💥រឿង-ឯងគឺជាអ្នកបង្ខំខ្ញុំ !!🥵💞1/4

203 8 0
                                    

     Zuohang & Zhangji    ពួកគេទាំងពីរគឺជាសត្រូវសុីសាច់ហុតឈាមនឹងគ្នាតាំងពីតូចក្រូចឆ្មាមកម្លេះ    ជួបមុខពេលណាមិនដែលចេះថាស្ងាត់របៀបម៉េច...ឈ្លោះគ្នាបែកពពុះមាត់រៀងខ្លួនទើបព្រមឈប់ ៕

     ស៊ូហាង    នាយគឺជាសិស្សនិស្សិតឆ្នាំទី3ហើយ   ហើយនាយក៏មានចរិតមួយគឺពូកែឌឺខ្លាំងណាស់ហើយថែមទាំងឆ្នាស់ដូចជាមនុស្សស្រីចឹង...បើនិយាយពីរឿងឈ្លោះប្រកែកគ្នា   នាយអាចនឹងប្រឡងជាប់លេខ1បាន<( ̄︶ ̄)↗ ។    ដោយសារតែនាយមិនចង់រស់នៅក្នុងDomជាមួយនឹងនិស្សិតដទៃទៀតនោះទេ    ដូច្នេះហើយនាយក៏ត្រូវម៉ាក់ខ្លួនណែនាំឱ្យស្នាក់នៅក្នុងផ្ទះជាមួយនឹងកូនប្រុសរបស់មិត្តភក្តិគាត់    ស៊ូហាងនាយគ្មានជម្រើសឡើយព្រោះណាមួយផ្ទះនោះក៏ស្ថិតនៅជិតសកលរបស់នាយដែរ    ដូច្នេះនាយក៏សម្រេចចិត្តថាព្រមទៅស្នាក់នៅក្នុងផ្ទះមួយនោះ   ៕

     ហើយនៅថ្ងៃដំបូងដែលស៊ូហាងអូសវ៉ាលីរបស់ខ្លួនមកដល់មាត់ទ្វាផ្ទះដែលម៉ាក់ខ្លួនបានណែនាំនោះហើយ   នាយក៏គោះទ្វាផ្ទះ    អ្នកខាងក្នុងបានស្តាប់លឺស្នូរគោះទ្វាក៏ចេញមកបើកមើល   មិនដល់មួយនាទីរឿងដែលត្រូវកើតក៏បានកើតឡើង ÷

     " ឯងមកផ្ទះខ្ញុំធ្វើអី ? មានវ៉ាលីទៀតនុងប្រុងគិតចង់ធ្វើអី ?! " ម្ចាស់ផ្ទះគេគ្រាន់តែបើកទ្វាមកភ្លាមក៏មើលលើមើលក្រោមដូចជាមិនស្វាគមន៍ស៊ូហាងរបស់យើងសោះ

     " ខ្ញុំមកស្នាក់នៅទីនេះ   ហើយម៉េចចុះ !! " ស៊ូហាងនិយាយតបទៅវិញទាំងឌឺខ្លាំងមែនទែន    មិនចាំឱ្យម្ចាស់គេអនុញ្ញាតិទាន់ទេគេក៏ដើរបំបុកចូលទៅក្នុងតែម្តង     ចាងជីដែលជាម្ចាស់ផ្ទះក៏រាងក្តៅចិត្តនឹងឬកពារបស់ស៊ូហាងយើងដែរ   ម៉ោនៅផ្ទះគេហើយនៅខ្មឺតដាក់ម្ចាស់ផ្ទះគេទៀត    នឹងបើមិនមែនដើរចូលទៅបាត់លឿនពេកកុំអីបានឈ្លោះគ្នាម៉ាប្រាវសិនមិនខានទេ     (ចាំមើលតិចទៀត←_←)

     " ឯណាបន្ទប់របស់ខ្ញុំ ? " ចូលទៅដល់ក្នុងហើយ   ដោយមិនដឹងថាបន្ទប់ខ្លួនមួយណាស៊ូហាងក៏ងាកមកសួរចាងជីដែលនៅពីក្រោយនោះ

