"បងប្រាប់ឯងប៉ុន្មានដងហើយBeomgyu អាចង្រៃម្នាក់នោះវាមិនដែលស្រឡាញ់ឯងនោះទេ!" អ្នកជាបងស្រែកគំហកទៅកាន់រាងតូចដែលត្រូវជាប្អូនប្រុសបណ្ដូលចិត្តរបស់ខ្លួនដោយកែវភ្នែកក្រហមច្រាល ព្រោះខឹងនឹងប្អូនដែលរឹងទទឹងមិនព្រមទទួលស្គាល់ការពិតថាប្ដីរបស់ខ្លួនមានចិត្តមិនស្មោះត្រង់។
ចំណែកអ្នកដែលត្រូវគេគំហកដាក់គឺនៅប្រកាន់រឹកពាស្ងៀមស្ងាត់ហាក់ដូចមិនមានរឿងអីកេីតឡេីងទាល់តែសោះ ដោយគិតតែធ្វេីនំខេកសម្រាប់ថ្ងៃ Anniversary ទៅវិញ។
"ប៉ុន្មានដងហើយដែលវាក្បត់ឯង?ឯងនៅឈឺមិនទាន់ឆ្អែតទៀតមែនទេ?" គេបោះរូបថតប៉ុន្មានសន្លឹកទៅលេីតុព្រមទាំងក្ដាប់ដៃយ៉ាងណែនរហូតប៉ោងសរសៃ។
Beomgyu ដកខ្សែភ្នែកចេញពីខេកដែលខ្លួនកំពុងធ្វេី រួចសម្លឹងទៅកាន់រូបថតទាំងនោះដោយអារម្មណ៍ទទេស្អាតហាក់ដូចស៊ាំនឹងរូបភាពបែបហ្នឹងទៅហេីយ។
"បងត្រឡប់ទៅវិញទៅ!" រាងតូចហេីបមាត់និយាយទៅកាន់បងប្រុសរបស់ខ្លួន ដែលធ្វើឲ្យអ្នកជាបងកាន់តែក្ដៅចិត្តលេីសដេីម។
"ឯងជាគល់ឈេីឬយ៉ាងម៉េចហ្នឹង? ឯងមិនឈឺចាប់ខ្លះទេហ្អេស?!"
"តេីឯងនៅទ្រាំដល់ពេលណាទៀត? ម៉េចមិនសុំវាលែងលះតែម្ដងទៅ?"
"ជារឿងផ្ទាល់ខ្លួនរបស់ខ្ញុំទេ! ខ្ញុំអាចចាត់ចែងដោយខ្លួនឯងបាន!"
"ឯងឆ្កួតហើយ Beomgyu!!" គេហួសចិត្តជាខ្លាំងរួចក៏ចាកចេញទៅដោយទាញទ្វារបិទសឹងតែបាក់។
***
ម៉ោង11យប់
សម្លេងឡាននៅខាងមុខផ្ទះធ្វើឲ្យ Beomgyu រហ័សចេញទៅបេីកទ្វាររបង។ រាងតូចប្រញាប់ស្ទុះទៅគ្រារាងក្រាស់ដែលមានដំណេីរទ្រេតទ្រតចេញពីឡានដោយមិនភ្លេចសួរនាំ។
"បងទេីបមកពីណា Yeonjun? ម៉េចក៏ស្រវឹងខ្លាំងដល់ថ្នាក់នេះ?"
"កុំមកចេះ!" ប្រយោគខ្លីៗចេញពីបបូរមាត់រាងក្រាស់ធ្វេីឲ្យម្ចាស់សំណួរសឹងតែឆ្អែតបាយ។
"បងញ៉ាំអីហេីយនៅ?"
"កុំសួរនាំច្រេីនពេក យេីងចង់ទៅដេក!"
