រឿង_ចាប់បង្ខំ

162 4 0
                                    

      រាត្រីយប់ស្ងាត់រសាត់តែសម្លេងខ្យល់នឹងសំនៀងសត្វយំ! នៅសុខៗក៏ស្រាប់តែមានសម្លេងទារកស្រែកត្រហូរយំឡើងនៅខាងមុខផ្ទះធំមួយ ។
     " ង៉ា~ង៉ា~ ...ង៉ា~ង៉ា~ង៉ា...... " ក្រឡេកមើលទៅកាន់រូបរាងរបស់ទារកតូចម្នាក់នេះគឺតូចល្អិតណាស់ហាក់ដូចជាទើបតែកើតមិនដល់កន្លះខែផង បែជាមកត្រូវខ្យល់កណ្តាលរាត្រីយ៉ាងកណ្តោចកណ្តែងដូច្នេះ! តើនរណាគេ ហេតុអ្វីចិត្តដាច់ម្លេះ? សូម្បីតែក្មេងកើតមកមិនទាន់ដឹងអ្វីផងបែជាយកគេមកទុកចោលយ៉ាងនេះទៅវិញ!
     ក្រាក!
     សម្លេងបើករបងផ្ទះបានបន្លឺឡើងស្របពេលបុរសមាឌមាំម្នាក់បានដើរចេញមក! គេព្យាយាមផ្ទៀងស្តាប់សម្លេងក្មេងយំទាំងងឿងឆ្ងល់ ហើយក៏ក្រឡេកឃើញទារកតូចដ៏កំសត់នៅខាងស្តាំដៃកំពុងតែ ស្រែកយំទាំងភិតភ័យរងារញ័រញាក់ ។
     " តើកូនរបស់អ្នកណា ហេតុអីបានជាមកនៅទីនេះ? " បុរសម្នាក់នោះស្ទុះលើកបីទារកតូចឡើងមុននឹងចោលសំនួរដែល គ្មាននរណាចម្លើយ! តើទារកម្នាក់នេះមកនៅទីនេះបានយ៉ាងម៉េច? តើនរណាជាអ្នកយកគេមកទីនេះ? គ្រប់យ៉ាងបានត្រឹមតែជាសំនួរ ប៉ុន្តែគ្មាននរណាអាចឆ្លើយតបបាន!
     18ឆ្នាំបានកន្លងផុត/
     វេលាពេលល្ងាចជាម៉ោងដែលសិស្សានុសិស្សត្រូវបញ្ចប់កិច្ចសិក្សាដើម្បីត្រឡប់ទៅផ្ទះវិញ ។ សិស្សមួយចំនួនក៏មានគ្នីគ្នាដើម្បីដើរនឹងជជែកគ្នាគ្រាកំពុងតែដើរ
ត្រឡប់ទៅផ្ទះរីឯអ្នកខ្លះគ្មានគ្នីគ្នាត្រូវត្រឡប់ទៅជាមួយក៏បានត្រឹមតែធ្វើដំណើរតែម្នាក់ឯងតម្រង់ទៅកាន់ផ្ទះរបស់ខ្លួន ។
     " បងប្រុសឈប់សិន! " ខណ:នោះក្មេងប្រុសវ័យស្របាល18ឆ្នាំម្នាក់បានរត់មកស្កាក់មុខរបស់ក្មេងប្រុសម្នាក់ទៀតដោយបោះសម្តីហៅថាជាបងប្រុស!