     " បន្ទប់របស់ឯងគឺនៅផ្ទះរបស់ឯង   នៅទីនេះគ្មានទេ " ចាងជីក៏តបវិញយ៉ាងឌឺ    ហើយក៏ដើរចូលទៅក្នុងបន្ទប់ខ្លួនបាត់ទាំងគ្មានខ្វល់អីបន្តិច

     " ឆឹស....មានអំនួតណាស់ណ៎   ចាំមើលទៅ    ខ្ញុំមកនៅទីនេះហើយកុំសង្ឃឹមថាខ្ញុំឱ្យឯងនៅស្រណុកនោះអាបុិបិសាចមុខស្ញេញ !!(សូមអភ័យទោសចំពោះឈ្មោះក្រៅមួយនេះផង) " បន្ទាប់ពីនិយាយឆ្កាដៃឆ្កាជើងដាក់គេពីក្រោយហើយស៊ូហាងក៏ដើរចូលទៅក្នុងបន្ទប់របស់ខ្លួនដែរទៅ    បន្ទប់គឺមានតែ2ទេហើយក៏នៅជាប់គ្នា  ហើយទ្វាបិទបើកក៏ដូចគ្នាថែមទៀត    ៕

     *ក្នុងបន្ទប់របស់ចាងជី

     " ងាប់ហើយ     នេះហ៎េសគឺជាកូនប្រុសមិត្តភក្តិរបស់ម៉ាក់ដែលឱ្យមកនៅជាមួយខ្ញុំ ?!   អាចនៅជាមួយគ្នាកើតដែរអី !! " និយាយចប់ចាងជីក៏យកដៃទៅទ្រថ្ងាសទាំងហួសចិត្តនឹងមិនចង់ឱ្យម្នាក់នោះគឺជាស៊ូហាងទេ    នៅអង្គុយឈឺក្បាលបានតែបន្តិចស៊ូហាងក៏មកគោះទ្វាបន្ទប់របស់នាយភ្លាម    មិនដឹងធ្វើយ៉ាងម៉េចគឺមានតែទៅបើកទ្វានឹងឯង ÷

     " សុំសួរ    បន្ទប់ទឹកនៅកន្លែងណា ?! " និយាយទាំងធ្វើមុខឈ្លើយដាក់ចាងជី (កុំឱ្យគេរករឿងមុនទាន់ក៏រករឿងគេមុនឱ្យហើយ(◔‿◔) )

     " មិនដឹង     បើខ្លាំងទៅរកខ្លួនឯងទៅមិនបាច់មកសួរទេ !! " (ឆ្លើយរបៀបមិនឱ្យចាញ់(✯ᴗ✯) )

     " ន៎ែ   ខ្ញុំសួរឯងត្រឹមត្រូវ   ចម្លើយមកវិញអីក៏ឆ្មើងឆ្មៃម៉េះ ?! "

     " សម្តីមួយណាដែលថាខ្ញុំឆ្មើងឆ្មៃ ?    ដូចអត់មានផងនឹង !! " និយាយទាំងលើកស្មារឌឺ

     " មាន     ខ្លាំងទៀតផង !! " និយាយទាំងទឹកមុខឆាបឆួល

     " ឯណា ?    ចង្អុលប្រាប់តិចមើ ? " និយាយទាំងញញឹមលានភ្នែកឡិកឡក់ៗទាំងឌឺ

     " គឺនៅត្រង់នៀក !! " និយាយចប់ស៊ូហាងក៏ចាក់ភ្នែកចាងជីលឺសូរតែជ្រុច    ហើយក៏សើចរត់ចេញទៅបាត់  

     " អូយ    ស៊ូហាង ឯងលេងអីគេឈឺណាស់អូយ !! " ចាងជីក៏ខ្ទប់មុខភ្លាមៗទាំងឈឺចាប់ហើយស៊ូហាងក៏រត់ទៅផុតបាត់

     ថ្ងៃដំបូងមករស់នៅជាមួយគ្នាចាងជីទទួលបានម្ជុលម្រៀមដៃរបស់ស៊ូហាងប៉ុណ្ណឹងហើយ     ចុះទម្រាំតែតទៅមុខទៀត    ម៉េចម៉ាទៅʘ‿ʘ

     To be considered ✨
By កាម៉ាប់ 🐰

    

Short NovelWhere stories live. Discover now