Beomgyu គេងតែម្នាក់ឯងនៅក្នុងបន្ទប់ពេទ្យ ព្រោះYeonjunមានប្រជុំសំខាន់ទេីបមិនបាននៅកំដរ ឯ Mingyuវិញគេរវល់ទៅទិញអាហារឲ្យរាងតូច។
ពេលកំពុងគេងសុខៗ ស្រាប់តែមានមនុស្សមិនស្គាល់មុខយកកូនកន្សែងដែលមានថ្នាំសន្លប់មកខ្ទប់មុខរាងតូច ហើយក៏នាំខ្លួនទៅទីកន្លែងមួយ។
[Skip]
"Beomgyu! បងមកវិញហើយ!!" Mingyu របូតថង់អាហារចេញពីដៃ ហើយរហ័សស្វែងរកប្អូននៅក្នុងបន្ទប់ទឹកតែមិនបានឃេីញសូម្បីស្រមោល។
"អ្នកគ្រូពេទ្យ តេីមានឃេីញអ្នកជម្ងឺនៅបន្ទប់201ដែរទេ?"
"ចាសមិនឃេីញទេ!"
"ពេលនេះប្អូនរបស់ខ្ញុំបាត់ខ្លួនហើយ! សូមខាងមន្ទីរពេទ្យជួយ check camera សុវត្ថិភាពឲ្យផង!!"
***
"អាឡូ Yeonjun! ឯងនៅឯណា?" Mingyu សួរទៅកាន់រាងក្រាស់ដោយសម្លេងស្លន់ស្លោ។
"ខ្ញុំកំពុងនៅក្រុមហ៊ុន តេីមានការអី?"
"Beomgyu បាត់ខ្លួនហើយ!"
"ហាសថាម៉េច?!" Yeonjun ឡើងស្រឡាំងកាំងក្រោយទទួលបានដំណឹងមិនគួរឲ្យនឹកស្មាន។
"យើងសង្ស័យថាជាស្នាដៃរបស់ Yushin!!" Mingyu និយាយទៅតាមអ្វីដែលគេគិតឃេីញ ព្រោះគ្មានអ្នកណាចង់ធ្វេីបាប Beomgyu ឡេីយក្រៅពីស្រីម្នាក់ហ្នឹង។
ទឺង!!
សម្លេងសារក៏បានបន្លឺចេញពីទូរស័ព្ទរបស់ Yeonjun ហើយវាជាវីដេអូឃ្លីបដែលគេចាប់ជម្រិតBeomgyu ។
"Kim Yushin!!" រាងក្រាស់ខាំធ្មេញយ៉ាងណែនដេីម្បីទប់កំហឹងដែលច្រាលឡេីងញ័រខ្លួន។
***
Yeonjun ទៅតាមរក Beomgyu តាមទីតាំងដែល Yushin ផ្ញើឲ្យ ហើយនាងគម្រាមឲ្យ Yeonjun ទៅតែម្នាក់ឯងប៉ុណ្ណោះ បេីពុំនោះទេនាងនឹងសម្លាប់ Beomgyu ចោលភ្លាម។មុននឹងទៅ Yeonjun បានលួច share location ឲ្យ Mingyu ព្រោះគេមិនធានាថាអាចជួយ Beomgyu បានឡើយប្រសិនបើទៅតែម្នាក់ឯង ដូច្នេះគេផ្ដាំឲ្យ Mingyuនាំក្រុមប៉ូលីសទៅជាមួយតាមក្រោយ។
Yeonjun ឈប់ឡានមុខឃ្លាំងទំនិញចាស់មួយដែលគេបោះបង់ចោល ហើយគេដេីរចូលទៅខាងក្នុងដោយប្រុងប្រយ័ត្ន។
YOU ARE READING
I'm Sorry! (ចប់)
Fanfictionកែវភ្នែកសោកសៅរបស់គេសម្លឹងមេីលមកខ្ញុំដោយបង្កប់នូវភាពឈឺចាប់នៅក្នុងនោះ។ វាធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសោកស្តាយ ព្រោះទង្វើរបស់ខ្ញុំជាដេីមហេតុធ្វើឲ្យគេធ្លាក់ក្នុងសភាពយ៉ាប់យ៉ឺនបែបនេះ។ His sad eyes stared at me, embracing the pain in it. It makes me regret b...