     " មានរឿងអី?! ចង់មានរឿងជាមួយយើងទៀតហើយ?" ងាជាបងប្រុសបានចោទជាសំនួរទាំងទឹកមុខមិនពេញចិត្តសោះនឹងវត្តមានរបស់អ្នកនៅខាងមុខខ្លួន , ចំណែកអ្នកស្តាប់មិនបានខ្វល់អ្វីឡើយគេមានស្នាមញញឹមនៅលើផ្ទៃមុខជាមួយនឹងពាក្យស្នើរសុំដែលគេចង់និយាយ៖
     " ថ្ងៃនេះជាថ្ងៃកំណើតរបស់ខ្ញុំ តើបងនឹងញាំុបាយជាមួយខ្ញុំទេ? " ជាប្អូនមានឈ្មោះថាស៊ូហាង រក្សាស្នាមញញឹមទាំងប្រឹង ទន្ទឹងរង់ចាំចម្លើយយល់ព្រមពីបងប្រុស៖
     " តើឯងគឺជាស្អី? កុំសង្ឃឹមអីថាជាតិនេះយើងព្រមញាំុបាយជាមួយឯង! " នាមជាបងឈ្មោះថាចាងជី បោះសម្តីបំផ្លាញទឹកចិត្តប្អូនទាំងមិនញញើតមាត់ ហើយមិនចាំយូរក៏ក្រវាសខ្លួនរបស់ស៊ូហាងចេញពីផ្លូវគេទាំងត្រគោះបោះបោក ។ គេដើរចាកចេញទៅទាំងគ្មានភាពខ្វាយខ្វល់!
     ស៊ូហាងឈរសម្លឹងមើលដំណើររបស់ចាងជីពីក្រោយដោយទឹកមុខបានប្រែប្រួលពីស្រស់ទៅជាស្រពាប់ស្រពោនហាក់ដូចជាផ្កាដែល ខ្វះជាតិទឹកអ៊ីចឹង!
     " ខ្ញុំព្យាយាមហើយ! តាំងពីតូចដល់ធំ ខ្ញុំព្យាយាមរួសរាយដាក់គាត់ណាស់ គាត់កាន់តែស្អប់ខ្ញុំណាស់! ខ្ញុំមិនមែនជាប្អូនរបស់គាត់ទេឬហេតុអ្វីគាត់ស្អប់ខ្ញុំដល់ថ្នាក់នេះ? " សម្លេងអស់សង្ឃឹមបានបន្លឺឡើងតិចៗ រង្វង់ភ្នែកដ៏ស្រស់ស្អាតក៏ស្រាប់តែផុសទឹកភ្នែកឡើងមកដោយឯកឯង។
Skip/
     ពេលរាត្រី! ជាវេលាដែលមនុស្សគ្រប់គ្នាចូលសម្រាក ក្រោយពីបញ្ចប់កិច្ចការក្នុងរយ:ពេលពេញមួយថ្ងៃ ដើម្បីស្តារកម្លាំងនឹងបន្តការងារនាថ្ងៃបន្ទាប់ ។
     ក្នុងបន្ទប់គេងដ៏ងងឹត! រាងកាយតូចស្តើងគេងលង់លក់ទាំងរួញខ្លួនអោបជង្គង់យ៉ាងជាប់ហាក់ពិតជាកំសត់ណាស់ ចុះម្តេចគេមិនដន្តប់ភួយ,បើភួយក្រាសក៏នៅទំនេ?
     " ហុឺហឹុក~សុំទោស...សុំទោស ខ្ញុំខុសហើយ! ខ្ញុំមិនធ្វើទៀតទេខ្ញុំដឹងខុសហើយ! " កេ្មងប្រុសវ័យ18ឆ្នាំ ស៊ូហាងធ្លាក់ចូលក្នុងអន្លង់សុបិន្តដ៏ខ្មៅងងឹតពីអតិតកាលដែលខ្លួនធ្លាប់ជួបប្រទះ....ភាពភ័យខ្លាចដក់ជាប់ដួងចិត្តមិនរលត់ទៅណា! គ្មាននរណាដឹង គ្មាននរណាសួរនាំ! វាគួរឱ្យខ្លាចណាស់សម្រាប់គេ...។
     រាងកាយដែលគេងលក់ទាំងមមើដោយភាពភ័យខ្លាច ទឹកនេត្រាក៏ហូរចុះមកទាំងមិនដឹងខ្លួន បែកញើសជោកថ្ងាល់ទាំងអាកាសធាតុចុះត្រជាក់?
