2

277 28 4
                                    

ស្អែកឡើង

រាងក្រាស់ភ្ញាក់ពីដំណេកដោយធ្ងន់ក្បាលដូចមានអ្វីមកសង្កត់។ គេសម្លឹងមេីលទិដ្ឋភាពនៅក្នុងបន្ទប់ដែលធ្វេីឲ្យគេប្លែកចិត្តបន្តិចនៅពេលមិនបានប្រទះឃេីញវត្តមានរបស់រាងតូច។

គេប្រញាប់ចុះទៅខាងក្រោមហេីយភ្លាមនោះក៏ប្រទាក់ភ្នែកនឹងកាយតូចដែលគេងជ្រប់មុខលេីតុ។ គេសម្លឹងមេីលអាហារជាច្រេីនដែលតម្រៀបនៅលេីតុជាមួយនឹងនំខេកពណ៌ក្រហមដែលនៅល្អទាំងអស់ព្រោះមិនមានអ្នកប៉ះពាល់សូម្បីបន្តិច។ គេស្រាប់តែភ្ញាក់ខ្លួនដោយសារយប់មិញនេះគេស្រវឹងទេីបមិនចាំថាយប់មិញជាថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍របស់គេ។ តែថាបេីគេមិនស្រវឹងក៏វាមិនមានអ្វីខុសប្លែកដែរ ព្រោះរាល់ឆ្នាំគេមិនបានប្រារព្ធវាជាមួយរាងតូចស្រាប់ទៅហេីយ។

Yeonjun សម្លឹងមេីលរាងតូចដោយខ្សែភ្នែកពិបាកស្មាន។ គេមានអារម្មណ៍ថាខុសដែលធ្វើដាក់រាងតូចបែបនេះ ក៏ប៉ុន្តែមានកូនចិត្តមួយទៀតចេញមកប្រឆាំង។

រាងក្រាស់ប្រុងយកដៃទៅអង្អែលក្បាល Beomgyu ក៏ប៉ុន្តែក៏អាក់ខានវិញនៅពេលកាយតូចចាប់ផ្ដេីមកម្រេីកដឹងខ្លួន។

"បងប្រហែលជាឃ្លានហើយ! ចាំខ្ញុំធ្វើអាហារពេលព្រឹកឲ្យបង!"

"មិនបាច់!" រាងក្រាស់បដិសេធ ហើយក៏ឡើងទៅបន្ទប់វិញ។

***

ពេលរសៀល

រាងតូចអង្គុយលេងនៅសួនច្បារយ៉ាងកណ្ដោចកណ្ដែង ស្របពេលនោះ Beomgyu ភ្ញាក់ឡើងកន្រ្តាក់នៅពេលមានមនុស្សមកពញ្ញាក់។

"កំពុងតែគិតអីហ្នឹង?" សម្លេងពិរោះរបស់នរណាម្នាក់បានបន្លឺឡេីងដែលធ្វេីឲ្យរាងតូចស្ទេីរលួសព្រលឹង។

"ម៉េចក៏មកគ្មានដំណឹងបែបនេះ?"

"បេីប្រាប់ម៉េចនឹង Surprised?" គេញញឹមស្រស់ នៅពេលឃេីញទឹកមុខគួរឲ្យអស់សំណេីចរបស់ Beomgyu ។

"បេីមកស្ងាត់ៗអញ្ចឹង ថ្ងៃណាមួយខ្ញុំប្រហែលជាលួសព្រលឹងស្លាប់មិនខាន!" រាងតូចលលេង ដោយយកដៃមករឹតទ្រូងធ្វេីដូចចង់ស្ទះ។

"ហាសហាដល់ម្ល៉ឹងផងហ៎?!"

"ពិតមែនហើយ!" Beomgyu អស់សំណើច ហើយអ្នកម្ខាងទៀតក៏សេីចតាមដែរ។

វត្តមានរបស់ប្រុសម្នាក់នោះធ្វេីឲ្យ Beomgyu មានស្នាមញញឹម។ គេហាក់ដូចជាពន្លឺមួយដែលចូលមកបំភ្លឺនៅផ្នែកងងឹតរបស់រាងតូច តែគួរឲ្យស្ដាយដែលពួកគេមិនមែនជាគូជីវិតនឹងគ្នា។

គេម្នាក់នោះមានឈ្មោះ Sungho ជាមិត្តភក្តិរបស់ Beomgyu កាលរៀនវិទ្យាល័យ ហើយពួកគេនៅបន្តរាប់អានគ្នាមកដល់បច្ចុប្បន្ន។

"តេីមករកខ្ញុំមានការអីដែរ?"

សំណួររបស់រាងតូច ធ្វើឲ្យរាងខ្ពស់ធ្លាក់ទឹកមុខបន្តិច។

"គឺខ្ញុំមានរឿងតិចតួចដែលចង់សួរ!" គេរៀងក្រែងចិត្តបន្តិចដែរតែបេីមិនសួរគឺនៅមិនសុខក្នុងខ្លួន។

"រឿងអី?"

"រឿងរបស់ Yeonjun!"

ចម្លើយរបស់គេធ្វេីឲ្យ Beomgyu គាំងបន្តិច ហើយទឹកមុខប្រែជាមិនសូវល្អភ្លាមៗ។

"គេក្បត់ Beomgyu  ច្រើនដងហើយ ហេតុអីនៅតែទ្រាំទៀត?" Sungho ក៏ដឹងរឿងហ្នឹងដែរ ព្រោះបងប្រុសរបស់ Beomgyu ជាអ្នកប្រាប់។

"បងប្រុសឲ្យមកនិយាយមែនទេ?"

"មែន! តែខ្ញុំក៏ចង់ដឹងដូចគ្នាដែរ" គេអះអាងដោយគោលជំហរច្បាស់លាស់។

"ហេតុអីទ្រាំឈឺបែបហ្នឹង? ម៉េចមិនដេីរចេញ?"

"ព្រោះខ្ញុំស្រឡាញ់គេខ្លាំងនោះអី!" Beomgyu ឆ្លើយទាំងចុកក្នុងទ្រូង។

"តែគេមិនបានឲ្យតម្លៃលេីក្ដីស្រឡាញ់របស់Beomgyuឡេីយ!"

"អាចថាខ្ញុំល្ងង់ក៏បាន តែខ្ញុំមិនអាចខ្វះគេបានទេ!" គេនិយាយជាការពិត ព្រោះស្នេហាធ្វើឲ្យមនុស្សខ្វាក់ភ្នែក ទោះអាក្រក់ក៏ថាល្អទោះសក៏ថាខ្មៅ។

"ហេតុអី?"

"គ្មានចម្លើយទេ ដឹងត្រឹមថាបេះដូងរបស់ខ្ញុំបញ្ជាឲ្យធ្វើបែបនេះ!"

"ទ្រាំឲ្យគេធ្វើបាបចិត្តហ្នឹងហ្អេស?! សួរតាមត្រង់ចុះ ចេះឈឺខ្លះឬអត់?"

"បានហើយ លោកត្រឡប់ទៅវិញទៅ!"

"ល្មមដោះលែងខ្លួនឯងឲ្យមានសេរីភាពហើយ Beomgyu!"










I'm Sorry! (ចប់)Where stories live. Discover now