ឮបែបនេះរាងតូចរហ័សជួយនាំផ្លូវរាងក្រាស់ទៅកាន់បន្ទប់គេង។
រាងតូចគ្រារាងក្រាស់ដាក់លេីពូកថ្នមៗដោយមិនភ្លេចដោះស្បែកជេីងនិងស្រោមជេីងចេញ។ បន្ទាប់មកគេរហ័សយកកន្សែងសេីមមកជូតខ្លួនឲ្យរាងក្រាស់។
Beomgyu ជូតខ្លួនឲ្យ Yeonjun ដែលសន្លប់បាត់ស្មារតី។ រាងកាយរបស់គេធុំក្លិនស្រាឲ្យហួងដូចទេីបធ្លាក់ចូលពាងស្រា ហេីយមិនដឹងជាផឹកអស់ប៉ុណ្ណាទេទេីបដល់ថ្នាក់ដេកមិនដឹងខ្លួនបែបហ្នឹង។
បន្ទាប់ពីជូតខ្លួននិងផ្លាស់ប្ដូរសម្លៀកបំពាក់រួចរាល់ Beomgyu ក៏ប្រមូលខោអាវប្រឡាក់ទៅដាក់ក្នុងកន្ត្រកឲ្យមានរបៀប ហើយពេលនោះគេប្រទះឃេីញស្នាមក្រែមប្រឡាក់ត្រង់កអាវរបស់ Yeonjun។
ទឹកភ្នែកមួយដំណក់ស្រក់ចុះមកដោយមិនបានត្រៀម។ រាងតូចរហ័សយកដៃវៀសចេញយ៉ាងលឿន ហើយវាមិនមែនជាលេីកទីមួយឡេីយដែលគេជួបរឿងបែបនេះ ក៏ប៉ុន្តែពេលខ្លះគេនៅតែមិនអាចហាមឃាត់ទឹកភ្នែកខ្លួនឯងមិនឲ្យស្រក់។ តេីអ្នកណាមិនឈឺនៅពេលដែលដឹងថាប្ដីរបស់ខ្លួនទៅមានអីៗជាមួយអ្នកផ្សេងបែបនេះ?
Beomgyu សម្លឹងមេីលកាយក្រាស់ដែលគេងលក់យ៉ាងស្កប់ស្កល់។ គេញញឹមទាំងទឹកភ្នែករលីងរលោង រួចក៏ចុះទៅខាងក្រោមតម្រង់ទៅកាន់តុអាហារ។
គេដាក់ខ្លួនអង្គុយចុះនៅចំពោះមុខអាហារជាច្រេីនដែលតម្រៀបនៅលេីតុជាមួយនំខេកពណ៌ក្រហមមានរូបផ្កាកូឡាប។ ថ្ងៃនេះជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍3ឆ្នាំរបស់គេនិងរាងក្រាស់ ទេីបគេខំរៀបចំធ្វើម្ហូបជាច្រើនដែលសុទ្ធសឹងជាម្ហូបដែលរាងក្រាស់ចូលចិត្ត ក៏ប៉ុន្តែអ្នកម្ខាងទៀតមិនបានឲ្យតម្លៃឡេីយ។
Beomgyu អុជទាននៅលេីនំខេកទាំងទឹកភ្នែកហេីយផ្លុំវាតែម្នាក់ឯងជាមួយទឹកមុខសោកសៅបំផុត។ បន្ទាប់មកគេអង្គុយសញ្ជប់សញ្ជឹងគិតពីនេះពីនោះរហូតគេងលក់ដោយមិនដឹងខ្លួន។
YOU ARE READING
I'm Sorry! (ចប់)
Fanfictionកែវភ្នែកសោកសៅរបស់គេសម្លឹងមេីលមកខ្ញុំដោយបង្កប់នូវភាពឈឺចាប់នៅក្នុងនោះ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសោកស្តាយ ព្រោះទង្វើរបស់ខ្ញុំជាដេីមហេតុធ្វើឲ្យគេធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនបែបនេះ។ His sad eyes stared at me, embracing the pain in it. It makes me regret b...