីហើយស៊ូហាងធ្វើមុខឡើងភ្ញាក់ផ្អើល...

     " ឯងនិយាយស្អីរបស់ឯង !!? "

     " យើងរាគពេញមួយថ្ងៃហើយដោយសារតែឯង ឥលូវយើងទន់ដៃទន់ជើងអស់ហើយងូតទឹកដោយខ្លួនឯងមិនកើតទេ !! ទម្លាប់របស់យើងមិនចូលចិត្តញាំុអីមុនងូតទឹកទេ "




     " ក៏បាន ... ចង់ស្រាតទីនេះឬចង់ស្រាតក្នុងបន្ទប់ទឹក ?! " ស៊ូហាងក៏និយាយឡើងទាំងមានទឹកមុខយ៉ាងធុញថប់ហើយឌឺទៀត

Short NovelWhere stories live. Discover now