💥រឿង-ឯងគឺជាអ្នកបង្ខំខ្ញុំ !!🥵💞2/4

170 4 0
                                    


     នៅព្រឹកថ្ងៃថ្មី    ស៊ូហាងនាយបានក្រោកមកទាំងប្រលឹមដើម្បីហាត់ប្រាណ   លុះត្រឡប់មកពីការហាត់ប្រាណវិញនាយក៏ទៅងូតទឹកដើម្បីជម្រះកាយចេញ   ហើយនាយក៏បន្តទៅធ្វើអាហារពេលព្រឹកថែមទៀត   អាហារពេលព្រឹកបានធ្វើរួចហើយ    នាយក៏ដួសអាហារដាក់ចូលមាត់បានមួយម៉ាត់ឡើងពេញមាត់ ។ ខណ:នោះចាងជីក៏បានចេញពីបន្ទប់គេងមក   ដោយភ្នែកជាំទាំងសងខាងតែម្តង   មើលទៅសភាពពិតជាទ្រុតទ្រោមខ្លាំងណាស់   ស៊ូហាងទំពារអាហារមិនទាន់ទាំងអស់ពីមាត់ផង គ្រាន់តែឃើញចាងជីភ្លាមនាយក៏ញញឹមទាំងទាំងកំណួចហើយក៏ដើរចូលទៅរកចាងជីភ្លាមទាំងសប្បាយចិត្ត (មិនមែនសប្បាយចិត្តធម្មតាទេណ៎ា(ノ◕ヮ◕)ノ*.✧)

     " Good morning លោកពូខ្លាឃ្មុំ   ញាំុអាហារជុំគ្នាអត់ ?!  " និយាយទាំងញញឹមញញែមរស់រាយយ៉ាងចម្លែក (មិនគួរឱ្យទុកចិត្តសោះಡ ͜ ʖ ಡ)

     " មិនញាំុទេ   ញាំុតែម្នាក់ឯងទៅ !! " ចាងជីក៏តបទាំងមិនមើលមុខស៊ូហាងសោះ  (កំពុងតែខឹង(ㆁωㆁ))

     " មិនញាំុម៉េចនឹងកើតទៅបើខ្ញុំធ្វើមួយសម្រាប់ឱ្យឯងរួចហៃនឹង !! " និយាយទាំងធ្វើមុខអន់ចិត្ត ង៉ក់ងរយ៉ាងគួរឱ្យខ្នាញ់    ចាងជីមើលឃើញទឹកមុខរបស់ស៊ូហាងចឹងហើយក៏ដូចជាទន់ចិត្តតិចៗហើយនាយក៏សម្លឹងមើលទៅលើតុ ឃើញថាពិតជាមានសម្រាប់នាយពិតមែន ÷

     " ល្អ   ប្រថុយមួយក្តាចុះញាំុក៏ញាំុ !! " និយាយហើយក៏ដើរចូលទៅអង្គុយនៅនឹងតុភ្លាម   ធ្វើឱ្យស៊ូហាងសប្បាយចិត្តជាខ្លាំង

     " ល្អៗ....ឆាប់ញាំុឱ្យច្រើនៗទៅ ខ្ញុំធ្វើវាសម្រាប់ឯងជាពិសេសណា... " ស៊ូហាងប្រញ៉ាប់ប្រញ៉ាលរត់ចូលអង្គុយនឹងតុទាំងសប្បាយចិត្ត

     ចាងជីបានឃើញស៊ូហាងសប្បាយអរចម្លែកខ្លាំងពេកក៏គិតក្នុងចិត្តតែម្នាក់ឯង ÷

     «ប្រាកដថាមានសុវត្ថិភាពឬអត់ទេនេះ ?»

      " ម៉េចក៏មិនញាំុ ? " ស៊ូហាងកំពុងតែទំពារពងទាចៀននៅក្នុងមាត់ហើយក៏ឆ្លៀតសួរចាងជីទាំងធ្វើដូចមនុស្សត្រូវរ៉ូវគ្នាធម្មតាចឹង

     " ញាំុគឺញាំុហើយ   តែខ្ញុំម៉េចនឹងដឹងថាឯងដាក់ស្អីចូលទៅក្នុងនឹងខ្លះទៅ ?! "

Short NovelWhere stories live. Discover now