     " ហ៎ាស~! " ស៊ូហាងស្ទុះបើកភ្នែកឡើងទាំងដកដង្ហើមធំ ដៃជើងញ័រតទ្រឺត ដោយទឹកមុខស្លេកស្លាំងព្រោះភាពភិតភ័យ ។
     " មុននេះខ្ញុំគេងលក់? ហ្ហឺ...វាគឺជាសុបិន្ត! ពេលនេះខ្ញុំធំហើយ ខ្ញុំមិនគួរខ្លាចរឿងទាំងអស់នោះទៀតទេ!! " ជារឿយៗ ស៊ូហាងតែងតែលួងលោមខ្លួនឯង ដោយប្រើពាក្យថាខ្លួនធំហើយខ្លួនត្រូវតែរឹងមាំ ។
     ក្រោយពីដឹងខ្លួនជាមួយភាពតក់ស្លុតដាមពីក្នុងយល់សប្តិ ស៊ូហាងមិនបាននិយាយអ្វីច្រើនឡើយដោយគ្រាន់តែប្រាប់ខ្លួនឯងនឹងតឿនខ្លួនឯងថាខ្លួនធំហើយដោយមិនចង់ឱ្យខ្លួនភ័យខ្លាចអ្វីនោះទេ ប៉ុន្តែក្នុងចិត្តរបស់គេគឺនៅតែដិតដាមដដែល ។ ស៊ូហាងបានដាក់ខ្លួនគេងម្តងទៀតដោយទាញភួយមកដន្តប់ដើម្បីបំបាត់ភាពរងាររបស់ខ្លួន ។
     ស្អែកឡើង/
     ក្រោកពីគេងភ្លាម ស៊ូហាងប្រញ៉ាប់ប្រញ៉ាលរៀបចំខ្លួនដើម្បីចុះទៅញាំុអាហារនឹងបន្តទៅសាលា ។
     “ ប៉ាម៉ាក់! កូនមកហើយ ក្លិនអ្វីនឹងឈ្ងុយណាស់ “ ស៊ូហាងរៀបចំខ្លួនស្អាតបាត ចុះពីបន្ទប់ភ្លាមក៏ឃើញប៉ានឹងម៉ាក់របស់ខ្លួនកំពុងតែរៀបចំអាហារពេលព្រឹកដ៏ឈ្ងុយឆ្ងាញ់រង់ចាំជាស្រេចទៅហើយ ។ ស៊ូហាងចូលមកអង្គុយនឹងកៅអីទាំងស្នាមញញឹម ៖
     “ ណេះ! កូនញាំុទៅ ញាំុឱ្យច្រើនៗដើម្បីមានកម្លាំងរៀនឱ្យពូកែណា “ នាមជាម៉ាក់មានឈ្មោះថា យីជឺ គ្រាន់តែឃើញវត្តមានរបស់កូនភ្លាមក៏ប្រញ៉ាប់ចាប់ម្ហូបដាក់ចានរបស់កូនភ្លែតទាំងយកចិត្តទុកដាក់   ស្របពេលនោះចាងជីក៏បានចេញមកពីបន្ទប់របស់គេដូចគ្នា   យីជឺគ្រាន់តែឃើញកូនប្រុសភ្លាមក៏ប្រញ៉ាប់ស្រែកហៅ៖
     “ ចាងជី! កុំទាន់ទៅអីញាំុបាយជុំគ្នាសិនទៅកូន “ យីជឺនិយាយចប់មិនទាន់ ចាងជីក៏ងាកមកមើលមុខម៉ាក់របស់ខ្លួនហាក់ចង់សុីសាច់អ៊ីចឹង៖
     “ ខ្ញុំមិនឃ្លានទេ! អត់បាយពេញមួយថ្ងៃក៏ខ្ញុំមិនស្លាប់ដែរ   ម៉ាក់យកចិត្តទុកដាក់តែជាមួយកូនប្រុសរបស់ម៉ាក់ទៅ កុំខ្វល់ជាមួយខ្ញុំ! “ និយាយចប់ចាងជីក៏ងាកមុខចេញទាំងទឹកមុខក្រមូវ គេលែងខ្វល់ក៏ដើរស្ពាយកាតាបតែដៃមួយចំហៀងចាកចេញពីផ្ទះដើម្បីទៅសាលា !
