💥រឿង-ឯងគឺជាអ្នកបង្ខំខ្ញុំ !!🥵💞3/4

161 5 0
                                    

     កាលពីចុងភាគមុន   ស៊ូហាងនាយបានលួចដាក់ថ្នាំរាគចូលទៅក្នុងម្ហូបរបស់ចាងជីមិនដឹងប៉ុណ្ណានោះទេទើបធ្វើឱ្យចាងជីញាំុអាហារហើយក៏ធ្វើឱ្យនាយចេញរោគសញ្ញាមកភ្លាមៗតែម្តង   នៅទីបំផុតចាងជីក៏បានចូលមន្ទីពេទ្យបានសម្រេចក្រោមស្នាដៃរបស់ស៊ូហាង...



     នៅពេលដែលមកដល់មន្ទីពេទ្យភ្លាមស៊ូហាងក៏ជួយគ្រាចាងជីទៅជួបនឹងគ្រូពេទ្យ    ដែលពេទ្យម្នាក់នោះគឺជាម៉ាក់របស់ស៊ូហាងនឹងឯង....ក្រោយពេលពិនិត្យនឹងឱ្យថ្នាំទៅកាន់ចាងជីរួចរាល់អស់ហើយម៉ាក់របស់ស៊ូហាងក៏ហៅស៊ូហាងមកស្តីឱ្យនៅខាងក្រៅ...

     " ម៉ាក់ណែនាំឱ្យឯងទៅស្នាក់នៅជាមួយនឹងចាងជី   តែម៉េចក៏កូនធ្វើបាបគេដល់ថ្នាក់នេះ ?!!" អ្នកស្រីស៊ូអូសដៃកូនប្រុសចេញមកខាងក្រៅបន្ទប់ ហើយក៏ស្តីបន្ទោសទៅកាន់កូនទាំងខឹងសម្បារ



     " កូនសុំទោស "

     " កូនមិនគួរមកសុំទោសម៉ាក់ទេតែកូនគួរតែទៅសុំទោសចាងជីវិញទើបត្រូវ !! " អ្នកស្រីស៊ូនិយាយទាំងមិនទាន់បាត់ខឹងហើយក៏ចង្អុលទៅកាន់ក្នុងបន្ទប់ការិយាល័យរបស់ខ្លួន ដែលមានចាងជីនៅអង្គុយចាំនៅក្នុងនោះ

     " បាទ...កូនដឹងហើយ " ស៊ូហាងឆ្លើយតបទាំងទឹកមុខស្រពាប់ស្រពោនព្រោះដឹងកំហុសរបស់ខ្លួន




     " បានហើយៗ   ឆាប់ចូលទៅក្នុង ហើយសុំទោសចាងជីឲ្យបានល្អ   ពួកកូនសុទ្ធតែស្គាល់គ្នាតាំងពីតូចៗចឹងហើយកុំឱ្យមានរឿងទាំងអស់នេះកើតឡើងទៀតឱ្យសោះណា " អ្នកស្រីស៊ូអង្អែលក្បាលកូនតិចៗហាក់ដូចជាការលួងលោមនឹងសូមទោសដែលមុននេះអ្នកស្រីសម្តីរៀងធ្ងន់ដាក់កូន     បន្ទាប់មកស៊ូហាងក៏ត្រឡប់ចូលទៅក្នុងបន្ទប់វិញនឹងដើរចូលទៅរកចាងជីមួយៗទាំងភ័យៗហាក់ក្លាចមិនហ៊ាននិយាយពាក្យសុំទោសទៅកាន់ចាងជីសោះ...

     " ចាងជី "





     ស៊ូហាងដើរមកឈរពីក្រោយចាងជីចម្ងាយប្រហែល2ម៉ែត្យ ហើយនាយក៏ហៅឈ្មោះរបស់ចាងជី...ចាងជីងាកក្រោយសម្លឹងមកកាន់ស៊ូហាងទាំងឆ្ងល់

     " មានការអី ?! "

     " ខ្ញុំសុំទោស " និយាយទាំងដឹងកំហុស   នាយអោនមុខចុះទាំងស្រពាប់ស្រពោន   ព្រោះនាយក៏ភ័យខ្លាំងណាស់ដែរនៅពេលដឹងថាខ្លួនឯងលេងជ្រុលដាក់ចាងជីបែបនេះ   នាយស្ទើរតែចង់យំទៅហើយ...

     " ឯងសុំទោសខ្ញុំ ?! " ចាងជីលើកដៃចង្អុលមកកាន់ខ្លួនឯងហើយក៏ធ្វើជាសួរបញ្ជាក់ទាំងធ្វើទឹកមុខដូចជាឆ្ងល់ចឹង



     " ត្រូវហើយ   ខ្ញុំសុំទោសឯង   សុំទោសដែលខ្ញុំធ្វើបាបឯង !! "

     " នេះខ្ញុំមិនមែនស្តាប់ច្រឡំទេដឹង ?! " នាយញញឹមទាំងភ្ញាក់ផ្អើលធ្វើចរិតដូចជា       រំភើបចឹង

     " ឯងស្តាប់មិនច្រឡំទេ   ខ្ញុំដឹងខុសហើយ" នាយមិនត្រឹមនិយាយតែមាត់ប៉ុណ្ណោះទេ  ទឹកមុខក៏បញ្ជាក់បានផងដែរ

     ចាងជីញញឹមហើយក្រោកឈរឡើងដើរមករកស៊ូហាងទាំងសប្បាយចិត្ត ÷

     " ហីយ៉ា   នេះ10ឆ្នាំហើយខ្ញុំមិនដែលលឺឯងនិយាយពាក្យសុំទោសដាក់ខ្ញុំទេ  នេះលើកទី1ហើយពិតជាអស្ចារ្យណាស់ "






     " ឥលូវសម្រេចថាទទួលពាក្យសុំទោសរបស់ខ្ញុំឬអត់ ? "

     ស៊ូហាងនិយាយហើយចាងជីក៏ញញឹមចេញចរិតអឿតែម្តង...ហើយក៏និយាយទាំងងើយមុខទៅឆ្វេងទាំងឌឺខ្លាំងមែនទែន ÷

     " អុឺម...សុំគិតមើលសិន !!  ចាំមើលថាឯងសុំទោសខ្ញុំចេញពីចិត្តឬអត់ ? "

     " ចេញពីចិត្តប្រាកដណាស់ "

     " ចង់ដឹងថាពិតឬអត់គឺទាល់តែបញ្ជាក់ !!"

     " បញ្ជាក់បែបណា "

     " គឺបញ្ជាក់ពីចិត្តស្មោះរបស់ឯងនឹងហើយ"




     " ឥលូវចង់ឱ្យខ្ញុំធ្វើយ៉ាងម៉េច ? "

     " មើលថែខ្ញុំ   រហូតទាល់តែខ្ញុំញាំុថ្នាំនេះអស់ ហើយក៏ត្រឡប់មកសភាពដើមវិញ !! " នាយនិយាយទាំងញញឹមសម្លឹងមុខនាយតូច

     ស៊ូហាងងើយសម្លឹងមុខចាងជីបន្តិចហើយក៏និយាយ÷

     " គ្មានបញ្ហាទេ " នាយតូចក៏តបទាំងជឿជាក់  ហើយថែមទាំងញាក់ចិញ្ចើមឌឺចាងជីទៀត    កេវភ្នែកទាំងពីរគូរក៏បានប៉ះគ្នាបន្តិចដែរ....

     To be considered ✨
By កាម៉ាប់ 🐰

    

Short NovelWhere stories live. Discover now