♡<ចំណងស្នេហ៍ !!>♡
...
" ខ្ញុំដឹងហើយ...ខ្ញុំនឹងប្រយ័ត្នខ្លួនឱ្យល្អបំផុតមិនឱ្យមានរឿងអ្វីកើតឡើងទេបងទុកចិត្តចុះ !! "
អ្នកកម្លោះរូបស្រស់រាងស្តើងសាច់សមដ្ឋខៃសក់រលាស់រលោងព្រិលពាក់ម៉ាស់ជិតមុខម្នាក់កំពុងតែដើរបណ្តើរនិយាយទូរស័ព្ទបណ្តើរយ៉ាងមុឺងម៉ាត់ហាក់មិនចង់ឱ្យអ្នកម្ខាងទៀតបារម្ភពីនាយខ្លាំងពេកឡើយ...នៅក្នុងខណ:នោះផងដែរក៏កំពុងតែមានបុរសមុខកាចៗមួយក្រុមកំពុងតែផ្តោតក្រសែភ្នែកមកកាន់អ្នកកម្លោះជាខ្លាំង ហាក់ដូចជាពួកគេធ្លាប់បានស្គាល់អ្នកកម្លោះពីមុនមកយ៉ាងអ៊ីចឹង...
" ល្បង...នោះគឺជាអាម្នាក់ឈ្មោះស៊ូហាងនោះមែនដែរទេល្បង !! " កូនចៅម្នាក់ក៏បាននិយាយទៅកាន់មេខ្លួនទាំងទឹកមុខរបស់គេគឺកាងខ្លាំងណាស់ ដៃជើងច្រងេងច្រង៉ាងយ៉ាងគួរឱ្យខ្លាច...
" ត្រូវហើយ...មិនខុសទេគឺពិតជាគេ !! " មេក្រុមរបស់ពួកជើងកាងទាំងអស់នោះក៏ឆ្លើយតបទៅកូនចៅទាំងមានក្រសែភ្នែកដ៏ឃោឃៅកំពុងតែសម្លឹងសម្តៅទៅកាន់អ្នកកម្លោះតូចដែលមានឈ្មោះថាស៊ូហាងម្នាក់នោះ
" ចឹងឱ្យខ្ញុំចូលទៅរករឿងគេទៅល្បង " បុរសដែលជាកូនចៅមុននោះក៏និយាយឡើងហាក់មានចិត្តចង់ធ្វើបាបទៅកាន់ស៊ូហាង
" មិនបាច់ទេ...ទុកឱ្យយើងគឺជាអ្នកទៅដោយខ្លួនឯង !! " និយាយមិនទាន់ចប់ស្រួលបួលផងបុរសដែលជាល្បងធំម្នាក់នេះក៏ចុះពីលើម៉ូតូដើរសម្តៅទៅកាន់ស៊ូហាងភ្លាម(គេមានឈ្មោះថា ជីនវិន)
នៅពេលដែលគេកំពុងតែដើរយ៉ាងកាងនោះ កេវភ្នែករបស់ជីនវិនហាក់ដូចជាមានរឿងរ៉ាវជាច្រើនកំពុងតែចង់និយាយ...ដែលកេវភ្នែកទាំងគូររបស់គេពេលនេះគឺសម្លឹងស៊ូហាងមិនដាក់ភ្នែកឡើយ...
" ស៊ូហាង... !! "
នៅភ្លាមនោះមានបុរសម្នាក់រត់ចូលមករកស៊ូហាងយ៉ាងលឿននឹងហៅឈ្មោះរបស់នាយតូចយ៉ាងតក់ក្រហល់ ...
" ចាងជី ? ហេតុអីបានជាឯងនៅទីនេះ ? " ស៊ូហាងក៏បានសួរទៅកាន់បុរសដែលហៅនាយមុននេះទាំងងឿងឆ្ងល់