     “ បងមើលចុះ គេកាន់តែប្លែកទៅហើយ! “ យីជឺអង្គុយចុះមើលទៅកាន់មុខរបស់ស្វាមីដោយនិយាយទាំងទឹកមុខតប់ប្រម៉ល់ភ្លាមមួយរំពេច ៖
     “ ពួកយើងគ្មានវិធីសាស្រ្តដើម្បីកែគេបានទេ បើនៅតែរកមូលហេតុមិនឃើញ! “ លោកចាងជាស្វាមីមានស្មារតីរឹងមាំឆ្លើយតបជាមួយប្រពន្ធទាំងស្ងប់ចិត្តហាក់ដូចជាធម្មតា តែបើពិនិតឱ្យច្បាស់លោកក៏ខ្វល់ខ្វាយចំពោះរឿងកូនប្រុសត្រង់ចំណុចមួយនេះខ្លាំងណាស់ដែរ ។ ពីមួយថ្ងៃទៅមួយថ្ងៃ ចាងជីតែងតែផ្តាប់ខ្លួនចេញពីគ្រួសារកាន់តែឆ្ងាយទៅៗ!
     “ប៉ា..ម៉ាក់…តើអាចទេថាបងប្រុសក្លាយទៅជាបែបនេះដោយ
សាតែខ្ញុំ? “ ខណ:ពេលឃើញប៉ានឹងម៉ាក់កំពុងតែតប់ប្រម៉ល់ ស៊ូហាងក៏ដាច់ចិត្តចោលសំនួរទៅកាន់ពួកគាត់ទាំងនៅក្នុងខួរក្បាលចាប់ផ្តើមគិតអវិជ្ជមានមកលើខ្លួនឯងសាជាថ្មី ។
     “ កូននិយាយអីនឹងស៊ូហាង! កំហុសមិនមែនមកពីកូនទេ! “
     “ ប៉ុន្តែបងប្រុសនិយាយហើយ ថាវត្តមានរបស់ខ្ញុំគឺជាបញ្ហារបស់គាត់! “ គ្រាន់តែប្រយោគបន្ទាប់របស់ស៊ូហាងបានបន្លឺឡើង ប៉ាម៉ាក់របស់គេក៏ស្កុបទ្រឹង គ្មានអ្វីមកនិយាយជាមួយកូនបន្តទៀតនោះទេ ។
     “ កូនញាំុឆ្អែតហើយ! កូនសុំលាប៉ានឹងម៉ាក់ទៅសាលាសិនហើយ! “ បន្ទាប់ពីលាប៉ាម៉ាក់របស់គេរួចហើយ ស៊ូហាងក៏ស្ពាយកាបូបសិស្សរបស់គេដើរចេញទៅទាំងទឹកមុខស្រពាប់ស្រពោន ចាកចេញមិនទាន់ផុតមាត់ទ្វា ទឹកនេត្រាក៏ស្រក់ចុះទាំងតឹងណែនឱរ៉ា!
