រឿង-មួយរាត្រី💞

490 16 0
                                    

........

ចាងជី~~"ខ្ញុំធ្លាប់ជាក្មេងប្រុសម្នាក់ដែលមិនធ្លាប់មានមិត្តភក្តិ មិនទទួលបានភាពកក់ក្តៅពីគ្រួសារ គ្រប់ពេលខ្ញុំតែងតែមានអារម្មណ៍ឯការនឹងដូចជាខ្វះអ្វីម្យ៉ាងនៅក្នុងជីវិតដែលខ្ញុំលួចប៉ងប្រថ្នាចង់បាន...!! ហើយព្រោះតែtoxicខ្លាំងពេកខ្ញុំក៏ជ្រើសដើរលើផ្លូវខុសមួយពេល...ប៉ុន្តែពេលនោះក៏មិនខុសទាំងស្រុងនោះដែរព្រោះតែខ្ញុំបានជួបនឹងមនុស្សម្នាក់ គាត់ពិសេសណាស់សម្រាប់ខ្ញុំ!! ក្រោយពេលបានស្គាល់គាត់ជីវិតខ្ញុំហាក់ផ្លាស់ប្តូរបន្តិចម្តងៗ...អារម្មណ៍ឯការនឹងការគិតអវិជ្ជមានក្នុងខួរក្បាលរបស់ខ្ញុំក៏លែងមានបន្តទៅទៀត ។ ខ្ញុំហាក់ទទួលបាននូវអារម្មណ៍កក់ក្តៅដែលខ្ញុំមិនធ្លាប់មានពីមុនមក ខ្ញុំចេះញញឹម ខ្ញុំចេះលេងសើចហើយខ្ញុំក៏ចេះហួងហែង... ៕ គាត់បានបង្រៀនខ្ញុំគ្រប់យ៉ាងទាក់ទងនឹងជីវិត ខ្ញុំដូចជាមានអារម្មណ៍ថាស្រឡាញ់គាត់តែគាត់មិនដូចនោះទេ គាត់ទុកខ្ញុំត្រឹមតែជាកូនក្មេងម្នាក់ប៉ុណ្ណោះ...ខ្ញុំមិនពេញចិត្តសោះព្រោះខ្ញុំស្រឡាញ់គាត់គឺជាទំនាក់ទំនងស្នេហា ~~ ៕

" ចាងជីនេះឯងចង់នាំខ្ញុំទៅណា ? "

" ទៅដល់បងច្បាស់ជាដឹងហើយ "

ក្នុងរាត្រីកាលស្ងប់ស្ងាត់ផ្កាយរះប្រូងព្រាតចាងជីអូសដៃបុរសសង្ហាស្បែកសដូចជាកប្បាសម្នាក់នោះរត់ទៅលើដំបូលអគារស្នាក់នៅរបស់ពួកគេទាំងទឹកមុខរីករាយនឹងស្រស់ស្រាយ ៕

" ហេតុអីក៏ឯងនាំបងមកទីនេះ ? "

លុះមកដល់ហើយបុរសវ័យ25ឆ្នាំរាងមួយក្តាប់របស់យើងក៏ចោលសំនួរទៅកាន់ចាងជីភ្លាម...

" បងមើលនោះទៅ... " ចាងជីមិនឆ្លើយនឹងសំនួរថែមទាំងចាប់ឱ្យរាងតូចងើយមើលទៅកាន់ពពួកផ្កាយទាំងអស់ដែលនៅលើមេឃ

" អ្វី ? "

" នេះបងមើលហ្វូងផ្កាយទាំងនោះមិនឃើញទេឬ មើលចុះពួកវារះហើយ ថែមទាំងស្រស់ស្អាតទៀតផង" ចាងជីនៅតែចាប់អោបស្មានាយតូចជាប់ហើយបន្តវាចាររបស់ខ្លួនទាំងញញឹមសម្លឹងទៅកាន់ហ្វូងផ្កាយទាំងអស់នោះ

Short NovelWhere stories live. Discover now