Short Novelវេលាម៉ោង8យប់នៅក្នុងបន្ទប់apartmentsមួយ មានបុរសវ័យជំទង់ម្នាក់ អាយុប្រមាណជា20ឆ្នាំកំពុងតែអង្គុយលើសាឡុងញុំាCouponបណ្តើរនឹងមើលទូរទស្សន៍បណ្តើរទាំងសើចខខឹកតែម្នាក់ឯង...សម្លឹងមើលទៅពីខាងក្រោយ,នាយមានដងខ្លួនស្រឡូនតូចច្រម៉េច សក់រលាស់រលោងស្អាតខ្លាំង !! បើសម្លឹងចំពីមុខ ប្រៀបបីដូចជាកំពុងតែសម្លឹងមើលកូនតុក្កតាដ៏Cuteមួយយ៉ាងចឹង...ភ្នែកតូចតឹងៗ ថ្ពាល់ប៉ោងៗ ច្រមុះស្រួច បបូរមាត់ពណ៌សុីជម្ពូគួរឱ្យទាក់ទាញ...កំពុងតែជះនូវស្នាមញញឹមសើចសប្បាយតែម្នាក់ឯងដោយសារតែរឿងកំប្លែងដែលគួរឱ្យអស់សំណើចដែលកំពុងបញ្ចាំងក្នុងក្រចក់ទូរទស្សន៍ ÷
" ហាសហា...បានហើយៗ, បើមើលវាទៀតខ្ញុំច្បាស់ជាសើចរហូតចុកពោះមិនខានទេ ហ៎ាសហាស " នាយតូចមើលទូរទស្សន៍បន្តើក៏សើចតែម្នាក់ឯងបន្តើរយ៉ាងសប្បាយរីករាយ...ភ្លាមៗនាយតូចក៏ពោលវាចារឡើងទាំងសើចខខឹកតែម្នាក់ឯង, ហើយនាយក៏បានចុចដូរបុស្តិ៍តាមដែលបាននិយាយ។ នាយចុចដូរចុះដូរឡើងក៏ស្រាប់តែចំព័ត៌មានថ្មីមួយនិយាយអំពីតារាrapប្រុសម្នាក់ ?! នាយតូចបានឃើញព័ត៌មាននេះហើយ នាយហាក់មានការចាប់អារម្មណ៍ជាខ្លាំង នាយបានមើលព័ត៌មានបណ្តើរកោតសរសើរតារាrapក្នុងកញ្ចក់ទូរទស្សន៍បន្តើរទាំងអារម្មណ៍រំភើប ហាក់មានកូនចិត្តលួចប្រតិព័ទ្ធទៅលើតារាប្រុសម្នាក់នោះបាត់ទៅហើយ !!
" Wow... គេសង្ហារណាស់ ប្រៀបបីដូចជារាជបុត្រធ្លាក់មកពីលើមេឃយ៉ាងចឹង ... បើសិនជាខ្ញុំមានឱកាសបានគេមកអោបក្នុងទ្រូងមិនដឹងជាល្អប៉ុណ្ណាទេ ! អុឺម...ខ្ញុំស្រលាញ់លោក ជុនហាវ ...គួរឱ្យស្រលាញ់ណាស់ ហុិហុិ " នាយតូចសឺយូូ បានមើលទូរទស្សន៍បន្តើរស្រមើស្រម៉ៃតែម្នាក់ឯងបន្តើរ ដោយអោបខ្នើយជាឧទាហណរណ៍ថែមទៀតផង... ( ឃើញភ្លាមជាប់ស្នេហ៍ភ្លែត😎 )
" តើខ្ញុំអាចមានឱកាសបានជួបគេឬអត់ណ៎... ?! បើសុខៗគេស្រាប់តែមកគោះទ្វាផ្ទះរបស់ខ្ញុំវិញនោះ ?! Oh my god ខ្ញុំច្បាស់ជាលោតហក់អោបករបស់គេឱ្យជាប់ជាមិនខានទេ....ហុិហុិ ! ហម...~ ....នេះខ្ញុំងងុយគេងហើយមែនទេ ? តែខ្ញុំអត់ទាន់បានមើលមុខអនាគតប្តីខ្ញុំឆ្អែតផងនឹង ហុឹក~ !! ហម...ងងុយមែនហើយ ទៅគេងសិនចុះ !! " និយាយចប់នាយតូចក៏បិទទូរទស្សន៍ នឹងដើរសម្តៅទៅបន្ទប់គេង ទាំងចិត្តមិនចង់ទាល់តែសោះ លុះយប់រាងជ្រៅ បន្តិច ម៉ោង
ប្រហែល ជា 10 ជាង ហ្សុឺយូ ក៏ស្រាប់តែចូលទៅក្នុង
យល់សប្តិមួយ ដែលមានបុរស ម្នាក់បាន មកគោះ ទ្វារ
បន្ទប់ របស់ គេ ហើយម្នាក់នោះ គឺគ្មាន អ្នកណា
ក្រៅ ពី ជុនហាវ នោះទេ
ចំណែក ហ្សុឺយូ វិញ គឺគេមិនបានលោតហក់អោប
ក របស់ ជុនហាវ ដូចដែលគេនិយាយនោះឡើយ គឺ
គេកំពុង តែគាំង នឹង សម្រស់ របស់ជុនហាវ
គេគឺពិត ជាស្រល់ សង្ហារដូច ជាទេវបុត្រ យ៉ាងចឹង