     នៅឯសាលារៀនថ្នាក់វិទ្យាល័យ/
     ក្នុងបន្ទប់សិស្សទី12B
     ក្នុងម៉ោងសិក្សា លោកគ្រូពន្យល់មេរៀនទៅកាន់សិស្សបានយ៉ាងល្អ សិស្សគ្រប់គ្នាយកចិត្តទុកដាក់ស្តាប់គ្រូពន្យល់គ្រប់គ្នាគ្មានចន្លោះសូម្បីម្នាក់ ។ មិនយូរប៉ុន្មាន ម៉ោងសិក្សាបានបញ្ចប់ក៏ដល់ពេលចេញលេង ពេលដែលសិស្សនឹងគ្រូៗសម្រាកដូចគ្នា ៕
     ផឹប/
     “ កត់មេរៀនឱ្យយើង! “
     ស៊ូហាងកំពុងតែអង្គុយផ្ចង់អារម្មណ៍សរសេរមេរៀនឱ្យឆាប់រួច ភ្លាមនោះចាងជីដើរចូលមកក្បែរកៅអីអង្គុយរបស់ស៊ូហាងហើយក៏បោះសៀវភៅរបស់ខ្លួនទៅលើតុរបស់ស៊ូហាង! គេបញ្ជាឱ្យស៊ូហាងកត់មេរៀនឱ្យគេ ស៊ូហាងមិនហ៊ានប្រកែកឡើយគេងក់ក្បាលនឹងឆ្លើយតបតែបន្តិចបន្តួចជាមួយចាងជី៖
     “ ខ្ញុំដឹងហើយ “ លឺស៊ូហាងនិយាយហើយចាងជីក៏ដើរចេញទៅទាំងមិនខ្វល់ ។
     ពេលយប់/
     ខណ:ពេលដែលស៊ូហាងមិនទាន់ត្រឡប់មកផ្ទះវិញ នៅក្នុងផ្ទះគឺមានការឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ៖
     ប្រាវ
     “ ចាងជី! ឯងកំពុងធ្វើស្អី? “
     “ ម៉ាក់មិនដែលខ្វល់ពីខ្ញុំទេ! ប៉ាក៏ដូចគ្នា អ្នកទាំងពីរមិនដែលស្លាញ់ខ្ញុំទេ…..ហេតុអី?........ហេតុអីខ្ញុំចាញ់អាកូនចិញ្ចឹមនោះគ្រប់យ៉ាង! ហេតុអីខ្ញុំជាអ្នកចាញ់……. “
     “ ឯងឆ្កួតហើយចាងជី! ឆាប់ឈប់ភ្លាមទៅ គ្មាននរណាមិនស្លាញ់ឯងទេ! “
     “ កុហក! ប៉ានឹងម៉ាក់ជាមនុស្សកុហក ខ្ញុំស្អប់អ្នកទាំងពីរ ស្អប់ស្អប់…!! ខ្ញុំស្អប់គ្រប់គ្នា…. “ ចាងជីបំផ្លាញរបស់របស់ក្នុងផ្ទះ! ស្រែកឡូរឡាពេញផ្ទះ ហើយក៏រត់ចូលទៅក្នុងបន្ទប់គេងរបស់ខ្លួនទាំងខឹងសម្បារនឹងឈឺចាប់ ។ លុះចាងជីចូលទៅសម្ងំក្នុងបន្ទប់គេងបាត់ ក្រោយមកស៊ូហាងក៏ត្រឡប់ចូលមកក្នុងផ្ទះវិញ ចូលមកដល់ក៏ឃើញប៉ារបស់ខ្លួនកំពុងតែរើសរបស់របរដែលបែកបាក់ពីការបំផ្លាញរបស់ចាងជី គ្រាន់តែឃើញបែបនេះគេប្រញ៉ាប់ចូលមកសួរយ៉ាងលឿន៖
     “ តើមានរឿងអីលោកប៉ា? ហេតុអីក្នុងផ្ទះរាយប៉ាយដល់ថ្នាក់នេះ? “
     “ គ្មានរឿងអីទេ! កូនឆាប់ទៅសម្អាតខ្លួនហើយមកញាំុអាហារពេលល្ងាចណា “
     “ អត់ទេ! ប៉ាប្រាប់កូនមកតើមានរឿងអីកើតឡើង? “ ព្រោះស៊ូហាងព្យាយាមទទូចចង់ដឹងរឿងហេតុខ្លាំងពេក លោកចាងក៏ងាកមកមើលមុខកូននឹងដកដង្ហើមធំ៖
     “ ហ្ហឹមស៍ … “
…..
     លោកចាងរៀបរាប់ប្រាប់ស៊ូហាងគ្រប់យ៉ាង បណ្តាលឱ្យចិត្តរបស់ស៊ូហាងចាប់ផ្តើមឆេះឡើងហើយក៏សម្រុកចូលទៅក្នុងបន្ទប់គេងរបស់ចាងជី។
     ព្រុស~
     “ ចាងជី! តើលោកនៅជាមនុស្សទេ? “

Short NovelWhere stories live. Discover now